Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចាក់ផ្លូវបេតុងឆ្អឹងដែកប្រវែងជាង ១ ពាន់ម៉ែត្រ ក្នុងសង្កាត់ស្វាយប៉ាក សម្រួលការធ្វើដំណើរជូនពលរដ្ឋ

បានផុស

នៅ

អាជ្ញាធររាជធានី ផ្តល់ផ្លូវបេតុងឆ្អឹងដែក ១ ខ្សែ ជូនពលរដ្ឋក្នុងសង្កាត់ស្វាយប៉ាក ដើម្បីរំដោះចរាចរណ៍ និង កាត់បន្ថយការកកស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងគិតត្រឹមថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ គម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ១ ខ្សែ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានដំណើរការចាក់បេតុងជាបន្តបន្ទាប់ ជិតរួចរាល់ហើយ ប្រកបដោយសុវត្ថិភាពការដ្ឋានខ្ពស់។

លោក ផាត ជាពលរដ្ឋ លើកឡើងថា គម្រោងនេះ បានជួយសម្រួល និង លើកកម្ពស់សេដ្ឋកិច្ចរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ក៏ដូចជាតំបន់សង្កាត់ស្វាយប៉ាកទាំងមូល។ ក្នុងនោះ ថែមទាំងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស និង លោកគ្រូ-អ្នកគ្រូ ក្នុងតំបន់ វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ដោយជួយរំដោះចរាចរណ៍ ព្រមទាំងកាត់បន្ថយការកកស្ទះក្នុងភូមិសាស្ត្រសហគមន៍តូចៗ ក្នុងខណ្ឌឫស្សីកែវ បានយ៉ាងប្រសើរ។

លោក គន់ សោភា ប្រធានសាធារណការខណ្ឌឫស្សីកែវ បានឲ្យដឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ ស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះផ្លូវបេតុងដែកនេះ មានប្រវែងសរុបជាង ១,០០០ ម៉ែត្រ ទទឹងផ្លូវ ៨ ម៉ែត្រ កម្រាស់ ១,៥ តឹក (១៥ សង់ទីម៉ែត្រ) ប្រើប្រាស់បេតុងឆ្អឹងដែកទំហំ ១០ លី ចាប់ផ្តើមពីចំណុចកែងផ្លូវបុរីវិមានភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវបេតុងតំបន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស កំពុងជំរុញការងារនេះយ៉ាងសកម្ម ដើម្បីបញ្ចប់គម្រោងឲ្យបានឆាប់រហ័ស ធានាបាននូវគុណភាពរឹងមាំ សម្រាប់ជាប្រយោជន៍ទូទៅរបស់សាធារណជនក្នុងការធ្វើដំណើរ៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម