ព័ត៌មានអន្ដរជាតិ
លោក ណេតាន់យ៉ាហ៊ូ សារភាពថា នៅតែមិនទុកចិត្តសម្តីលោក ត្រាំ រឿងអ៊ីរ៉ង់ ទោះជាសម្ព័ន្ធមិត្តដែកថែប
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃទី៧ ខែកក្កដា ថា ទោះបីជាលោក និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានទស្សនៈស្របគ្នាភាគច្រើនលើគោលការណ៍ធំៗ ក្នុងការដោះស្រាយជាមួយទីក្រុងតេហេរ៉ង់ក៏ដោយ ក៏លោកទាំងពីរនៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើចំណុចស្នូលមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់នេះ។

លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា វាលឿនពេកក្នុងការសន្និដ្ឋានថា តើនឹងមានអ្វីកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន។
មេដឹកនាំអ៊ីស្រាអែល បានប្រាប់ CNN ថា «លោកប្រធានាធិបតីជឿជាក់ថា លោកអាចបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាន» ប៉ុន្តែលោកនាយករដ្ឋមន្ត្រីផ្ទាល់ បានបន្ថែមថា លោកនៅតែមានការសង្ស័យចំពោះរឿងនេះ។ នៅក្នុងនោះ លោកបានបញ្ជាក់ថា «ចំពោះរឿងធំៗ យើងមានទស្សនៈដូចគ្នា ហើយពេលខ្លះក៏មិនដូចគ្នាដែរ ប៉ុន្តែយើងជាសម្ព័ន្ធមិត្តពិតប្រាកដនឹងគ្នា»។
រដ្ឋបាលត្រាំ បានបោះជំហានការទូតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន» ជាមួយអ៊ីរ៉ង់ ក្រោយការផ្ទុះអាវុធដាក់គ្នាយ៉ាងខ្លាំងក្លាកាលពីប៉ុន្មានខែមុន។ លោក ត្រាំ ជឿជាក់ថា យុទ្ធសាស្ត្រការទូត និងការដាក់សម្ពាធរបស់លោក អាចបង្ខំឲ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរបាន។ យ៉ាងណា លោក ណេតាន់យ៉ាហ៊ូ រួមទាំងមន្ត្រីសន្តិសុខអ៊ីស្រាអែល តែងតែមានជំហរតឹងរឹងបំផុត ដោយពួកគេមិនដែលជឿជាក់លើពាក្យសន្យារបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ឡើយ។
មិនតែប៉ុណ្ណោះ អ៊ីស្រាអែលបារម្ភថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលអាមេរិកធ្វើឡើង គឺគ្រាន់តែជាការទិញពេលវេលាផ្អាកសង្គ្រាមរបស់អ៊ីរ៉ង់ ដើម្បីឲ្យពួកគេមានឱកាសលួចលាក់អភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរជាសម្ងាត់បន្តទៀត និងដើម្បីដោះខ្លួនចេញពីទណ្ឌកម្មសេដ្ឋកិច្ចតែប៉ុណ្ណោះ។ ហេតុនេះហើយ ទើបលោក ណេតាន់យ៉ាហ៊ូ ចេញមុខមកប្រាប់ CNN ថា លោកនៅតែមានការសង្ស័យខ្លាំងលើផែនការរបស់លោក ត្រាំ ដដែល៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អាមេរិក ត្រៀមផ្តល់ខ្នងបង្អែកដល់ប្រធានាធិបតី លីបង់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


