ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំ
កាលពីព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងឆ្លើយតបទៅនឹងផលប៉ះពាល់បង្កឡើងពីជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកអង្គរជុំ ដែលអមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។


លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ បានឱ្យដឹងថា សម្រាប់ជំនន់ទឹកភ្លៀងនេះកើតឡើងនៅក្នុងសាលាស្រុក វិទ្យាល័យអង្គរជុំ និងតាមបណ្ដាស្រែមួយចំនួនរបស់ប្រជាពលរដ្ឋ។ ចំពោះការជន់លិចនៅក្នុងវិទ្យាល័យ បានធ្វើឱ្យសិស្សានុសិស្សផ្អាកការសិក្សាជាបណ្ដោះអាសន្ន ដើម្បីអាជ្ញាធរដោះស្រាយទឹកជន់លិចនេះបានឆាប់រហ័សទាន់ពេលវេលា និងសិស្សឆាប់បានចូលរៀនវិញផងដែរ។


លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីកាត់បន្ថយទឹកជំនន់នៅតាមទីប្រជុំជន មានដូចជាក្នុងសាលាស្រុក វិទ្យាល័យ និងមន្ទីរពេទ្យ និងកន្លែងផ្សេងៗ ទៀត ត្រូវរកឲ្យឃើញថា តើទឹកហូរមកពីប្រភពណា ដើម្បីធ្វើការបិទលូ បិទខ្ទប់ បញ្ចៀសទឹក កុំឱ្យលិចតាមទីប្រជុំជាបន្តទៀត។ ជាក់ស្ដែង ក្រុមការងារ បានរកឃើញប្រភពដែលហូរមកទីប្រជុំជន គឺនៅបណ្ដោយផ្លូវលំចាប់ពីភូមិតាលាវ ដល់ភូមិចារ ភ្ជាប់ពីឃុំចារឈូកទៅឃុំតាសោម។


លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឱ្យរៀបចំធ្វើការបិទលូកុំឱ្យហូរចូលមកទីប្រជុំជន និងកន្លែងផ្សេងៗ ទៀត និងបញ្ចៀសទឹកឱ្យហូរទៅលូនៅភូមិយាង ក្នុងឃុំចារឈូក ហើយហូរចូលទៅក្នុងប្រឡាយ។


លោកអភិបាលរងខេត្ត បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យតំបន់ទឹកជន់ដូចជាក្នុងសាលាស្រុក វិទ្យាល័យអង្គរជុំ និងពិនិត្យមើលលូស្ទះនៅតាមបណ្ដោយផ្លូវនៅទីប្រជុំ ដើម្បីធ្វើការកកាយ ស្ដារសំរាម និងស្មៅស្ទះនៅមុខលូ ឱ្យទឹកហូរបានលឿន។


លោកក៏បានណែនាំ និងជំរុញដល់អាជ្ញាធរស្រុក សហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញ ធ្វើការរំដោះទឹក និងបញ្ចៀសទឹកឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យជន់លិចកសិផលរបស់ប្រជាពលរដ្ឋផងដែរ៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


