កីឡា
សម្តេចតេជោ ហ៊ុន សែន ជូនពរ បារាំង ឈ្នះជើងឯកពិភពលោក ស្របពេល បារាំង ជួប អេស្ប៉ាញ វគ្គ ៤ ក្រុម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភានៃព្រះរាជាណាចក្រកម្ពុជា បានជូនឲ្យក្រុមបាល់ទាត់ជម្រើសជាតិ បារាំង ឈ្នះជើងឯកបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ ២០២៦ ថា ៖«ថ្ងៃនេះខ្ញុំបានជូនសារមួយជូន ម៉ាក្រុង ប្រធានាធិបតីបារាំងរឿងបាល់ទាត់។ (តាំងពីចុងឆ្នាំ២០២២មកប្រធានាធិបតី ម៉ាក្រុង របស់បារាំង និងខ្ញុំតែងឆ្លងឆ្លើយជាមួយគ្នាជាប្រចាំ ទោះខ្ញុំមិនធ្វើជានាយករដ្ឋមន្ត្រីទៀតក៏ដោយ ដែលសារនោះបញ្ជូនទៅមកតាម Whats App)។ សាររបស់ខ្ញុំថ្ងៃនេះក្រៅពីសួរសុខទុក្ខគាត់ និងគ្រួសារ ខ្ញុំបានបង្ហាញនូវជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំងទទួលជោគជ័យរហូតលើកពានក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ។ សាររបស់ខ្ញុំបញ្ចប់ដោយពាក្យ (Vive Les Bleus !!!)។

សម្តេចតេជោបានបញ្ជាក់ថា ៖«រូបថតខ្ញុំលើកពាននេះជារូបភាពដែលកីឡាករបារាំងក្នុងនាម FIFA នាំមកកម្ពុជា និងប្រទេសនានានៅអាស៊ី ឆ្នាំ២០២២។ ឯអាវលេខ ៩ ជាអាវរបស់ខ្ញុំដែលតែងពាក់លេខ ៩ ពេលចូលទាត់បាល់កាលពីពេលមុន»។

ក្រុមមាន់គក បារាំង បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីធ្វើបានល្អតាំងពីសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គ ៨ ក្រុមចុងក្រោយ។ កាលវគ្គសន្សំពិន្ទុក្នុងពូល បារាំង បានឈ្នះ សេណេហ្គាល់ ៣-១, ឈ្នះ អ៊ីរ៉ាក់ ៣-០ និងឈ្នះ ន័រវែស ៤-១ ដើម្បីឈរលេខ ១ ក្នុងពូល I។

បន្ទាប់មក បារាំង បានទម្លាក់ ស៊ុយអែត នៅវគ្គ ៣២ ក្រុមចុងក្រោយ ដោយគ្រាប់បាល់ជ័យជម្នះ ៣-០ និងបន្តទម្លាក់ ប៉ារ៉ាហ្គាយ នៅវគ្គ ១៦ ក្រុមចុងក្រោយដោយគ្រាប់បាល់ជ័យជម្នះ ១-០ ហើយនៅវគ្គ ៨ ក្រុមចុងក្រោយ ពួកគេបានយកឈ្នះ ម៉ារ៉ុក ដោយលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឆ្លងកាត់ ៦ ប្រកួតកន្លងមក បារាំង ឈ្នះទាំងអស់ ស៊ុតចូលដៃគូ ១៦ គ្រាប់ និងត្រូវដៃគូស៊ុតចូល ២ គ្រាប់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា បារាំង ត្រូវជួប អេស្ប៉ាញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៦។

នៅក្នុងប្រវត្តិ World Cup បារាំង ធ្លាប់បានឈ្នះជើងឯក ២ ដងគឺ ឆ្នាំ ១៩៩៨ និង ឆ្នាំ ២០១៨ ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ ២ ពីរដងគឺឆ្នាំ ២០០៦ និង ឆ្នាំ ២០២២ ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ ៣ ពីរដង គឺឆ្នាំ ១៩៥៨ និងឆ្នាំ ១៩៨៦៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


