Connect with us

KPT+

ជឿអត់? ហេតុផលតូចៗនេះ មនុស្សតែងបរាជ័យក្នុងជីវិតដំបូង របស់ពួកគេ

បានផុស

នៅ

មនុស្សប្រហែល ៩០ភាគរយ បរាជ័យក្នុងការសម្រេចគោលដៅ ឬដំណោះស្រាយរបស់ពួកគេ។ ខណៈ ១០ភាគរយ ផ្សេងទៀត គឺជាអ្នកដែលកំណត់គោលដៅតូចៗ ដែលមិនពាក់ព័ន្ធ និងអាចសម្រេចបានយ៉ាងងាយស្រួល។ កង្វះ​ការ​កំណត់​គោលដៅ ​គឺជា​ហេតុផល​មួយ​ ដែល​ធ្វើ​ឲ្យមនុស្ស​បរាជ័យ​ក្នុង​ជីវិត​ដំបូង និង​មាន​ការ​លំបាក​ក្នុង​ការ​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​នេះ ​គឺ​ជា​ហេតុផល​ ១០​ យ៉ាង ​ដែល​ធ្វើឲ្យមនុស្ស​បរាជ័យ​ក្នុង​ជីវិត​ដំបូង៖

១ គំនិតអវិជ្ជមាន ការអភិវឌ្ឍន៍​គំនិត​អវិជ្ជមាន​ គឺជា​ហេតុផល​ចម្បង​មួយ​ ដែល​មនុស្ស​ភាគច្រើន​មិន​អាច​ជោគជ័យ និង​បរាជ័យ​ក្នុង​ជីវិត​ដំបូង។ ចង្កោម​នៃ​គំនិត​អវិជ្ជមាន​ ​រារាំង​ពី​ការ​គិត និង​រារាំង​ទម្លាប់​ប្រចាំថ្ងៃ​។ មនុស្ស​ទុទ្ទិដ្ឋិនិយម​ ច្រើន​តែ​បន្ថយ​ផលិត​ភាព និង​បង្កើត​បរិយាកាស​អវិជ្ជមាន និង​មិន​ស្រួល​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​ពួកគេ។

រីឯ​សុទិដ្ឋិនិយម និង​ការ​មាន​ជំនឿ​អាច​ធ្វើ​មច្ឆរិយៈ​ នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។ វា​ជួយ​​ឲ្យ​មើល​ឃើញ​ទិដ្ឋភាព​កាន់​តែ​ច្បាស់ និង​វិជ្ជមាន​នៃ​គ្រប់​ស្ថានការណ៍។ ភាព​វិជ្ជមាន​ ​មិន​ត្រឹម​តែ​បើកទ្វារ​ថ្មី​សម្រាប់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឲ្យ​ឡើង​ជណ្ដើរ​នៃ​ភាព​ជោគជ័យ​ផង​ដែរ។

២ មិនដឹងពីចំណុចខ្លាំង និង​ចំណុច​ខ្សោយ ហេតុផល​មួយ​ទៀត ​ដែល​មនុស្ស​ងាយ​នឹង​បរាជ័យ​ក្នុង​ជីវិត​ នោះ​​គឺថា ពួកគេ​មិន​ដឹង​ពី​ខ្លួនឯង​ល្ងឹតល្ងង់។ នេះ​ជា​រឿង​សំខាន់ ​សម្រាប់​មនុស្ស​ម្នាក់ ​ដើម្បី​ដឹង​ពី​អ្វី​ដែល​ពួកគេ​មាន​សមត្ថភាព​ក្នុង​ជីវិត។ ភាព​ខ្លាំង​នឹង​កំណត់​ថាមពល ​នៃ​ផ្នែក​ដែល​អ្នក​ពូកែ និង​អានុភាព​ជាង​អ្នកដទៃ។ ចំណែក​ឯ​ភាព​ទន់ខ្សោយ ​មិនមែន​ជា​ចំណុច​ខ្វះខាត​នោះ​ទេ តាម​ពិត​វា​ជា​ផ្នែក​ដែល​អ្នក​អាច​កែលំអ និង​ពូកែ​បាន។ ភាព​ទន់ខ្សោយ ​រារាំង​ពីការសម្រេច​បាន​នូវ​រឿង​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត។

៣ គោលដៅមិនច្បាស់លាស់ ភាព​មិន​ច្បាស់លាស់ នៃ​គោលដៅ​ រារាំង​មនុស្ស​ម្នាក់​ពី​ការ​សម្រេច​បាន​ជោគជ័យ។ សម្រាប់​មនុស្ស​ភាគ​ច្រើន​ ការ​កំណត់​គោល​ដៅ​ គឺ​គ្រាន់​តែ​ជា​បញ្ជី​ពិនិត្យ​ និង​ពន្យារ​ពេល​លើ​វា​ប៉ុណ្ណោះ។ ការ​សម្រេច​បាន​នូវ​គោលដៅ​ ​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ ការ​ប្ដេជ្ញា​ចិត្ត​ និង​អំណាច​ឆន្ទៈ​ដ៏​រឹង​មាំ​។ មនុស្ស​ភាគច្រើន​ក៏​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​កំណត់​គោលដៅ។ ភាព​មិន​ច្បាស់លាស់​នេះ ​រារាំង​ភាព​ជោគជ័យ​។ ដើម្បី​កំណត់​គោលដៅ អ្នក​ត្រូវ​យល់​ពី​គោលបំណង​នៅ​ពី​ក្រោយ​ការ​កំណត់​គោលដៅ ហើយ​បន្ទាប់​មក​បង្កើត​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​តាម​ផែនការ​របស់​អ្នក។ មនុស្ស​ដែល​គ្មាន​គោលដៅ មាន​ទំនោរ​ក្លាយ​ជា​អ្នក​ដើរ​តាម​តែ​គេ​អូសទាញប៉ុណ្ណឹងឯង។

៤ របៀប​រស់នៅ​មិន​សមរម្យ​ក្នុង​ជីវិត ដើម្បី​ជោគជ័យ ត្រូវ​រៀបចំ​ជីវិត គំនិត និង​ជាពិសេស​គោលដៅ​របស់​អ្នក។ មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​មាន​អំណោយទាន​ ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការ​រក្សា​ការ​រៀបចំ​នោះ​ទេ។ មនុស្ស ៨០ភាគរយ ខ្វះ​សមត្ថភាព​ក្នុង​ការ​កំណត់​លំដាប់​នៃ​រឿង​ក្នុង​ជីវិត​របស់​ពួកគេ ដែល​អាច​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​នៃ​ការ​បរាជ័យ។ មនុស្ស​មិន​រៀបរយ​មិន​ធ្វើ​ផែនការ​ទេ។ ពួកគេ​មិន​ដឹង​ថា​ពួកគេ​កំពុង​ទៅ​ណា​ទេ ហើយ​ច្រើន​តែ​រំខាន​ដោយ​ងាយ។ មនុស្ស​ដែល​គ្មាន​សណ្ដាប់ធ្នាប់ ​ក៏​​ពិបាក​ធ្វើ​ការ​ជាមួយ​ដែរ។ ពួកគេ​អាច​នឹង​ពន្យារ​ការងារ​របស់​ក្រុម​ទាំង​មូល ហើយ​រញ៉េរញ៉ៃ​កិច្ចការ។ មនុស្ស​ទាំងនេះ​ខ្វះសមត្ថភាពក្នុងការធ្វើការសម្រេចចិត្ត ហើយភាគច្រើនពឹងផ្អែកលើអ្នកដទៃ​ដើម្បីធ្វើការសម្រេចចិត្ត។ ពួកគេមិនអាចទទួលយកបានក្នុងជីវិត ហើយខ្វះសមត្ថភាព​ក្នុងការយកឈ្នះលើការបរាជ័យ ឬប្រហែលជាមានការលំបាក ក្នុងការទទួលយកការបរាជ័យ។

៥ ផ្នត់គំនិតឋិតិវន្ត ​គឺ​ជា​វត្ថុ​ដ៏​មាន​ឥទ្ធិពល មួយ​ដែលយើង​មាន។ អ្វី​ដែល​អ្នក​ចិញ្ចឹម​វា​ និយាយ​ច្រើន​អំពីរបៀបដែលអ្នកគិត និងមើលអ្វីគ្រប់យ៉ាងនៅជុំវិញអ្នក និង​ខ្លួនអ្នក។ អ្នកនឹងជួប​មនុស្សពីរប្រភេទក្នុងជីវិតរបស់អ្នក។ អ្នកដែល​មាន​ផ្នត់គំនិត​រីកចម្រើន និង​អ្នកដទៃ​ដែល​មាន​ផ្នត់​គំនិតថេរ ឬឋិតិវន្ត។ មនុស្សដែលមានផ្នត់គំនិតថេរ ជឿថា ទេពកោសល្យ ភាពខ្លាំង និងលក្ខណៈរបស់ពួកគេ គឺត្រូវទាំងអស់។ ពួកគេមានទំនោរកំណត់ភាពវៃឆ្លាតខ្លាំងហួសហេតុ។ មនុស្សទាំងនេះភាគច្រើនគិតខ្លីពីខ្លួនឯង និងខ្វះការគោរពខ្លួនឯង។ ការចិញ្ចឹមផ្នត់គំនិតថេរ អាចជាគ្រោះ​មហន្តរាយ ព្រោះវារារាំងអ្នកពីការលូតលាស់ និងបង្កើតទម្លាប់ និងបទពិសោធន៍ថ្មីៗ ដែលអាចបំផ្លាញភាពជោគជ័យ និងនាំអ្នកទៅរកភាពបរាជ័យនៅដំណាក់កាលដំបូងបំផុត។

៦ បោះបង់ចោលងាយៗ មនុស្សជាធម្មតាបោះបង់គោលដៅ ព្រោះវាមានមធ្យោបាយមួយទៀតងាយស្រួលជាង។ ពួកគេ​ក៏​បោះបង់​គោលដៅ​របស់​ខ្លួន​ ពី​ការ​ភ័យខ្លាច​នៃ​ការ​បរាជ័យ​ ដែល​នាំ​ពួកគេ​ទៅ​រក​បរាជ័យ​ជាយថាហេតុ។ នៅពេលអ្នកឈានទៅមុខក្នុងជីវិត អ្នកនឹងជួបការលំបាក បញ្ហា និងបរាជ័យ ប៉ុន្តែការបោះបង់មិនមែនជាជម្រើសទេ។ ជោគជ័យ​នឹង​កើត​មាន​តែ​អ្នក​ដែល​មាន​ឆន្ទៈ​តស៊ូ រៀន អនុវត្ត និង​តាំង​ចិត្ត​ដើម្បី​ក្តី​សុបិន​របស់​ខ្លួន។ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់មនុស្សជាច្រើនគឺថា ពួកគេមិនដែលបោះបង់។ ពួកគេបរាជ័យច្រើនជាងម្តង ប៉ុន្តែពួកគេងើបឡើងវិញ ហើយបន្តការតស៊ូ។ មុន​ពេល​ល្បី​ដល់​ផលិតកម្ម​ Disney លោក Walt Disney ត្រូវ​បាន​គេ​ច្រាន​ចោល​ព្រោះ​គាត់​ខ្វះ​ការ​ច្នៃ​ប្រឌិត ប៉ុន្តែ​គាត់​មិន​ដែល​បោះបង់​ឡើយ។

៧ ខ្វះការខិតខំប្រឹងប្រែង ផ្លូវទៅកាន់ភាពជោគជ័យ មិនមែនជាផ្លូវងាយស្រួលនោះទេ។ គោលដៅ​ដែល​មាន​ផ្លែផ្កា​បំផុត​មួយ​ចំនួន​ក៏​ជា​ការ​លំបាក​បំផុត​ដែរ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ខិត​ខំ​ច្រើន។ មនុស្សម្នាក់មិនអាចរំពឹងថា នឹងទទួលបានជោគជ័យពេញមួយយប់ ដោយគ្មានការងារលំបាកនោះទេ។ ការសម្រេចគោលដៅរបស់អ្នក អាចចំណាយពេលច្រើនខែ និងរាប់ឆ្នាំ។ អ្នក​ត្រូវ​ប្រឹងប្រែង​ទាំង​ថ្ងៃ​ទាំង​យប់ ផ្តោត​អារម្មណ៍ និង​អត់ធ្មត់​ក្នុង​ដំណើរការ​ទាំងមូល។ ការងារលំបាកច្រើនតែធ្វើឲ្យមនុស្សបាត់បង់កម្លាំងចិត្ត ដែលនាំឲ្យពួកគេទទួលយកការបរាជ័យ ហើយមិនព្យាយាមម្តងទៀត។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​៖ «​របស់​ល្អ​មក​ដល់​អ្នក​ដែល​រង់ចាំ​»​។ អាថ៌កំបាំង​សម្រាប់​ជំនះ​កិច្ចការ​លំបាក ​គឺ​ការ​អនុវត្ត​សិល្បៈ​នៃ​ការ​អនុវត្ត។ អ្នកអនុវត្តកាន់តែច្រើន អ្នកទទួលបានការងារកាន់តែប្រសើរ។ ត្រូវ​តាំងចិត្ត​ជានិច្ច ហើយ​កុំ​វង្វេង​ផ្លូវ​របស់ខ្លួនឯង។

៨ ការសង្ស័យសម្លាប់សុបិនច្រើនជាងការបរាជ័យ អ្នក​នឹង​ត្រូវ​បរាជ័យ​ក្នុង​ជីវិត ​ប្រសិន​បើ​អ្នក​សង្ស័យ​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែឈប់សួរខ្លួនឯង ទំនាក់ទំនង និងគោលដៅ។ មូលហេតុដែលមនុស្សភាគច្រើនបរាជ័យក្នុងជីវិតដំបូង គឺពួកគេឈប់ជឿជាក់លើខ្លួនឯង និងសក្តានុពលពិតប្រាកដរបស់ពួកគេ។ គំនិតរបស់យើងប៉ះពាល់ដល់សកម្មភាពរបស់យើង។ ពេល​យើង​ព្រួយ​ក៏​ខ្លាច។ អ្នកកាន់តែខ្លាចរឿងក្នុងជីវិត អ្នកកាន់តែងាយនឹងជួបការលំបាក និងបរាជ័យ។

ប្រសិនបើអ្នកសង្ស័យ ឬខ្លាចថាអ្នកមិនអាចសម្រេចគោលដៅ ចិត្តរបស់អ្នកនឹងបញ្ឆោតអ្នកឲ្យជឿ ដែលនឹងក្លាយទៅជាការពិត។ ដើម្បីចៀសវាងការសង្ស័យ និងភាពភ័យខ្លាច ចូរបង្ហាត់ចិត្តឲ្យគិតវិជ្ជមាន និងទទួលយកទិដ្ឋភាពផ្សេងៗនៃគ្រប់ស្ថានការណ៍។

កង្វះទំនុកចិត្ត កម្រិតនៃទំនុកចិត្ត នឹងកំណត់ការគោរពខ្លួនឯង។ ការទទួលស្គាល់សមត្ថភាព និងតម្លៃខ្លួនរបស់យើង មានឥទ្ធិពលផ្ទាល់ទៅលើភាពជោគជ័យ ឬបរាជ័យក្នុងជីវិតយើងផ្ទាល់។ មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ ​ក្នុង​ការងារ ទំនាក់ទំនង ឬ​ជីវិត​នាំ​ឲ្យជីវិត​ជោគជ័យ បើ​ធៀប​នឹង​អ្នក​ដែល​ខ្វះ​ទំនុក​ចិត្ត។ កង្វះទំនុកចិត្តក៏មានន័យថា អ្នកមិនប្រាកដអំពីការងារ ឬគោលដៅខ្លួន។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ច្រើនមានអារម្មណ៍ខ្មាស់អៀនតិច ពួកគេ​មិន​ខ្លាច​ការ​បរាជ័យ​ឡើយ ហើយ​តែងតែ​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ឈរ​លើ​អ្វី​ដែល​ពួកគេ​ជឿជាក់​លើ។

១០ កង្វះការលើកទឹកចិត្ត ការលើកទឹកចិត្ត និងភាពរីករាយ បង្កើតចំណាប់អារម្មណ៍ និងការងារ។ វា​ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​មួយ ​ដែល​អាចឲ្យអ្នក​ប្រឈម​មុខ​នឹង​ខ្លួន​ឯង ​និង​ធ្វើ​សកម្មភាព។ ជាញឹកញយ មនុស្សប្រឈមមុខនឹងស្ថានភាពមួយ ដែលមានចំណាប់អារម្មណ៍ និងកម្លាំងជំរុញ ប៉ុន្តែខ្វះការលើកទឹកចិត្ត។ នេះអាចជាការរំខាន និងតានតឹងក្នុងការសម្រេចគោលដៅ។ កង្វះសមិទ្ធផលអាចបណ្តាលមកពីការខ្ជិល ការពន្យារពេល ឬបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នេះអាចជាឧបសគ្គដ៏ធំមួយនៅក្នុងវិធីរបស់អ្នក ក្នុងការសម្រេចគោលដៅ។ វាបង្កើតការមិនពេញចិត្ត និងភាពមិនសប្បាយចិត្តនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មានអារម្មណ៍ថា អ្នកជុំវិញបោះបង់ចោល ? អានអត្ថបទសិន ក្រែងធូរស្បើយផ្លូវចិត្តខ្លះ

ចុចអាន៖តារាកំប្លែងកម្ពស់ទាប Kevin Hart មានជីវប្រវត្តិតស៊ូ សឹងមិនជឿ




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម