ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ប្រកាសរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ចំពេលសង្គ្រាមជាមួយរុស្ស៊ី កាន់តែសាហាវ
ស្របពេលសង្គ្រាមជាមួយរុស្ស៊ី កាន់តែសាហាវទៅៗ ឥឡូវ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ដែលជាការកែទម្រង់គួរឲ្យកត់សម្គាល់។

តាមការផ្សាយរបស់ New York Times, លោកហ្សេលេនស្គី បានប្រកាសពីការផ្លាស់ប្តូរនេះ កាលពីថ្ងៃអាទិត្យ ជាមួយគោលបំណង ពង្រឹងកម្លាំងការពារជាតិផ្នែកការទូត រដ្ឋបាល និងខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន ខណៈសង្គ្រាមជាមួយរុស្ស៊ី បានឈានចូលដល់ឆ្នាំទីប្រាំ ទៅហើយ។
ដ្បិតតែមិនទាន់មានការបញ្ជាក់លម្អិតអំពីការរុះរើនេះ ប៉ុន្តែលោកហ្សេលេនស្គី បង្ហើបថា លោកស្រីនាយករដ្ឋមន្ត្រី Yulia Svyrydenko បានចុះចេញពីតំណែងហើយ នឹងត្រូវផ្លាស់ទៅកាន់តួនាទីថ្មីមួយដ៏សំខាន់ ពាក់ព័ន្ធការគ្រប់គ្រងទំនាក់ទំនង ជាមួយដៃគូអន្តរជាតិ។

យ៉ាងណា មិនទាន់មានការតែងតាំង អ្នកចូលមកជំនួសតំណែងផ្លូវការទេ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានបង្ហាញថា បេក្ខជនចំនួន ៤រូប កំពុងត្រូវបានយកមកថ្លឹងថ្លែង ដែលក្នុងនោះរួមមានទាំងលោក Sergiy Koretsky ដែលជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនថាមពលរដ្ឋ Naftogaz ផងដែរ។
ទោះបែបនេះ ដើម្បីអាចចូលជាធរមានបាន ការកែទម្រង់គណៈរដ្ឋមន្ត្រីនេះ ត្រូវតែទទួលបានការអនុម័តជាផ្លូវការពីសភាជាតិ របស់អ៊ុយក្រែន ជាមុនសិន។
យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់លោក ហ្សេលេនស្គី, ការរុះរើនេះ គឺធ្វើឡើងក្នុងគោលបំណងនាំមកនូវ «ថាមពលថ្មី» និងធ្វើឲ្យអភិបាលកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់ លើសសរស្តម្ភដាច់ដោយឡែកចំនួនបី ដូចជា៖ គោលនយោបាយការបរទេសចំគោលដៅ, ការងើបឡើងវិញនៅជួរមុខ និងក្នុងស្រុក និងផ្តោតលើការផ្គត់ផ្គង់យោធា និងថាមពល។

ចំពោះសសរស្តម្ភទាំង៣នោះ! មន្ត្រីម្នាក់ៗ ដែលមានបទពិសោធន៍ នឹងត្រូវចាត់តាំងឲ្យជួយត្រួតពិនិត្យផ្ទាល់ លើកញ្ចប់ការងារគោលនយោបាយការបរទេសជាក់លាក់ និងមានអាទិភាពខ្ពស់ ដោយផ្តោតលើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក, ការចូលជាសមាជិកសហភាពអឺរ៉ុប (EU), គម្រោងការពារមីស៊ីលប្រឆាំងបាលីស្ទិក និងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រជាមួយចិន មជ្ឈិមបូព៌ា និងបណ្តាប្រទេសតំបន់ឈូងសមុទ្រ។
មិនត្រឹមប៉ុណ្ណឹង គណៈរដ្ឋមន្ត្រីថ្មី នឹងផ្តល់អាទិភាពដល់ការពង្រីកទំហំផលិតកម្មក្នុងស្រុក និងការដឹកជញ្ជូនអាវុធគ្រប់ប្រភេទ ជាពិសេសគឺដ្រូនបំផ្ទុះរយៈចម្ងាយឆ្ងាយ ព្រមទាំងពន្លឿនការរៀបចំប្រព័ន្ធថាមពលសម្រាប់រដូវរងា និងការផ្លាស់ប្តូរទម្រង់ នៃបណ្តាសហគ្រាសរដ្ឋ៕
អត្ថបទ៖ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


