KPT+
៤ ជំហានដ៏សំខាន់ក្នុងសម័យកាលនេះ ឆ្ពោះទៅរកជោគជ័យក្នុងជីវិត
តើយើងកំណត់ជោគជ័យយ៉ាងដូចម្ដេច? មានវិធីសាស្ត្រប្លែកៗជាច្រើនសម្រាប់ភាពជោគជ័យក្នុងជីវិត។ ប៉ុន្តែរឿងសំខាន់គឺយុទ្ធសាស្ត្ររបស់យើង ចំពោះភាពជោគជ័យខ្លួនឯងមានអ្វីប៉ុណ្ណោះ។
១. បង្កើតផ្នត់គំនិតនៃការលូតលាស់

ការស្រាវជ្រាវដោយលោកស្រី Carol Dweck ខាងផ្នែកចិត្តវិទូបានបង្ហាញថា មានផ្នត់គំនិតមូលដ្ឋានពីរដែលមានឥទ្ធិពលលើរបៀបដែលមនុស្សគិតពីនិងសមត្ថភាពរបស់ពួកគេ គឺផ្នត់គំនិតថេរ និងផ្នត់គំនិតនៃការលូតលាស់។
មនុស្សដែលមានផ្នត់គំនិតថេរ ជឿជាក់ថាអ្វីៗដូចជាបញ្ញា ដែលមិនអាចផ្លាស់ប្ដូរបាន។ ហើយជឿថាជោគជ័យមិនមែនកើតចេញពីការខិតខំទេ វាគ្រាន់តែជាលទ្ធផលនៃទេពកោសល្យពីកំណើតប៉ុណ្ណោះ។
ផ្ទុយទៅវិញអ្នកដែលមានផ្នត់គំនិតនៃការលូតលាស់ មានអារម្មណ៍ថាពួកគេអាចផ្លាស់ប្ដូរលូតលាស់និងរៀនតាមរយៈការខិតខំ។ នៅពេលដែលមានបញ្ហា ពួកគេស្វែងរកមធ្យោបាយដើម្បីបង្កើនជំនាញ និងបន្តធ្វើការឆ្ពោះទៅរកភាពជោគជ័យ។
២. អភិវឌ្ឍនូវភាពវាងវៃនៃអារម្មណ៍របស់យើង
ដើម្បីអភិវឌ្ឍនូវភាពវាងវៃនៃអារម្មណ៍របស់យើង ត្រូវយកចិត្តទុកដាក់លើអារម្មណ៍ផ្ទាល់ខ្លួន ផ្ដោតលើការសម្គាល់អ្វីដែលយើងកំពុងមានអារម្មណ៍ និងអ្វីដែលបណ្ដាលឲ្យមានអារម្មណ៍ទាំងនោះ។
ងាកក្រោយហើយព្យាយាមមើលអ្វីៗដោយភ្នែកមិនលំអៀង។ ជៀសវាងដណ្ដើមឬសង្កត់អារម្មណ៍ខ្លួនឯងប៉ុន្តែត្រូវរកមើលវិធីដែលមានសុខភាពល្អ និងសមស្របក្នុងការដោះស្រាយជាមួយអារម្មណ៍។
៣. អភិវឌ្ឍនភាពតានតឹងផ្លូវចិត្ត

ភាពតឹងតែងខាងផ្លូវចិត្តសំដៅទៅលើភាពធន់ដើម្បីបន្តព្យាយាម ទោះបីជួបឧបសគ្គក៏ដោយ។ មនុស្សដែលមានកម្លាំងផ្លូវចិត្តនេះ មើលឃើញឧបសគ្គជាឱកាស។ ពួកគេអាចគ្រប់គ្រងវាសនាផ្ទាល់ខ្លួនហើយមានទំនុកចិត្តលើសសមត្ថភាព ដើម្បីទទួលបានជោគជ័យរួមទាំងការប្ដេជ្ញាថានូវអ្វី ដែលពួកគេចាប់ផ្ដើម។
ទោះបីគ្រប់យ៉ាងហាក់ដូចជាមិនអាចធ្វើទៅបានឬថយក្រោយក៏ដោយ ចូរផ្ដោតលើវិធីដែលអាចអភិវឌ្ឍជំនាញ និងបន្តទៅមុខទៀត។ ទម្លាប់សំខាន់មួយរបស់មនុស្សជោគជ័យគឺត្រូវសំឡឹងមើលទៅចំណុចថយក្រោយ ឬបរាជ័យជាឱកាសរៀនសូត្រ។
៤. ផ្ដោតលើការជំរុញផ្នែកខាងក្នុង

តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជំរុញអារម្មណ៍នៃការលើកទឹកចិត្តខាងក្នុង?
នោះគឺត្រូវមានការប្រកួតប្រជែងខ្លួនឯង ដោយឆ្ពោះទៅរកគោលដៅដែលអាចសម្រេចបាន ប៉ុន្តែមិនចាំបាច់ងាយស្រួលនោះទេ ព្រោះនេះជាមធ្យោបាយដ៏ល្អមួយ ដើម្បីបង្កើនការលើកទឹកចិត្តដើម្បីទទួលបានជោគជ័យ។
បញ្ហាដែលប្រឈមអាចធ្វើឲ្យយើងចាប់អារម្មណ៍លើភារកិច្ច បង្កើនការគោរពខ្លួនឯង និងផ្ដល់មតិយោបល់លើផ្នែកដែលយើងអាចកែលំអបាន។
ការជ្រើសរើសការងារដែលពិបាកនឹងជួយជំរុញយើងឲ្យចាប់ផ្ដើម មានអារម្មណ៍រំភើប ចង់ដឹងចង់ឃើញ។
កុំប្រៀបធៀបការរីកចម្រើនឬដំណើររបស់យើងទៅនឹងរបស់អ្នកដទៃឲ្យសោះ។ តែអាចរកមើលអ្នកដទៃដើម្បីជាកម្លាំងចិត្ត និងបំផុសគំនិត ប៉ុន្តែត្រូវចាំថា យើងទាំងអស់គ្នាមានផ្លូវខុសៗគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្ញុំមានជំងឺផ្លូវចិត្ត តើគួរសុំបែកគ្នាជាមួយដៃគូឬអត់?
ចុចអាន៖បាត់បង់គ្រប់យ៉ាង មិនមែនមានន័យថាជាចុងបញ្ចប់នៃជីវិតឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


