KPT+
៤ វិធី ជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង
ភាពភ័យខ្លាចបានជះឥទ្ធិពលដល់យើងទាំងអស់គ្នា នៅចំណុចខ្លះនៃជីវិត ហើយយើងតែងខ្លាចរឿងប្លែកៗជាច្រើន ដែលយើងជួបប្រទះពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រសិនបើយើងអនុញ្ញាតឲ្យភាពភ័យខ្លាចកាន់កាប់ជីវិត វាមិនត្រឹមតែកាន់កាប់ខាងសតិអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាងកាយទៀតផង។
នេះគឺជារឿង ៤ យ៉ាងដែលយើងតែងតែមើលរំលង នៅពេលយើងដោះស្រាយភាពភ័យខ្លាចទាំងនោះ៖
១. កុំទុកភាពភ័យខ្លាចជាប់ខ្លួន

ទុកភាពភ័យខ្លាចជារឿងតូចតាច ហើយប្រាប់ខ្លួនឯង មិនអីទេ ដរាបណាអ្នកមើលវាមិនទាន់ឃើញ។ អ្នកមិនគួរបង្កើតទម្លាប់ដោយអនុញ្ញាតឲ្យភាពភ័យខ្លាច ស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងជីវិតរបស់អ្នកឡើយ។ តាំងចិត្ត គិតថាភាពភ័យខ្លាច តែងតែមានជានិច្ច ដូច្នេះអ្វីដែលសំខាន់គឺការយកឈ្នះខ្លួនឯង។
សូមកុំទុកវា ជារឿងសំខាន់ជាប់ខ្លួនមួយជីវិតឲ្យសោះ លើកលែងតែអ្នកអនុញ្ញាតឲ្យវា ក្លាយជាបច្ចុប្បន្នរបស់អ្នកតែប៉ុណ្ណោះ។
២. កុំឲ្យវាក្លាយជាជំងឺរ៉ាំរ៉ៃ
ដូចជាជំងឺនៅក្នុងខ្លួន ភាពភ័យខ្លាចមានសក្ដានុពល លូតលាស់ផ្នែករាងកាយនិងរារាំងគ្រប់ដំណើរការរបស់អ្នក។ អ្នកមិនអាចព្រងើយកន្តើយ នឹងជំងឺមួយនេះ ដោយឲ្យវាកាន់កាប់លើរាងកាយ និងរារាំងដល់ការរីកចម្រើនក្នុងជីវិតអ្នកឡើយ។ វាអាចឲ្យអ្នកវង្វេងស្មារតី និងដាក់កម្រិតលើអ្នកតាមវិធីជាច្រើន។
វិធីល្អក្នុងការដោះស្រាយ គឺត្រូវទទួលស្គាល់ភាពភ័យខ្លាចជាមុនសិន វាមិនខុសគ្នាពីដោះស្រាយជាមួយនឹងការធ្វើរោគវិនិច្ឆ័យនៃជំងឺ ដើម្បីចាប់ផ្ដើម ស្វែងរកការព្យាបាលឡើយ។
៣. កុំយកភាពភ័យខ្លាចបន្លំធ្វើជាការចាប់អារម្មណ៍

របស់ខ្លះដែលយើងតែងតែអះអាងថា យើងមិនចង់ចូលរួម គឺជាអ្វីដែលយើងពិតជាខ្លាច។ ការពិតអារម្មណ៍ទាំងនោះ ច្រើនតែកើតចេញពីគំនិតមិនល្អរបស់យើង ឬមានអ្នកណាសើចចំអក ធ្វើឲ្យយើងភ័យខ្លាចចំពោះរឿងនោះ។
ប្រសិនបើអ្នកកំពុងបដិសេធរឿងដែលចូលមកក្នុងជីវិតអ្នក ដោយសារតែអារម្មណ៍ប្រភេទនោះ អ្នកកំពុងតែសម្ដែងការភ័យខ្លាចមកហើយ។
៤. កុំទុកភាពភ័យខ្លាចគឺជា Comfort Zone

រឿងមួយដែលមនុស្សយើងខ្លាច អាចជារឿងដែលយើងព្យាយាមជៀសវាងជានិច្ច ប៉ុន្តែវាមិនបានផ្លាស់ប្ដូរការពិតទេ។ ការពិតនោះគឺថា ភាពភ័យខ្លាចជាធម្មតា គឺជា Comfort Zone និងផ្នត់គំនិតដែលយើងបានបង្កើតសម្រាប់ខ្លួនយើង ដើម្បីចៀសវាងការបោះជំហាន ចេញពីសំណាញ់សុវត្ថិភាពតែប៉ុណ្ណោះ។
វាចាំបាច់ណាស់ក្នុងការស្វែងយល់ពីតួនាទីនៃភាពភ័យខ្លាច ដែលមាននៅក្នុងជីវិត។ តើវាជះឥទ្ធិពលដល់អ្នកដោយផ្ទាល់ និងដោយប្រយោលយ៉ាងដូចម្ដេច។
នៅពេលអ្នកយល់ពីបញ្ហានេះ អ្នកអាចចាប់ផ្ដើមយល់ពីរបៀបនៃភាពភ័យខ្លាចដូចគ្នា ទាំងនេះនិងវិធីដោះស្រាយបានទាន់ពេលវេលា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីមនុស្សជាច្រើនប្រើជីវិតខុសព្រោះរត់តាមភាពលោភលន់?

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ