កូវីដ-១៩
អាជ្ញាធរខេត្តបន្ទាយមានជ័យប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន២នាក់
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេក្ដីប្រកាសស្ដីពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែម ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ លើបុរសនិងស្ត្រីជនជាតិខ្មែរ ដែលធ្វើដំណើរមកពីរាជធានីភ្នពេញ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ស្ត្រីនិងបុរសដែលមានវិជ្ជមានកូវី១៩ខាងលើនេះមានទី១ ឈ្មោះ ធី ប៊ុនឡេង ភេទប្រុស អាយុ២៦ឆ្នាំ។ ទី២ ឈ្មោះ សិម សាឡៃ ភេទស្រី អាយុ២៥ឆ្នាំ។ អ្នកទាំងមានអាសយដ្ឋាន នៅភូមិរោងម៉ាស៊ីន ឃុំអូរអំបិល ស្រុកសិរីសោភ័ណ។
ក្នុងសេក្ដីជូនដំណឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បុរសស្ត្រីខាងលើនេះបានធ្វើដំណើរចេញពីកន្លែងស្នាក់នៅ ចំណុចផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមរថយន្ដរបស់ក្រុមហ៊ុន សុភាព មកដល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងបន្តដំណើរតាមម៉ូតូមកកាន់ក្រុងសិរីសោភ័ណ។
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បុរសស្ត្រីខាងខាងលើត្រូវបានក្រុមគ្រូពេទ្យតេស្ដសំណាករហ័ស(Rapid Test) ជាលិតផលមានវីជ្ជមានកូវីដ១៩។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវប្រជាពលរដ្ឋដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកមេរោគកូវីដ១៩ ទាំង២នាក់នេះ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យដើម្បីធ្វើតេស្ដសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍កាន់ធ្ងន់ធ្ងរ៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


