Connect with us

កីឡា

សុទ្ធ​តែ​ក្រុម​ល្អ! អាហ្សង់ទីន ប៉ះ អង់គ្លេស ខណៈ បារាំង ប៉ះ អេស្ប៉ាញ វគ្គ​ ៤ ក្រុម World Cup 2026

បានផុស

នៅ

ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup ឆ្នាំ ២០២៦ ​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រហើយ បន្ទាប់​ពី​ចប់​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ ២០២៦។ ក្រុម​តោកំណាច​អង់គ្លេស ជួបក្រុមពពកស អាហ្សង់ទីន និង ក្រុមមាន់គក បារាំង ជួបគោជល់ អេស្ប៉ាញ ដែលសុទ្ធ​តែ​ក្រុម​ខ្លាំង​ប៉ះ​គ្នា។

អ្នក​គាំទ្រ អាហ្សង់ទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហ្សង់ទីន ជា​ក្រុម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្រោយ​​គេ បន្ទាប់​ពី​ឈ្នះ ស្វីស ដោយ​លទ្ធផល ៣-១ នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្នុង​​ពេល ១២០​នាទី។  កាល​វគ្គសន្សំពិន្ទុ​ក្នុង​ពូល អាហ្សង់ទីន បាន​ឈ្នះ អាល់ហ្សេរី ៣-០, ឈ្នះអូទ្រីស ២-០ និងឈ្នះ ហ្សក់ដានី ៣-១។ នៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ពួក​គេ​បានឈ្នះ​ កាបវែរ ៣-២ និង​ឈ្នះ អេហ្ស៊ីប ៣-២ នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ ឆ្លង​កាត់ ៦ ប្រកួតកន្លង​មក អាហ្សង់ទីន បាន​ឈ្នះ​ទាំង ៦ ប្រកួត ស៊ុត​ចូល​ដៃ​គូ ១៧ គ្រាប់ និង​ត្រូវ​ដៃ​គូ​ស៊ុត​ចូល ៦ គ្រាប់។

កីឡាករ Julian Alvarez អបអរ​គ្រាប់​បាល់​ជ័យជម្នះ​លើ ស្វីស

អង់គ្លេស មិន​ទាន់​ស្គាល់​បរាជ័យ​​ដែរ​សម្រាប់ ៦ ប្រកួត​កន្លង​មក​គឺ​ឈ្នះ​ទាំង​អស់ ហើយ​ស៊ុត​ចូល​ដៃ​គូ ១៦ គ្រាប់ និង​ត្រូវ​បាន​ដៃ​គូ​ស៊ុត​ចូល ៥។ កាល​ពី​វគ្គសន្សំក្នុង​ពូល អង់គ្លេស​ បានឈ្នះ ក្រូអាត ៤-២, ស្មើ ហ្គាណា ០-០ និង​ឈ្នះ ប៉ាណាម៉ា ២-០។ នៅ​វគ្គ​ ៣២ ក្រុម​ ពួក​គេ​បាន​ឈ្នះ កុងហ្គោ ២-១ និង​បន្ត​ឈ្នះ ម៉ិកស៊ិក ៣-២ នៅ​វគ្គ ១៦ ក្រុម ហើយ​បន្ត​ឈ្នះ ន័រវែស ២-១ នៅ​វគ្គ​ ​៨​ក្រុម​ចុង​ក្រោយ។  

កីឡាករ​អង់គ្លេស Jude Bellingham

អេស្ប៉ាញ ​ឆ្លង​កាត់ ៦ ប្រកួត​កន្លង​មក​គឺ ឈ្នះ​ ៥ និង​ស្មើ ១ ​ហើយ​ស៊ុត​ចូល​ដៃ​គូ ១១ គ្រាប់ និង​ត្រូវ​គេ​ស៊ុត​ចូល ១ គ្រាប់​ប៉ុណ្ណោះ​។ ពួក​គេ​បាន​ស្មើ កាបវែរ ០-០, ឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ៤-០ និង​ឈ្នះ អ៊ុយរូហ្គាយ ១-០ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ហើយ​នៅ​វគ្គ ៣២ ក្រុម​បាន​​ឈ្នះ អូទ្រីស ៣-០, វគ្គ ១៦ ក្រុម​ បន្ត​ឈ្នះ ព័រទុយហ្គាល់ ១-០ និង​វគ្គ ៨ ក្រុម​ចុង​ក្រោយ​បាន​​ឈ្នះ បែល​ហ្ស៊ិក ២-១។

កីឡាករ​អស្ប៉ាញ Lamine Yamal

ចំណែក បារាំង វិញ មិន​ទាន់​ស្គាល់​បរាជ័យ និង​ស្មើ​ឡើយ សម្រាប់​ការ​ប្រកួត ៦ លើក​កន្លង​មក​​​គឺ​ឈ្នះ សេណេហ្គាល់ ៣-១, ឈ្នះ អ៊ីរ៉ាក់ ៣-០ និង​ឈ្នះន័រវែស ៤-១ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ វគ្គ​៣២ ក្រុម​ចុង​ក្រោយ ពួក​គេ​បាន​ឈ្នះ ស៊ុយអែត ៣-០, វគ្គ ១៦ ក្រុម​ចុង​ក្រោយ បានឈ្នះ ប៉ារ៉ាហ្គាយ ២-០ និង​បន្ត​ឈ្នះ ម៉ារ៉ុក ២-០ នៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ។ ពួក​គេ​ស៊ុត​ចូល​ដៃ​គូ​ ១៦ គ្រាប់ និង​ត្រូវ​ដៃ​គូ​ស៊ុត​ចូល ២ គ្រាប់។

កីឡាករ​បារាំង Kylian Mbappe

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ធ្វើ​នៅថ្ងៃ​ទី​១៤ និង​ទី​១៥ ខែ​កក្កដា ឆ្នាំ ២០២៦។ ក្រុម​ទាំង ៤ សុទ្ធ​តែ​ត្រូវ​ប្រកួត​ ២ លើក​​ចុង​ក្រោយ​ដូច​គ្នា​គឺ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ១ លើក​ម្នាក់​ វគ្គ​ដណ្តើម​លេខ ៣​ មួយ​ប្រកួត និង​វគ្គ​ដណ្តើម​ជើង​ឯក ១ ប្រកួត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម