Connect with us

កូវីដ-១៩

ធៀបគ្នាពីរថ្ងៃ ​អ្នក​ឆ្លងថ្មី​និង​អ្នក​ជាសះស្បើយនៅថ្ងៃនេះ​

បានផុស

នៅ

ក្រសួង​សុខាភិបាល​បានប្រកាស​តួលេខអ្នក​ឆ្លងថ្មី ៤៨០ នាក់ទៀតនៅថ្ងៃនេះ ក្នុងនោះ ៤៧០ នាក់ឆ្លង​ក្នុង​សហគមន៍ និង​១០ នាក់ជា​អ្នកដំណើរ​មកពីក្រៅ។ ជាមួយ​គ្នានេះ ក៏​មាន​អ្នកជា​សះស្បើយ ៣៥០ នាក់ និង​ស្លាប់ ០៥​ នាក់។

បើ​ធៀប​ម្សិលមិញស្ថានភាពថ្ងៃនេះ មាន​សញ្ញាណល្អ​ប្រសើរ​ទាំង​អ្នក​ឆ្ល​ង​ថ្មី និង​ជា​សះស្បើយ រួមទាំង​អ្នក​ស្លាប់​មាន​ការ​ថយ​ចុះ​។

@តួលេខ​ប្រកាស​ថ្ងៃនេះ

-អ្នក​ឆ្លងថ្មី ៤៨០ នាក់
-អ្នកជាសះស្បើយ ៣៥០ នាក់
-អ្នក​ស្លាប់​ ០៥ នាក់

@តួលេខ​ប្រកាស​ម្សិលមិញ​៖

-អ្នក​ឆ្លងថ្មី ៥០៦ នាក់
-អ្នកជ​ា​សះស្បើយ ១៧៩ នាក់
-អ្នក​ស្លាប់ ០៦ នាក់

គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កម្ពុជា​មានអ្នកឆ្លង​សរុប ២០ ២២៣ នាក់ អ្នកជាសះស្បើយ ៨១៧០ នាក់ និង​អ្នក​ស្លាប់ ១៣១ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម