Connect with us

កីឡា

លោក Thomas Tuchel ដឹក​នាំ​អង់គ្លេស​ ១៤ ប្រកួត​ មិនចាញ់​សោះនៅ World Cup 2026

បានផុស

នៅ

លោក​ Thomas Tuchel​ បាន​បង្កើត​ស្ថិតិ និង​កំណត់​ត្រា​ដ៏​ល្អ​ក្នុង​ការ​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេសក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup ឆ្នាំ ២០២៦ គិត​ចាប់​តាំង​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល រហូត​ដល់​ជុំ​ចុង​ក្រោយ​ដែល​កំពុង​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ក្រុម​ អង់គ្លេស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ ២០២៦ បុរសសញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ដឹក​នាំ​ក្រុម​តោ​កំណាច​អង់គ្លេស​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ​ចំនួន ១៤ ប្រកួត ហើយ​​គឺ​​ ឈ្នះ ១៣ លើក និង​ ស្មើ ១ លើក ដោយ​មិន​ទាន់​ចាញ់​សោះ​ឡើយ។ នេះ​ជា​ស្ថិតិ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​អង់គ្លេស​។

លោក Thomas Tuchel

កាល​វគ្គ​ជម្រុះ​ក្នុង​ពូល​ប្រចាំ​តំបន់​អឺរ៉ុប លោក​បាន​ដឹក​នាំ​អង់គ្លេស ឲ្យ​ទទួល​បាន​ជ័យជម្នះ​ទាំង​ ៨ ប្រកួត​ និងស៊ុត​ចូល​ដៃ​គូ ២២ គ្រាប់ ហើយ​គ្មាន​ក្រុម​ណា​ស៊ុត​ចូលពួក​គេ​ឡើយ​​ដើម្បី​ក្លាយ​ជា​​ក្រុម​អឺរ៉ុបទី១ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ដោយ​បង្កើត​កំណត់​ត្រា ឈ្នះ ១០០ %។

លោក Thomas Tuchel ប្រាប់​យុទ្ធសាស្ត្រ​ដល់​កីឡាករ

ឈាន​ចូល​ការ​ប្រកួត World Cup ឆ្នាំ ២០២៦ ជុំ​ចុង​ក្រោយ​នៅ​សហរដ្ឋ​អាមេរិក គិត​ចាប់​ពី​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ដល់ វគ្គ ៨ ក្រុម​ចុង​ក្រោយ លោក Thomas Tuchel​ បាន​ដឹក​នាំ​ អង់គ្លេស ឲ្យ​ទទួល​បាន​ជ័យជម្នះ ៥ លើក និង​ស្មើ ១ លើក ក្នុង​នោះ​ស៊ុត​ចូល​ដៃ​គូ ១៦ គ្រាប់ និង​ត្រូវ​បាន​ដៃ​គូ​ស៊ុត​ចូល ៥។ នៅ​វគ្គសន្សំក្នុង​ពូល អង់គ្លេស​ បានឈ្នះ ក្រូអាត ៤-២, ស្មើ ហ្គាណា ០-០ និង​ឈ្នះ ប៉ាណាម៉ា ២-០។ នៅ​វគ្គ​ ៣២ ក្រុម​ ពួក​គេ​បាន​ឈ្នះ កុងហ្គោ ២-១ និង​បន្ត​ឈ្នះ ម៉ិកស៊ិក ៣-២ នៅ​វគ្គ ១៦ ក្រុម ហើយ​បន្ត​ឈ្នះ ន័រវែស ២-១ នៅ​វគ្គ​ ​៨​ក្រុម​ចុង​ក្រោយ។ ពេល​នេះ អង់គ្លេស បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជួប​ អាហ្សង់ទីន។

ក្រុម អង់គ្លេស អបអរ

បើ​​គិត​លើ​ការ​ប្រកួត​​សរុប គ្រប់​កម្មវិធី​ លោក Thomas Tuchel​ បាន​ដឹក​នាំ​អង់គ្លេស ចំនួន ២០ ប្រកួត​ហើយ​គឺ ​ឈ្នះ ១៦ លើក ស្មើ ២ លើក និង​ចាញ់ ២ លើក៕

កីឡាករ Jude Bellingham ពេល​ដូចចេញ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម