ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនយក្សអាមេរិក និងអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀង ផលិតមីស៊ីល ATACMS រួមគ្នា
ក្រុមហ៊ុនការពារជាតិ Lockheed Martin ដ៏ធំរបស់សហរដ្ឋអាមេរិក និង Rheinmetall របស់អាល្លឺម៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីឈានទៅរកការផលិតមីស៊ីល ATACMS រួមគ្នានៅអឺរ៉ុប។ នេះបើយោងតាមប្រធានក្រុមហ៊ុន លើកឡើងកាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
ការប្រកាសនេះធ្វើឡើង អំឡុងវេទិកាឧស្សាហកម្មការពារជាតិ របស់កិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ហើយជាការគូសបញ្ជាក់ ពីផែនការបណ្តាក់ទុនរួមគ្នាមួយ ដែលនឹងបង្កើតមជ្ឈមណ្ឌលឧត្តមភាពអឺរ៉ុបដំបូងគេសម្រាប់ការផលិត ធ្វើសមាហរណកម្ម និងការចែកចាយមីស៊ីល ATACMS នៅទូទាំងប្រទេសជាសមាជិកណាតូ និងកងកម្លាំងអឺរ៉ុបសម្ព័ន្ធមិត្ត។

ATACMS គឺជាមីស៊ីលបាញ់ចេញពីដី ត្រូវបានរចនាឡើងដើម្បីបាញ់ចេញពីប្រព័ន្ធកាំភ្លើងធំរ៉ុកកែត ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយ។
លោក Jay Pitman ប្រធានក្រុមហ៊ុន Lockheed Martin International លើកឡើងថា៖ « ភាពជាដៃគូនេះ គឺជាពេលវេលាដ៏សំខាន់មួយ សម្រាប់សន្តិសុខអឺរ៉ុប និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មសម្ព័ន្ធមិត្ត។ ការរួមបញ្ចូលគ្នា នូវបទពិសោធន៍មីស៊ីលរបស់ Lockheed Martin ជាមួយនឹងមូលដ្ឋានផលិតរបស់ Rheinmetall នឹងជួយផ្តល់សមត្ថភាពឱ្យឃើញពីការប្រយុទ្ធបានលឿន និងមានប្រសិទ្ធភាពជាងមុនដល់សម្ព័ន្ធមិត្តរបស់យើង»។
ដោយឡែក លោក Armin Papperger នាយកប្រតិបត្តិក្រុមហ៊ុន Rheinmetall និយាយថា ផែនការនេះគឺដើម្បីបង្កើតផលិតកម្មនៅទីតាំង Unterluess របស់ក្រុមហ៊ុន Rheinmetall ភាគខាងជើងប្រទេសអាល្លឺម៉ង់។
លោក Papperger បន្តថា៖ « គោលបំណងរបស់យើង គឺពង្រឹងសមត្ថភាពការពារជាតិរបស់អាល្លឺម៉ង់ និងអឺរ៉ុប។ តាមរយៈការបង្កើតផលិតកម្មមីស៊ីល ATACMS នៅទីតាំង Unterluess របស់ Rheinmetall យើងកំពុងបង្កើតសមត្ថភាពថ្មីៗសម្រាប់អាល្លឺម៉ង់ និងអឺរ៉ុប ដោយធានាការផ្គត់ផ្គង់សម្រាប់អតិថិជននិងពង្រឹងស្វ័យភាពរបស់យើង ក្នុងគោលនយោបាយការពារជាតិ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


