កីឡា
អង់គ្លេស ប៉ះ អាហ្សង់ទីន យប់នេះជាជំនួបសងសឹកប្រវត្តិសាស្ត្រ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាង អាហ្សង់ទីន និង អង់គ្លេស នៅជើងឯកពិភពលោក វេលាម៉ោង ២យប់អាធ្រាត្រ នេះគឺជាគូប្រជែងប្រវត្តិសាស្ត្រ ដែលរំលេចទេពកោលស្យដោយអ្នកប្រយុទ្ធជំនាន់ថ្មី ខណៈក្រុមមួយប្តេជ្ញាឆ្ពោះទៅរកការពារជើងឯកឆ្នាំចាស់ ហើយក្រុមមួយទៀតដាក់ក្តីស្រមៃក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំ។

វិរបុរសអាហ្សង់ទីន លោក Diego Maradona បានធ្វើឲ្យល្បីល្បាញទូទាំងពិភពលោកតាមរយៈការយកដៃប៉ះបាល់ឲ្យចូលទីដែលត្រូវបានគេដាក់រហស្សនាម«ដៃព្រះអាទិទេព» បានទម្លាក់អង់គ្លេស ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ជើងឯកពិភពលោក ឆ្នាំ ១៩៨៦ ដែលនេះគឺការឈឺចាប់របស់អង់គ្លេសរហូតដល់សព្វថ្ងៃ។

ប្រវត្តិសាស្ត្រឈឺចាប់មួយទៀតសម្រាប់ អង់គ្លេស គឺកីឡាករវ័យក្មេង David Beckham ទទួលបានកាតក្រហមបណ្តេញចេញពីលាន នៅពេលទាត់ប៉ះលោក Diego Simeone ហើយ អង់គ្លេស បានចាញ់ អាហ្សង់ទីន ធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ World Cup ឆ្នាំ ១៩៩៨ ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី។

ក្រោយមកនៅ World Cup ឆ្នាំ ២០០២ កីឡាករ David Beckham បានស៊ុតពិន័យ ១១ ម៉ែត្រ ដើម្បីទទួលបានជ័យជម្នះ ១-០ ធ្វើឲ្យ អាហ្សង់ទីន ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ដែលនេះជាសារសងសឹងរបស់ អង់គ្លេស។
ពេលនេះ ក្រុមពពកស អាហ្សង់ទីន និងតោកំណាច អង់គ្លេស ជួបគ្នាទៀតដែលនៅលើទីលានសុទ្ធកីឡាករជំនាន់ក្រោយ។ តើអ្វីជាល្បិចកល់របស់ក្រុមទាំងពីរ?

យុទ្ធសាស្ត្ររបស់ អង់គ្លេស គឺការកសាងទម្រង់លេងដើម្បីដាក់សម្ពាធ។ លោកគ្រូ Thomas Tochel ពឹងផ្អែកការលើបាល់ពីស្លាបចូលប្រអប់គ្រោះថ្នាក់។ ក្បួននេះ អង់គ្លេសប្រើជាមធ្យម ២១.៦ % ក្នុងមួយប្រកួត ហើយរកបានគ្រាប់បាល់ភាគច្រើននៅក្នុងប្រអប់តាមរយៈបាល់រៀបចំដែលហៅថា Set-Piece។ ខ្សែប្រយុទ្ធ Harry Kane និង Jude Bellingham គឺជាម៉ាស៊ីនរកគ្រាប់បាល់។

ចំណែក អាហ្សង់ទីន វិញ គឺប្រើក្បួនដែលហៅថា ដួលហើយក្រោកវាយបកវិញ។ ឃើញស្រាប់ហើយ ប៉ុន្មានប្រកួតចុងក្រោយ ពួកគេស្ទើរតែអស់ឱកាស ប៉ុន្តែការតស៊ូដង្ហើមចុងក្រោយធ្វើឲ្យពួកគេទទួលបានលទ្ធផលល្អ។ ពួកគេជាក្រុមលេងដោយគ្មានការភ័យខ្លាច តាមរយៈកីឡាករ Lionel Messi អាយុ ៣៩ឆ្នាំគឺជាអ្នកនាំលេង អ្នកបង្កើតឱកាស និងជាអ្នករកគ្រាប់ ដែលរកបាន ៨ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ២ លើក។ ពួកគេជាក្រុមពូកែ Set-pieces ប៉ុន្តែតំបន់ការពារស្ទើរ។
អង់គ្លេស អវត្តមានកីឡាករ Jarrell Quansah ដោយសារកាតក្រហម ខណៈស្ថានភាពរបស់ Declan Rice និង Buakayo Saka ក៏កំពុងព្រួយបារម្ភពីបញ្ហារបួស។ ចំណែក អាហ្សង់ទីន គ្មានកីឡាករណាម្នាក់មានបញ្ហាអ្វីឡើយ។

ក្រុមទាំងពីរឈានជើងចូលទីលានដោយមានភាគរយ៥០/៥0។ ក្រុមណាបង្កកំហុស ក្រុមនោះហានិភ័យ។ លោក Paul Schole បានព្យាករថា អង់គ្លេស ឈ្នះ ៤-៣។ អ្នកវិភាគរបស់ BBC លោក Phil McNulty ជឿជាក់លើអង់គ្លេសនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វិរបុត្រ
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


