Connect with us

ព័ត៌មានអន្ដរជាតិ

​លិខិត​មរណភាព​​របស់​​​សមាជិក​ព្រឹទ្ធ​អាមេរិក ត្រូវ​ដាក់​ឲ្យ​រង់ចាំ​ រហូតដល់​ស៊ើបអង្កេត និង​ធ្វើតេស្តពេញលេញ​​

បានផុស

នៅ

​ការ​ចេញ​លិខិតបញ្ជាក់​មរណភាព​​ដល់​ព្រឹទ្ធសមាជិក​ លោក​​ Lindsey Graham ​ដែល​បាន​​​​​ស្លាប់​កាល​ពីថ្ងៃ​សៅរ៍ និង ​ផ្សព្វផ្សាយ​ជា​​សាធារណៈ​នៅថ្ងៃអាទិត្យ​ នឹង​ត្រូវ​​​​ពន្យា​រហូតដល់​ការ​ធ្វើ​​​​​ និង ធ្វើរោគ​វិនិច្ឆ័យ​​ចប់​សព្វគ្រប់ បន្ទាប់​ពី​មរណៈភាព​កើត​ឡើង​ភ្លាម​ៗ​ ក្រោយ​ពេលលោក​​វិល​​ពីទស្សនកិច្ច​នៅ​​ប្រទេស​អ៊ុយក្រែន។

ព្រឹទ្ធស​មាជិក លោក Lindsey Graham ស្លាប់​ក្នុង​វ័យ​៧១ឆ្នាំ​។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការស្លាប់ភ្លាមៗរបស់​ព្រឹទ្ធស​មាជិក លោក Lindsey Graham ​ក្នុង​វ័យ​​៧១​ឆ្នាំ ​ដំបូងឡើយ ត្រូវ​បាន​បញ្ជាក់​ថា បណ្តាលមកពីបញ្ហាបេះដូង។ នេះ​យោងតាមការ​ចេញផ្សាយ​របស់ ​Politico ដែល​បាន​​យោងតាមការពិនិត្យបឋមដោយគ្រូពេទ្យពិនិត្យសុខភាពស្រុក Columbia។

ការរកឃើញបឋម ដែលចេញផ្សាយដោយការិយាល័យរបស់លោក Graham បានរកឃើញថា ការស្លាប់របស់​លោក Graham គឺបណ្តាលមកពី «ការដាច់​សរសៃឈាម (aortic dissection)» ដោយសារតែជំងឺដាច់​សរសៃឈាមបេះដូងសរសៃឈាមអារទែរ (arteriosclerotic cardiovascular disease)។ ការដាច់​សរសៃឈាម​អ័រតិក (Aortic) គឺជាភាព​អាសន្នផ្នែកវេជ្ជសាស្ត្រដែលគំរាមកំហែងដល់អាយុជីវិត ដែលការរហែកកើតឡើងនៅក្នុងជញ្ជាំងខាងក្នុងនៃសរសៃឈាមអាអ័រតា (Aorta) ដែលជាសរសៃឈាមសំខាន់របស់រាងកាយ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «សំបុត្រមរណភាពនឹងត្រូវបានដាក់ឱ្យដំណើរការរហូតដល់ការធ្វើតេស្ត​សារធាតុ​ពុល​​ និងមីក្រូទស្សន៍ (toxicological and microscopic testing) ទាំងអស់ ត្រូវបានបញ្ចប់ ហើយនៅពេលនោះ សំបុត្រមរណភាពនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីមូលហេតុនៃការស្លាប់ និងចាត់ថ្នាក់របៀបនៃការស្លាប់ឱ្យបានត្រឹមត្រូវ”។

ការស៊ើបអង្កេតបឋម៖ លោក Lindsey Graham ទំនងជាស្លាប់ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ដែល​​​ការផ្សាយ​នេះ​មាន​​ភាព​ផ្សេង​គ្នា​ ពីការ​ជូនដំណឹង​បឋមដែលថា លោក មាន​បញ្ហា​​ជំងឺ​បេះ​ដូង​។​ នេះ​បើ​យោង​តាម swedenherald.com​។

​Politico បាន​ដកលោក Jeffery W. Carroll ប្រធាននាយកដ្ឋានប៉ូលីស Metropolitan និងលោក Francisco J. Diaz ប្រធានពិនិត្យសុខភាពស្រុក Columbia ក្នុងសេចក្តីថ្លែងការណ៍រួមមួយបានបញ្ជាក់ពីការរកឃើញនៃការពិនិត្យបឋម។

ពួកគេបាននិយាយថា “នៅពេលណាដែលការធ្វើកោសល្យវិច័យត្រូវបានធ្វើឡើងនៅក្នុងស្រុក Columbia អ្នកជំនាញខាងរោគវិទ្យាក៏បញ្ជាឱ្យធ្វើតេស្តធាតុពុល និងមីក្រូកូពីដ៏ទូលំទូលាយ ដែលទាំងពីរនេះត្រូវការពេលវេលាដើម្បីបញ្ចប់»​។

ពួកគេ បានបន្ថែមថា «ដរាបណាលទ្ធផលមាន ហើយការស៊ើបអង្កេតបញ្ចប់ OCME នឹងទាក់ទងជាមួយសាច់ញាតិជិតស្និទ្ធបំផុត ហើយសំបុត្រមរណភាពនឹងត្រូវបាន​​​​កែប្រែ​ពីរង់ចាំ (Pending) ទៅជាមូលហេតុនៃការស្លាប់ និងចំណាត់ថ្នាក់របៀបនៃការស្លាប់»។

ព័ត៌មានលម្អិតនេះបានកើតឡើងបន្ទាប់ពីការិយាល័យរបស់លោក Graham បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ព្រឹទ្ធសមាជិក​មក​ពី​​សាធារណរដ្ឋបួនអាណត្តិរូបនេះបានស្លាប់នៅថ្ងៃសៅរ៍បន្ទាប់ពី «ជំងឺមួយរយៈពេលខ្លី និងភ្លាមៗ»​។

លោក Lindsey Graham ត្រូវ​បាន​គេ​រាយការណ៍​ថា ​​បាន​​ស្លាប់​ត្រឹមតែ១ថ្ងៃ​ ​ក្រោយ​ការ​វិល​ត្រឡប់​ពី​បំពេញទស្សនកិច្ច​​នៅ​ប្រទេសអ៊ុយក្រែន​ ដោយ​លោក​បាន​ជួប​ប្រធានាធិបតី​​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី៕​​

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម