ព័ត៌មានជាតិ
វិស័យទេសចរណ៍រួមចំណែកប្រមាណ ៣០% នៃចំណូល GDP សម្រាប់ពលរដ្ឋខេត្តកំពត
វិស័យទេសចរណ៍ជាប្រភពចំណូលដ៏សំខាន់សម្រាប់ពលរដ្ឋខេត្តកំពត ដោយបានរួមចំណែកប្រមាណពី ២០% ទៅ ៣០% នៃចំណូល GDP សរុបរបស់ខេត្ត។ នេះបើតាមការលើកឡើងរបស់លោក មឿង គង្គា អភិបាលរងខេត្តកំពតនៅក្នុងសន្និសីទបង្ហាញពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត។

លោក មឿង គង្គា បានរំលេចពីសក្ដានុពលក្នុងខេត្តកំពត ជាខេត្តគោលដៅឆ្នេរសមុទ្រដ៏ទាក់ទាញមួយដែលមានចម្ងាយប្រមាណ ១៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ខេត្តកំពតមានគោលដៅទេសចរណ៍សរុបប្រមាណ ៤២ ទីតាំង រួមមានទាំងសហគមន៍ទេសចរណ៍ចំនួន ៩ សហគមន៍ផ្សេងទៀត។
លោក មឿង គង្គា បានថ្លែងថា ដើម្បីទាក់ទាញទេសចរមកកម្សាន្តខេត្តតំបន់ឆ្នេរនេះបន្ថែមទៀត អាជ្ញាធរខេត្តបានរៀបចំទីតាំងសហគមន៍តាមឆ្នេរសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ការពង្រីកសក្ដានុពលទេសចរណ៍ទាំងតំបន់ធម្មជាតិ និងការកែច្នៃ គឺធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យចង់មកកម្សាន្តហើយចង់ត្រឡប់មកម្ដងទៀត ដោយមិនមានភាពជិនណាយ។

តំបន់ទេសចរណ៍ និងសមិទ្ធផលថ្មីៗបានទាក់ទាញទេសចរមកកម្សាន្តខេត្តកំពតមានដូចជា រូបសំណាក់សេះសមុទ្រ ដែលជារូបសំណាក់ដ៏មានប្រជាប្រិយភាពបំផុត ដែលភ្ញៀវទេសចរអន្តរជាតិ និងជាតិមិនដែលរំលងក្នុងការទៅទស្សនា។ ការដំឡើងនាឡិកាយក្ស និងឧបករណ៍រាំតាមបទភ្លេងស្ថិតនៅមុខសាលាខេត្ត តាមបណ្ដោយមាត់ព្រែកកំពង់បាយ។
ការរៀបចំឆ្នេរខ្សាច់កម្សាន្តនៅតាមបណ្ដាញឆ្នេរកំពង់បាយរួមមាន ឆ្នេរកោះស្មៅ ឆ្នេរនៅចន្លោះស្ពានថ្មី និងស្ពានចាស់។ បន្ថែមពីនេះអាជ្ញាធរខេត្តបានក៏កំពុងរៀបចំ «បាតដៃសម្រាប់ថតរូប» ស្ថិតនៅចន្លោះស្ពានថ្មី និងស្ពានចាស់ តាមបណ្ដាញមាត់ព្រែកកំពង់បាយ ហើយបច្ចុប្បន្នជិតរួចរាល់ហើយ។
តាមរយៈរៀបចំបង្កើតសមិទ្ធផលថ្មីៗបន្តបន្ទាប់ លោក មឿង គង្គា រំពឹងថា នឹងបង្កើនការចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តកំពត ដែលនឹងអាចហក់កើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ ២០២៦ និង ២០២៧។


ពាក់ព័ន្ធសេវាកម្មស្នាក់នៅវិញ ខេត្តកំពតមិនមានបញ្ហាប្រឈមបញ្ហាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរនោះទេ។ នេះបើតាមលោក មឿង គង្គា។
បច្ចុប្បន្ន ខេត្តមានបន្ទប់ស្នាក់នៅប្រមាណ ៥ ០០០ បន្ទប់ និងមានមូលដ្ឋានអាជីវកម្មទេសចរណ៍រួមមានបឹងហ្គាឡូ និងរីសតប្រមាណ ៦០០ អាជីវកម្ម សម្រាប់ទទួលទេសចរមកស្នាក់នៅកម្សាន្ត៕
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


