ព័ត៌មានអន្ដរជាតិ
មឈូសលោក Khamenei ហែទៅដល់អ៊ីរ៉ាក់ ស្របពេលអាមេរិក កំពុងបន្តបើកការវាយប្រហារលើអ៊ីរ៉ង់
មឈូសតម្កល់សពអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បានដឹកទៅដល់ទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ ដើម្បីរៀបចំពិធីដង្ហែសពជាប្រវត្តិសាស្ត្រហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ពិធីនេះត្រូវធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក កំពុងតែបន្តបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា ទៅលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលបានកាន់អំណាចជិត ៤ទសវត្សរ៍ បានបាត់បង់ជីវិតរួមជាមួយសមាជិកគ្រួសារ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ នៅក្នុងការទម្លាក់គ្រាប់បែករួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល។
នៅពេលសពទៅដល់ព្រលានយន្តហោះអន្តរជាតិនាទីក្រុង Najaf នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi បានទៅទទួលដោយផ្ទាល់ និងបានប្រកាសដាក់ថ្ងៃនេះជាថ្ងៃឈប់សម្រាកជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពិធីដង្ហែសពដ៏ធំធេងមួយនេះ។ តាមគម្រោង ពិធីដង្ហែសពនឹងត្រូវធ្វើឡើងរយៈពេលច្រើនថ្ងៃ ដោយឆ្លងកាត់ទីក្រុងសក្ការបូជារបស់សាសនាឥស្លាមនិកាយស៊ីអ៊ីត គឺទីក្រុង Najaf និងទីក្រុង Karbala មុននឹងបញ្ជូនសពត្រឡប់ទៅបញ្ចុះនៅវិហារ Imam Reza ក្នុងទីក្រុង Mashhad ដែលជាស្រុកកំណើតរបស់លោកនៅក្នុងប្រទេសអ៊ីរ៉ង់ នាថ្ងៃព្រហស្បតិ៍។
អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលបានធ្វើដំណើរទៅចូលរួមពិធីនៅអ៊ីរ៉ាក់ដែរនោះ ត្រូវបង្ខំចិត្តកាត់ផ្តាច់កម្មវិធីភ្លាមៗ និងប្រញាប់ត្រឡប់ទៅប្រទេសវិញ ដោយសារតែអាមេរិកបានបើកការវាយប្រហារថ្មីៗបន្ថែមទៀតលើទឹកដីអ៊ីរ៉ង់។
សូមជម្រាបថា ការទទួលធ្វើពិធីបុណ្យសពកម្រិតរដ្ឋដ៏ធំនេះ បានរុញច្រានប្រទេសអ៊ីរ៉ាក់ឱ្យស្ថិតក្នុងស្ថានភាពដ៏ពិបាក និងទាល់ច្រក ព្រោះមេដឹកនាំអ៊ីរ៉ាក់ ត្រូវព្យាយាមរក្សាតុល្យភាពរវាងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ផង និងការរក្សាទំនាក់ទំនងការទូតជាមួយវ៉ាស៊ីនតោនផង។ អ្នកវិភាគបានមើលឃើញថា ការដែលទីក្រុងតេហេរ៉ង់សម្រេចចិត្តដង្ហែសពលោក ខាមេនី ឆ្លងកាត់វិហារសំខាន់ៗក្នុងប្រទេសអ៊ីរ៉ាក់បែបនេះ គឺក្នុងគោលបំណងបង្ហាញទៅពិភពលោកពីសាមគ្គីភាព និងចង់បញ្ជាក់ពីឥទ្ធិពលនយោបាយនិងសង្គមដ៏ជ្រាលជ្រៅរបស់អ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


