KPT+
៧ យ៉ាង គួរធ្វើ ដើម្បីមានអាយុវែង គ្មានជំងឺដំកាត់ មកយាយី
មនុស្សជាច្រើនប្រហែលជាចង់បានជីវិតមានសុខភាពល្អ និងអាយុវែង គ្មានជំងឺដំកាត់មកយាយី។ យ៉ាងណាមិញ យើងក៏មានវិធីជាច្រើន ជួយឲ្យរាងកាយស្រស់ស្រាយ និងរស់នៅបានយូរ មិនមានអ្វីមកឲ្យជីវិតកាន់តែស្មុគស្មាញ។
នេះគឺជារឿង ៧ យ៉ាង ដែលអាចធ្វើបាន ដើម្បីអាយុវែង ឬយ៉ាងហោចណាស់ វាធ្វើឲ្យយើងស្រស់ស្រាយ គ្មានទុក្ខកង្វល់ចូលមកក្នុងជីវិត។
១ តុល្យភាពការងារ និងជីវិត
ចូរស្វែងរកតុល្យភាពរវាងជីវិត និងការងារក្នុងពេលនេះ មិនថារវល់យ៉ាងណា។ ក្នុងសម័យនេះ គេអាចនិយាយបានថា ការងារលំបាក នឹងសម្លាប់មនុស្សបាន។ ការងារជាមូលហេតុចម្បង ដែលធ្វើឲ្យមនុស្សធុញថប់ និងមានអារម្មណ៍មិនសប្បាយចិត្តជាមួយជីវិត។ ដូច្នេះ ចូររក្សាតុល្យភាពការងារឲ្យមានលំនឹង នៅក្នុងជីវិត។

២ ធ្វើរឿងដែលធ្វើឲ្យយើងសប្បាយចិត្ត
រឿងរ៉ាវបច្ចុប្បន្ននេះ បានធ្វើឲ្យយើងមានភាពតានតឹងក្នុងជីវិត បើដូច្នេះ ចូរស្វែងរកពេលវេលាសមស្របណាមួយ ដើម្បីធ្វើរឿងដែលអ្នកចូលចិត្ត។ ធ្វើអ្វីមួយដែលធ្វើឲ្យអ្នកសប្បាយចិត្ត មិនថាដេកលើគ្រែ អានសៀវភៅ មើលកុន ឬដើរលេងទេ នឹងជួយឲ្យអ្នកកាន់តែសប្បាយចិត្ត និងអាយុវែង។
៣ ជួបមិត្តជិតស្និទ្ធជាញឹកញាប់
មានការស្រាវជ្រាវគួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលបង្ហាញថា មនុស្សដែលមិនបានជួបអ្នកដទៃ មនុស្សដែលគ្មានទំនាក់ទំនងសង្គមគឺ ៥០ភាគរយ ងាយស្លាប់ ជាងអ្នកដែលជួបមិត្តភក្តិ។
៤ ធ្វើសមាធិ ៥ នាទីក្នុងមួយថ្ងៃ
មានការស្រាវជ្រាវជាច្រើន ដែលបង្ហាញថា ការធ្វើសមាធិ ល្អសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ កុំគិតវែងឆ្ងាយថាយើងអង្គុយរាប់ម៉ោង គ្រាន់តែ ៥ នាទីក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។
៥ ផឹកស្រាក្នុងកម្រិតមធ្យម
ការផឹកស្រាក្នុងកម្រិតមធ្យម អាចមានឥទ្ធិពល និងប្រយោជន៍លើរាងកាយរបស់អ្នក ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ហើយវាក៏ត្រូវបានគេរាយការណ៍ថា ជួយកាត់បន្ថយជំងឺវង្វេងផងដែរ។តែបើផឹកលើសនោះ អាចជាហានិភ័យនៃជាតិអាកុលច្រើនលើរាងកាយវិញទេ។
៦ ធ្វើលំហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃ
ការធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ មានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះសុខភាព។ ជាពិសេស អាចកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ជួយឲ្យគេងលក់ស្រួល អារម្មណ៍ល្អ រាងស្អាត។

៧ ចេញទៅទទួលពន្លឺថ្ងៃ ប៉ុន្តែកុំភ្លេចឡេការពារកម្តៅថ្ងៃ
ពន្លឺព្រះអាទិត្យ ផ្តល់វីតាមីនឌី D ដល់រាងកាយ នេះជួយធ្វើមានតុល្យភាពសារធាតុរ៉ែដូចជាកាល់ស្យូម និងផូស្វ័រ រួមចំណែកដល់ការពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ និងពង្រឹងឆ្អឹង។
ផ្អែកតាមការបញ្ចាក់ខាងលើ តាមពិតទៅរឿង ៧ យ៉ាងនេះ មិនពិបាកធ្វើទេ តែណាស់តែយើងម្នាក់ៗខ្ចិល ឬមិនបង្កើតទម្លាប់ធ្វើឲ្យលឿន។ ដូច្នេះគួរកាត់រឿងដែលបំផ្លាញសុខភាពរាងកាយចេញ ឲ្យកាន់តែលឿន ហើយដាក់តែរឿងណាធ្វើឲ្យសុខភាពរាងកាយ មានសភាពរឹងមាំ ទើបជីវិតអាចរស់នៅដោយផាសុកភាព និងអាយុវែង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វប្បធម៌តឹងរ៉ឹងទាំង ១០ នៅឥណ្ឌា ត្រូវដឹងមុនធ្វើដំណើរទៅ ប្រយ័ត្នមានបញ្ហាពិបាកនៅស្រុកគេ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


