ព័ត៌មានជាតិ
ខេត្តកំពតមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៤ ដំណើរការ ក្រោមទុនវិនិយោគប្រមាណ ៨០០ លានដុល្លារ
ខេត្តកំពតស្ថិតនៅទិសនីរតីបច្ចុប្បន្នមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៤ កំពុងដំណើរការផលិតស៊ីម៉ងត៍ ដើម្បីផ្គត់ផ្គង់តម្រូវការសាងសង់សំណង់ផ្សេងៗ។
លោក មឿង គង្គា អភិបាលរងខេត្តកំពតបានគូសបញ្ជាក់ថា នៅក្នុងខេត្តកំពតមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ ប៉ុន្តែមានតែ ៤ កំពុងដំណើរការ ក្រោមទុនវិនិយោគប្រមាណ ៨២០ លានដុល្លារ ខណៈសមត្ថភាពអាចផលិតបានប្រមាណជា ៧ លានតោនក្នុងមួយឆ្នាំ។

លោកបញ្ជាក់ថា ស៊ីម៉ងត៍ដែលផលិតបានក្នុងខេត្ត មិនមានការនាំចេញទៅក្រៅប្រទេសឡើយ ពោលត្រូវបានលក់ និងចែកចាយសម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ។
ក្រុមហ៊ុនទាំង ៤ កំពុងផលិតស៊ីម៉ងត៍ក្នុងខេត្តកំពតរួមមាន៖ ក្រុមហ៊ុន ចក្រីទីង ក្រុមហ៊ុន ជីប ម៉ុង ក្រុមហ៊ុន ខេស៊ីមិន (K-Cement) និងក្រុមហ៊ុន ថៃ ប៊ុនរ៉ុង។
លោក មឿង គង្គា បានបញ្ជាក់ថា ចំនួនកម្មករនិងបុគ្គលិកដែលបម្រើការងារនៅក្នុងរោងចក្រផលិតស៊ីម៉ងត៍ក្នុងខេត្តកំពតមានប្រមាណជា ២ ០០០ នាក់។
លោកអះអាងថា ក្រុមហ៊ុនធំៗទាំងបួននេះ គឺជាក្រុមហ៊ុនដ៏សំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចផ្នែកឧស្សាហកម្មធុនធំនៅក្នុងខេត្តកំពត។
របាយការណ៍ពីសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានបង្ហាញថា បច្ចុប្បន្ននេះកម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន ៦ កំពុងដំណើរការ រួមមាន ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd), ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited), ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) និងក្រុមហ៊ុន ខនស៍ខេធី (ខេធី) ស៊ីមេន ឯ.ក ( Conch KT Cement Company Limited) ដែលមានសមត្ថភាពផលិតរហូតដល់ជាង ១២ លានតោនក្នុងមួយឆ្នាំ៕
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


