ព័ត៌មានអន្ដរជាតិ
សភាអាល្លឺម៉ង់ បដិសេធផ្តល់មីស៊ីល Taurus ទៅឲ្យ អ៊ុយក្រែន តាមការស្នើរបស់បក្ស Greens
ទីភ្នាក់ងារសារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ី បានរាយការណ៍ ថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សភារបស់សហព័ន្ធអាល្លឺម៉ង់ បានបោះឆ្នោតទម្លាក់សេចក្តីសម្រេចចិត្តមួយ ដែលស្នើឡើងដោយគណបក្សបៃតងរបស់ប្រទេសអាល្លឺម៉ង់ ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនការគាំទ្រផ្នែកយោធាដល់ទីក្រុងកៀវ តាមរយៈការបញ្ជូនមីស៊ីលចម្ងាយឆ្ងាយប្រភេទ Taurus និងបរិក្ខារយោធាទំនើបៗជាច្រើនផ្សេងទៀត។

លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា មានសមាជិកសភាត្រឹមតែ ៧៩រូបប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តនេះ (ដែលក្នុងនោះ ៧៨រូបគឺជាសមាជិករបស់គណបក្សបៃតងខ្លួនឯង) ខណៈដែលសមាជិកសភារហូតដល់ ៥១០រូបបានបោះឆ្នោតប្រឆាំង និងម្នាក់ទៀតបានបោះឆ្នោតអនុបវាទ (មិនជំទាស់ក៏មិនគាំទ្រ) ដែលធ្វើឲ្យសំណើនេះត្រូវធ្លាក់ និងមិនអាចអនុម័តទៅរួចឡើយ។
យោងតាមខ្លឹមសារនៃសេចក្តីសម្រេចចិត្តនោះ គណបក្សបៃតងបានស្នើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ឆ្លើយតបជាបន្ទាន់ចំពោះសំណើរបស់អ៊ុយក្រែន ដោយផ្ទេរមីស៊ីល Taurus ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានពីក្នុងឃ្លាំងបម្រុងរបស់កងទ័ពអាល្លឺម៉ង់។ លើសពីនេះ ឯកសារដដែលក៏បានស្នើឲ្យទីក្រុងប៊ែរឡាំងជំរុញការផលិតមីស៊ីលស្ទាក់ចាប់បន្ថែមសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដើម្បីបំពេញបន្ថែមនូវសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែន។
គណបក្សបៃតងក៏បានលើកឡើងពីការបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនយ៉ាងខ្លាំងក្លា រួមទាំងការអនុញ្ញាតឲ្យប្រើប្រាស់អាវុធទាំងនោះ ដើម្បីវាយប្រហារចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ីផងដែរ។ ជាមួយគ្នានោះ ពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ បង្កើនថវិកាសម្រាប់ការផលិតដ្រូន (UAVs) និងអាវុធផ្សេងៗទៀតនៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ និងបានជម្រុញឲ្យសម្ព័ន្ធមិត្តអន្តរជាតិ រួមទាំងអង្គការណាតូ បន្តផ្តល់អាវុធរយៈចម្ងាយឆ្ងាយ ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវបន្ថែមទៀត ព្រមទាំងបានស្នើឲ្យរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបន្ថែមទៀត។
សូមបញ្ជាក់ថា មីស៊ីលប្រភេទ Taurus គឺជាប្រធានបទដេញដោលគ្នាយ៉ាងក្តៅគគុកនៅក្នុងឆាកនយោបាយអាល្លឺម៉ង់ជាយូរមកហើយ។ នេះជាប្រភេទមីស៊ីលដែលមានសមត្ថភាពហោះបានចម្ងាយជាង ៥០០គីឡូម៉ែត្រ និងត្រូវបានរចនាឡើងដើម្បីវាយប្រហារយ៉ាងចំគោលដៅលើទីតាំងការពាររឹងមាំ ដូចជាទឹករូងដីក្រោមដី មជ្ឈមណ្ឌលបញ្ជាការដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធយោធាជាដើម៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


