ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ដកតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលគេឲ្យរហស្សនាម «ស្តេចត្រាញ់ដ្រូន»
លោក Mykhailo Fedorov ដែលជាអ្នកជំរុញយ៉ាងសកម្មដល់កម្មវិធីដ្រូនយោធារបស់អ៊ុយក្រែន ឬហៅថា «ស្តេចត្រាញ់ដ្រូន» ត្រូវបានប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដកចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បន្ទាប់ពីបានកាន់តំណែងនេះអស់រយៈពេលកន្លះឆ្នាំ។

លោក Fedorov បានបង្ហោះសារលើបណ្តាញសង្គម នៅថ្ងៃទី១៥ ខែកក្កដា បន្ទាប់ពីការសម្រេចចិត្តដកតំណែងរបស់លោកដោយប្រធានាធិបតី ហ្សេលេនស្គី ថា «វាជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់រូបខ្ញុំ ក្នុងការបម្រើប្រជាជនអ៊ុយក្រែន ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ»។ នេះបើយោងតាមការដកស្រង់ និងចុះផ្សាយដោយសារព័ត៌មាន the guardian។
ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកែទម្រង់រចនាសម្ព័ន្ធរដ្ឋាភិបាល ដែលលោក ហ្សេលេនស្គី បានអនុវត្ត បន្ទាប់ពីការដកតំណែងនាយករដ្ឋមន្ត្រី លោកស្រី Yulia Svyrydenko។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បុគ្គលដែលអាចនឹងមកជំនួសតំណែងលោក Fedorov គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Igor Klymenko។ ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា លោក Fedorov នឹងត្រូវផ្តល់តំណែងផ្សេងទៀតនៅក្នុងគណៈរដ្ឋមន្ត្រីដែរឬយ៉ាងណា។
នៅក្នុងអំឡុងពេល ៦ខែ នៃការកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ យោធាអ៊ុយក្រែនសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសនៅក្នុងវិស័យដ្រូន ក៏ដូចជាការចាប់ផ្តើមកម្មវិធីកែទម្រង់ស៊ីជម្រៅនៃកងកម្លាំងប្រដាប់អាវុធ។ នេះហើយជាហេតុធ្វើឲ្យលោក Fedorov ត្រូវបានគេស្គាល់ផងដែរថាជា «ស្តេចត្រាញ់ដ្រូន» របស់អ៊ុយក្រែន។
លោក Fedorov បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែកន្លងមកនេះ យោធាអ៊ុយក្រែនបានសាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលបាលីស្ទីក មួយប្រភេទ។ លោកបានលើកឡើងថា «យើងបានកែសម្រួលតម្រូវការបច្ចេកទេសជាមូលដ្ឋាន សម្រេចបាននូវភាពសុក្រឹតជាអតិបរមា និងបានកាត់បន្ថយការចំណាយរហូតដល់ ៣០%។ អ៊ុយក្រែននឹងឈានទៅរកកម្រិតថ្មីមួយទៀត»។
លើសពីនេះ បុរសវ័យ៣៥ឆ្នាំរូបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាកិច្ចព្រមព្រៀងជាមួយមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ដើម្បីដាក់ពង្រាយសេវាអ៊ីនធឺណិតផ្កាយរណប Starlink សម្រាប់យោធាអ៊ុយក្រែន ព្រមទាំងបានរឹតត្បិត មិនឲ្យកងកម្លាំងរុស្ស៊ីអាចចូលប្រើប្រាស់ប្រព័ន្ធនេះបានផងដែរ។
យ៉ាងណាមិញ ការដកតំណែងលោក Fedorov នេះ បានជួបប្រទះនឹងការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ចំពេលមានការសង្ស័យអំពីការខ្វែងគំនិតគ្នារវាងរូបលោក និងអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន គឺលោកឧត្តមសេនីយ៍ Oleksandr Syrskyi។ អ្នកគាំទ្រអ៊ុយក្រែនជាច្រើន រួមទាំងអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី លោក Michael McFaul បានអំពាវនាវជាសាធារណៈសុំឲ្យលោក ហ្សេលេនស្គី រក្សាលោក Fedorov ទុកនៅក្នុងគណៈរដ្ឋមន្ត្រី។
គួរបញ្ជាក់ដែរថា លោក Fedorov ត្រូវបានតែងតាំងដោយប្រធានាធិបតី ហ្សេលេនស្គី កាលពីខែមករា ដោយបានក្លាយជារដ្ឋមន្ត្រីការពារជាតិដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ុយក្រែន ជាមួយនឹងភារកិច្ចផ្តល់កម្លាំងរុញច្រានថ្មីដល់កិច្ចប្រឹងប្រែងយោធារបស់ទីក្រុងកៀវ។ លោកក៏ជាមនុស្សដំបូងគេម្នាក់ ដែលបានជំរុញឲ្យមានការប្រើប្រាស់ដ្រូនយ៉ាងទូលំទូលាយ ដែលជាអាវុធដ៏លេចធ្លោបំផុតមួយនៅលើសមរភូមិអ៊ុយក្រែន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ត្រាំ នឹងជួបមេដឹកនាំ អ៊ុយក្រែន និងស៊ីរី អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលណាតូ នៅតួកគី
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


