Connect with us

ព័ត៌មានជាតិ

ប្រមុខការទូត ប្រមុខការពារជាតិ នឹងអមសម្ដេចធិបតីទៅចិនបំពេញទស្សនកិច្ចការងារ និងជួបមេដឹកនាំកំពូលចិន

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត  អមដំណើរដោយប្រមុខការទូត ប្រមុខការពារជាតិ និងឥស្សរជនសំខាន់ៗ នឹងបំពេញទស្សនកិច្ចនៅចិនរយៈពេល ៣ថ្ងៃ ក្នុងនោះនឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងជំនួបជាមួយពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ដំណើរទស្សនកិច្ចការងាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងសៀងហៃ គឺតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន ដើម្បីចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងការបរទេសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា  ក្នុងឱកាសស្នាក់នៅលើទឹកដីចិន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមចំពោះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងជួបពិភាក្សាទ្វេភាគីជាមួយឯលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្រៅពីអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភព លោកឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាង់ធុរជនចិនសំខាន់ៗជាច្រើនផងដែរ។

ក្រសួងការបរទេសកម្ពុជា សង្កត់ធ្ងន់ក្នុងសេចក្ដីប្រកាសព័ត៌មានថា​ ៖«ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផល់ប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម