KPT+
គ្រឿងផ្សំធម្មជាតិទាំង ៥ ធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លា
អ្នកដឹងទេថាស្បែករបស់យើងគឺជាសរីរាង្គសំខាន់បំផុត វាចាំបាច់ណាស់ដែលយើងផ្តល់ឲ្យវានូវការថែទាំដែលវាត្រូវការ ដើម្បីធានាថាវាមើលទៅមានសុខភាពល្អ ទន់ និងភ្លឺរលោង ។
ខាងក្រោមនេះគឺជាគ្រឿងផ្សំធម្មជាតិចំនួន ៥ ដែលមានប្រសិទ្ធភាពដើម្បីជួយឲ្យស្បែកភ្លឺថ្លាពីខាងក្នុង៖
១. ផ្លែបឺរ

ផ្លែបឺរដែលសំបូរទៅដោយប្រេងក៏ជាសំណើមដ៏មានឥទ្ធិពលផងដែរនៅពេលបញ្ចូលទៅក្នុងការថែរក្សាស្បែក ។ ផ្លែបឺរផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 បូក v A, D និង E ដែលអាចជួយពង្រឹង ស្បែកស្ងួត ខូច ឬប្រេះ ។
២. ផ្កា chamomile

ជនជាតិក្រិកបុរាណ និងជនជាតិអេហ្ស៊ីបបានលាបផ្កា chamomile ទៅលើស្បែករបស់ពួកគេ ដើម្បីព្យាបាលស្បែកក្រហម និងស្ងួតដែលទាក់ទងនឹងអាកាសធាតុ ។ ឥឡូវនេះនៅក្នុងសម័យទំនើបវាត្រូវបានគេរកឃើញថាសមាសធាតុនៅក្នុង chamomile ធ្វើឲ្យស្បែកមានភាពភ្លឺថ្លា លើសពីនេះ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយធ្វើឲ្យស្បែករស់ឡើងវិញ។
៣. ផ្លែទទឹម

ផ្លែទទឹមគឺជាផ្លែឈើដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ហើយសម្បូរទៅ ដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ។ សារធាតុចិញ្ចឹមពីផ្លែទទឹម អាចជួយការពារប្រឆាំងនឹងភាពចាស់មុនអាយុ ដោយជួយការពារប្រឆាំងនឹងភាពជ្រីវជ្រួញ និងស្នាមជ្រួញដែលបណ្តាលមកពី ពន្លឺព្រះអាទិត្យ។
៤. សារ៉ាយសមុទ្រ

មានសារ៉ាយសមុទ្រដែលគេស្គាល់ច្រើនជាង ១២,០០០ ប្រភេទនៅក្នុងមហាសមុទ្រ វាមានអត្ថប្រយោជន៍ដល់ស្បែកយ៉ាងច្រើនដែលគួរដឹង ។ ផ្ទុកទៅដោយវីតាមីន សារធាតុរ៉ែ អាស៊ីតអាមីណូ និងប្រូតេអ៊ីន សារធាតុចម្រាញ់ពីសារ៉ាយសមុទ្រអាចជួយជម្រុះកោសិកាស្បែក ធ្វើអោយស្បែកភ្លឺថ្លា និងមានសំណើម។
៥. វីតាមីន C

ខណៈពេលដែលវីតាមីន C កើតឡើងតាមធម្មជាតិនៅក្នុងស្បែក វាមានអត្ថប្រយោជន៍ជាច្រើននៅ ពេលលាបលើស្បែករបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល នេះត្រូវបានគេស្គាល់ ថាដើម្បីកែលម្អពណ៌ស្បែក និងវាយនភាព ផ្តល់សំណើមដល់ស្បែក បូករួមទាំងជួយកាត់បន្ថយសញ្ញានៃភាពចាស់ ៕
ប្រែសម្រួល ៖ នាងតូច
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


