Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក វាយប្រហារអ៊ីរ៉ង់ ឈាន​ចូល​យប់​ទី​៤​ និង​ថែមទាំង​ ចាប់​ផ្តើម​អនុវត្តការបិទខ្ទប់​ផ្លូវ​ទឹក​ 

បានផុស

នៅ

សហរដ្ឋអាមេរិក បានបើកការវាយប្រហារ ៤យប់ជាប់គ្នាលើប្រទេសអ៊ីរ៉ង់ ថែមទាំងដាក់ការបិទខ្ទប់ផ្លូវទឹក ជាថ្មីម្តងទៀតផងដែរ ដែលសកម្មភាពនេះ ធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ខែមិថុនា ត្រូវរលាយទាំងស្រុង។

(រូប៖ Reuters)

តាមការផ្សាយរបស់ CNN នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ប្រតិបត្តិការយោធាចុងក្រោយបង្អស់នេះ ចាប់ផ្តើមឡើងនៅម៉ោង ១០:៣០នាទីយប់ថ្ងៃអង្គារ ហើយក្រោយមកមួយម៉ោង លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បញ្ជាឲ្យបិទខ្ទប់ផ្លូវទឹកជាផ្លូវការតែម្តង លើគ្រប់កំពង់ផែអ៊ីរ៉ង់។

ជុំវិញរឿងនេះ បើតាមសេចក្តីប្រកាសរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM), ការវាយប្រហារ គឺផ្តោតសំខាន់ទៅបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់ លែងឲ្យវាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz ទៀត។

(រូប៖ Centcom)

ក្នុងប្រតិបត្តិការនោះ អាមេរិកបានវាយប្រហារលើមជ្ឈមណ្ឌលដែនសមុទ្រសំខាន់ៗ រួមមានទីក្រុងកំពង់ផែដ៏ធំ Bandar Abbas, រោងចក្រចម្រាញ់ប្រេងដ៏ចំណាស់ជាងគេបំផុតនៅមជ្ឈិមបូព៌ាក្នុងទីក្រុង Abadan, ទីក្រុង Mahshahr ក៏ដូចជាកោះ Qeshm, កោះ Kish និងកោះ Abu Musa ផងដែរ។

វាយហើយ ទីក្រុងវ៉ាស៊ីនតោន ថែមទាំងឲ្យទីក្រុងតេហេរ៉ង់ ទទួលខុសត្រូវថែមទៀត ចំពោះការដែលអ៊ីរ៉ង់ បាញ់ប្រហារលើកប៉ាល់ពាណិជ្ជកម្ម បណ្តាលឲ្យនាវិកប៉ុន្មាននាក់ បាត់បង់ជីវិត។

(រូប៖ Reuters)

មេបញ្ជាការ CENTCOM លោកឧត្តមនាវីឯក Brad Cooper និយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអង្គារ ថា ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ អ៊ីរ៉ង់បានកំណត់គោលដៅដោយចេតនាលើជនស៊ីវិលនៅទូទាំងតំបន់ តាមរយៈការវាយប្រហារកប៉ាល់ពាណិជ្ជកម្ម ៧គ្រឿង បណ្តាលឲ្យសមាជិកនាវិកស៊ីវិល ជិតដប់នាក់ ស្លាប់ បាត់ខ្លួន ឬរងរបួស។ កងកម្លាំងអ៊ីរ៉ង់ក៏បាញ់មីស៊ីល និងដ្រូនរាប់សិបគ្រឿង សំដៅទៅរកបណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រផងដែរ។

ដូច្នេះហើយ កងកម្លាំងសហរដ្ឋអាមេរិក ឲ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការឈ្លានពាន ដោយគ្មានហេតុផលនេះ ដែលបន្តបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សស្លូតត្រង់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម