ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ដ៏ធំមិនធ្លាប់មានបានជន់លិចតំបន់ភាគខាងត្បូងនៃប្រទេសបារាំង
ភ្លៀងធ្លាក់មួយមេធំនៅជិតទីក្រុង Montpellier ភាគខាងត្បូងនៃប្រទេសបារាំង បានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំង ដែលអាជ្ញាធរក្នុងតំបន់នោះថាជាទឹកជំនន់ធំបំផុត ដែលពួកគេកម្រឃើញក្នុងរយៈពេល ៣០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន DW។

អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថាភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យ «ទឹកជំនន់លិចខ្លាំង» នៅជិតទីក្រុង Montpellier ប្រទេសបារាំង។
ទឹកជំនន់អាចស្រកចុះនៅពេលណាមួយ ប៉ុន្តែការប្រកាសអាសន្នចំពោះករណីនេះនៅតែបន្តរហូតដល់ថ្ងៃទី ២៤ ខែធ្នូ និងរហូតមកដល់ពេលនេះ មិនមានអ្នកស្លាប់និងរបួសនៅឡើយទេ។
អាជ្ញាធរឱ្យដឹងទៀតថា ផ្ទះជិត ១០០០ខ្នង ត្រូវបានទុកចោលដោយគ្មានអគ្គីសនីអាចចម្លងបាន នៅល្ងាចថ្ងៃចន្ទក្នុងតំបន់ Hérault ជាប់ឆ្នេរសមុទ្រភាគខាងត្បូង និងមាន ៥២០តំបន់ ក្បែរទីក្រុង Montpellier ត្រូវបានលិច រួមមានឧទ្យាន សួនច្បារ ទីបញ្ចុះសព សួនសត្វ និងផ្សារបុណ្យណូអែលត្រូវបានបិទផងដែរ។
ចំណែកការដឹកជញ្ជូនតាមផ្លូវសាធារណៈត្រូវបានបិទមួយផ្នែក ហើយអភិបាលខេត្ត Hérault លោក Chantal Mauchet បាននិយាយថាការធ្វើដំណើរជុំវិញតំបន់នេះនៅតែពិបាក។
ជាក់ស្តែងកម្រិតទឹកខ្ពស់បំផុតនៅក្នុងតំបន់នេះត្រូវបានកត់ត្រាត្រឹមភាគខាងត្បូងនៃទីក្រុង Montpellier ក្បែរឆ្នេរសមុទ្រ Agde ជាកន្លែងដែលទឹកទន្លេ Hérault ឡើងដល់ជាង ១១ហ្វីត(៣០.៤៨សង់ទីម៉ែត្រ)។
អ្នកព្យាករណ៍បាននិយាយថា ទឹកជំនន់លើកនេះទំនងជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងតំបន់ ដែលមិនបានប្រទះចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៩៤។
អ្នកស្រុកបានបង្ហោះវីដេអូផ្លូវទឹកលិចតាមច្រាំងទន្លេ ប៉ុន្តែមិនមានការខូចខាតធំដុំ ឬគ្រោះថ្នាក់អ្វីដល់មនុស្សឡើយ នេះបើតាមអ្វីដែលបានរាយការណ៍។
អ្នករាយការណ៍អំពីទឹកជំនន់របស់បារាំង Vigicrues បានឱ្យថា៖ «នេះទឹកជំនន់ដែលធំមិនធ្លាប់មាន» និងបានចេញសេចក្តីព្រមានថាទឹកជំនន់ឡើងដល់ចំណុចពណ៌ក្រហមសម្រាប់នាយកដ្ឋាន Hérault រួមទាំងពណ៌ទឹកក្រូចសម្រាប់នាយកដ្ឋានជុំវិញនៃតំបន់ Aveyron, Lozère និងតំបន់ Tarn ផងដែរ។
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


