Connect with us

កីឡា

តើ បារាំង ឬ អេស្ប៉ាញ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ World Cup 2026 យប់​នេះ?

បានផុស

នៅ

ជំនួប​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ជា​សមភូមិ​ដ៏ក្តៅ​គគុក​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ រវាង​ក្រុម​ជម្រើស​ជាតិ បារាំង និង អេស្ប៉ាញ វេលា​ម៉ោង ២ យប់​អាធ្រាត្រ ថ្ងៃ​ទី​១៤ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ ២០២៦ ដើម្បី​​​យក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ World Cup ឆ្នាំ ២០២៦។

ក្រុម បារាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ក៏​​ជា​ជំនួប​សង​សឹក​របស់ បារាំង ដែល​បាន​ចាញ់ អេស្ប៉ាញ ២-១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ឯក​ទ្វីប​អឺរ៉ុប កាល​ពី​ឆ្នាំ ២០២៤។

គន្លឹះស្នួល​របស់​ក្រុម​ទាំង​ពីរ

បារាំង ជា​ក្រុម​មាន​ខ្សែ​ប្រយុទ្ធ​គ្រោះ​ថ្នាក់​​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ​ដោយ​ពួក​គេ​រក​បាន ១៦ គ្រាប់ ហើយ​បើ​គិត​ជា​មធ្យម ១៨.៥ គ្រាប់​ក្នុង​មួយ​ប្រកួត។ ៦ ប្រកួត​កន្លង​មក ពួក​គេ​ឈ្នះ​ទាំង​អស់​​ដោយ​ប្រើ​ពេល ៩០​ នាទី​ទាំង ៦ ប្រកួត។

ក្រុម អេស្ប៉ាញ

អេស្ប៉ាញ ជា​ក្រុម​ល្អ​ការពារ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដោយ​ពួក​គេ​ធ្លាយ​គ្រាប់​បាល់​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។ ពួកគេ​មាន​ទស្សនវិជ្ជា​ក្នុង​ការ​​គ្រប់​គ្រង​បាល់​ខ្ពស់ បើ​គិត​ជាមធ្យម​គឺ ៦៦% ក្នុង មួយ​ប្រកួត។ ប្រការ​នេះ​ហើយ​បាន​ជា​ផ្តល់​ឲ្យ​ពួក​គេ​​កំពុង​កាន់​កំណត់​ត្រា​មិន​ចាញ់​សោះ​ ៣៦ ប្រកួត​ជាប់​គ្នា។

ក្បួន​ប្រយុទ្ធ​​គ្រោះ​ថ្នាក់​

ការ​ប្រជែង​​នៅ​ចំណុច​កណ្តាល​គឺជា​យុទ្ធ​សាស្ត្រ​សំខាន់​​បំផុត​របស់​គោជល់ អេស្ប៉ាញ​ ដែល​កសាង​​ដោយ​​​តួ​សំខាន់​គឺកីឡាករ Rodri, Fabian Ruiz និង Dani Olmo ដើម្បី​បង្កើត​ឱកាស​គ្រោះ​ថ្នាក់។ ចំណុច​នេះ​ធ្វើ​ឲ្យលោក Didier Deschamps​ គ្រូ​បង្វឹក​បារាំង​ឈឺ​ក្បាល​ខ្លាំង។

កីឡាករបារាំង ប្រកួត​ជា​មួយ ម៉ារ៉ុក

ក្បាច់​វាយ​បក​របស់ក្រុម​មាន់គក​ បារាំង គឺ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ តាម​រយៈ​​កីឡាករ​មាន​​ល្បឿន​លឿន​ទាំង​ស្លាប​ឆ្វេង ស្តាំ និង​កណ្តាល ដែល​​​ទទួល​បាន​ផល​ពី​ចន្លោះ​​ប្រហោង​របស់ អេស្ប៉ាញ។ យុទ្ធសាស្ត្រ​របស់ អេស្ប៉ាញ គឺ​គ្រប់គ្រង​បាល់ ដើម្បី​កាត់​បន្ថយ​ការ​បំលាស់​ទី​វាយ​បក​របស់​ បារាំង។

ព័ត៌មានក្រុម និង​តួ​សំខាន់

បារាំង មាន​ខ្សែ​ប្រយុទ្ធ Kylian Mbappé ជា​តួ​សំខាន់​ដែល​រក​បាន ៨ គ្រាប់​កំពុង​ឈរ​លេខ​១​ដើម្បី​ប្រជែងពាន​ស្បែក​ជើង​មាស។ រូប​គេ​មាន​របួស​ក​ជើង​តិច​តួច​កាល​វគ្គ ៨ ក្រុម​ចុងក្រោយ ប៉ុន្តែ​ត្រូវ​បាន​រំពឹង​អាច​លេង​បាន​យប់​នេះ។ ដំណឹង​ល្អ​សម្រាប់ បារាំង គឺ​​ខ្សែ​បម្រើ Aurélien Tchouaméni ​បាន​វិល​មក​វិញ​ហើយ បន្ទាប់​ពី​របួស។

កីឡាករ Kylian Mbappe អបអរ​គ្រាប់​បាល់

អេស្ប៉ាញ មាន​យុវជនដ៏​មាន​ទេពកោសល្យ​ គឺ Lamine Yamal បង្កើត​ឱកាស​គ្រោះ​ថ្នាក់ ហើយ​អ្នក​គាំទ្រ​បាន​ចាប់​អារម្មណ៍​លើ​រូប​គេ​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្នក​សម្រេច​ទី​ចុង​ក្រោយ​គឺ​កីឡាករ Mikel Merino ដែល​បាន​ក្លាយ​ជា​វិរបុរសចុង​ម៉ោង​នា​ពីរ​ប្រកួត​ចុង​ក្រោយ។

កីឡាករ Lamine Yamal

ប្រវត្តិ​ជួប​គ្នា

ក្រុម​ទាំង​ពីរ​មាន​ប្រវត្តិ​ជួប​គ្នាចំនួន ៣៨ លើក ក្នុង​នោះ អេស្ប៉ាញ ឈ្នះ ១៨ ដង បារាំង ឈ្នះ ១៣ ដង និង​ស្មើ​គ្នា ៧​ ដង។ បើ​និយាយ​ពី​ការ​ជួប​គ្នា ៥ លើក​ចុង​ក្រោយគឺ

  • អេស្ប៉ាញ ឈ្នះ បារាំង ៥-៤ (វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ UEFA Nations League ឆ្នាំ ២០២៥)
  • អេស្ប៉ាញ ឈ្នះ បារាំង ២-១ (វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន Euro ឆ្នាំ ២០២៤)
  • បារាំង ឈ្នះ អេស្ប៉ាញ ២-១ (វគ្គ​ផ្តាច់​ព្រ័ត្រ UEFA Nations League ឆ្នាំ ២០២១)
  • អេស្ប៉ាញ ឈ្នះ បារាំង ២-០ (មិត្តភាព​អន្តរជាតិ ឆ្នាំ ២០១៧)
  • បារាំង ឈ្នះ អេស្ប៉ាញ ១-០ (មិត្តភាព​អន្តរជាតិ ឆ្នាំ ២០១៤)
កីឡាករ​​អេស្ប៉ាញ Mikel Merino រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង

ព្យាករណ៍​លទ្ធផល

បារាំង ឈាន​ជើង​ចូល​សមរភូមិ​បៃតង់​​ដោយ​មាន​ប្រៀប​តាម​រយៈ​ការ​ប្រយុទ្ធ​ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ ខណៈ អេស្ប៉ាញ មាន​កំណត់​ត្រាការពារ​ល្អ។ គូ​នេះចប់​ត្រឹម ៩០ នាទី បារាំង នឹងឈ្នះ អេស្ប៉ាញ ដោយ​លទ្ធផល ២-១៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម