ព័ត៌មានជាតិ
សភាផ្ដល់សេចក្ដីទុកចិត្តដល់លោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសធ្វើឱ្យមន្ត្រីក្នុងតំណែងនេះមានដល់២៣នាក់
សភាកម្ពុជាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសក្នុងសម័យប្រជុំពេញអង្គសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ តាមរយៈការបោះឆ្នោតបន្ថែមនេះធ្វើឱ្យចំនួនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រដ្ឋាភិបាលអាណត្តិទី៧ មានចំនួន២៣នាក់ហើយ។

តាមរយៈការបោះឆ្នោតនៅវិមានរដ្ឋសភានៅព្រឹកនេះ លោក ប្រាក់ សំអឿន ទទួលសំឡេងគាំទ្រចំនួន១០៨ ក្នុងចំណោមសមាជិកសភាដែលមានវត្តមានសរុប១១០នាក់ ក្នុងនោះមានអនុប្បវាទចំនួន២សំឡេង។
ប្រធានរដ្ឋសភាសម្ដេចសភាធិបតី ឃួន សុដារី បានប្រកាសអបអរសាទរដល់លោក ប្រាក់ សំអឿន ចំពោះការទទួលបានសេចក្ដីទុកចិត្តនេះផងដែរ។
សម្ដេចថា៖ «អនុលោមតាមលទ្ធផលនៃការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តអំបាញ់មិញនេះ ខ្ញុំម្ចាស់ខ្ញុំសូមប្រកាសថាឯកឧត្ដម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាប់នាសម័យប្រជុំសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សូមអង្គសភាអបអរសាទរ»។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការស្នើសភាឱ្យបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ប្រាក់ សំអឿន នេះគឺដោយសារភាពចាំបាច់របស់រដ្ឋាភិបាលដើម្បីពង្រឹងគុណតម្លៃភាពជាដៃគូរ លើកកម្ពស់ការងារ កិច្ចសហប្រតិបត្តិការ និងសម្រុះសម្រួលការងារជាមួយអង្គការសង្គមស៊ីវិលនៅកម្ពុជា។

លោក ប្រាក់ សំអឿន គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលតាំងពីអាណត្តិដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងអាណត្តិទី៧ មុនទទួលបានការទុកចិត្តពីសភាជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសលោកគឺជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយរងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។
បច្ចុប្បន្នចំនួនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មចំនួន២៣នាក់ហើយ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


