ព័ត៌មានជាតិ
អភិបាលរាជធានី ចូលបច្ច័យ១លានរៀល រំលែកទុក្ខជាមួយគ្រួសារសពលោកចៅរងទី១ សង្កាត់ទឹកល្អក់ទី១
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជូនបច្ច័យចំនួន១លានរៀល ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារ នៃសពលោក ទុយ សារុន ចៅសង្កាត់រងទី១ នៃសង្កាត់ទឹកល្អក់ទី១ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះ។

បច្ច័យទាំងនេះត្រូវបានលោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ តំណាងឲ្យលោក ឃួង ស្រេង នាំទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោក ទុយ សារុន នាព្រឹកថ្ងៃទី១៦ ខែឧសភានេះ នៅទីតាំងប្រារព្វបុណ្យសព ផ្ទះលេខ១១ ផ្លូវកេខ២៥៩ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុណ្យសពរបស់លោក ទុយ សារុន ក្រៅពីនេះក៏ត្រូវបានលោកជា ជាតិ ប្រធានក្រុមការងារចុះជួយសង្កាត់ទឹកល្អក់ទី១ និងលោក ឡៅ ម៉ូឌីណា នាយកវិទ្យាល័យជា ស៊ីមសន្ធរម៉ុក និងលោក ជេត ជាលី សហប្រធានក្រុមការងារ និង ក្រុមការងារចុះជួយសង្កាត់ទឹកល្អក់ទី១ បានអញ្ជើញចូលរួមបុណ្យដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា លោក ទុយ សារុន ចៅសង្កាត់រងទី១ នៃសង្កាត់ទឹកល្អកទី១ បានទទួលមរណ:ភាពកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២ រំលងអធ្រាត្រ ហើយក្រោយពីទទួលមរណៈភាព ក្រុមគ្រូពេទ្យក៏បានធ្វើការពិនិត្យយកសំណាកផងដែរ តែជាលទ្ធផលបញ្ជាក់ថា លោក ទុយ សារុន មិនមែនស្លាប់ដោយជំងឺកូវីដ-១៩នោះទេ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


