Connect with us

KPT+

គន្លឹះ ៥ យ៉ាងត្រូវដឹង មុនឡើងជិះយន្តហោះលើកដំបូង

បានផុស

នៅ

ការធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានការលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះការរៀបចំធ្វើដំណើរទៅកាន់ព្រលានយន្តហោះគឺជារឿងសំខាន់បំផុត។ ការត្រៀមខ្លួនជាស្រេច នឹងធ្វើឲ្យដំណើរកម្សាន្តកាន់តែរីករាយក្នុងការហោះហើរ​ ជាពិសេសនឹងផ្ដល់ជាបទពិសោធន៍ដល់យើងថែមទៀត។

ខាងក្រោមនេះគឺជាគន្លឹះ ៥ ដ៏អស្ចារ្យបំផុតសម្រាប់ការធ្វើដំណើរតាមហោះហើរលើអាកាស។

១ ការពិនិត្យមើលលិខិតឆ្លងដែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកនឹងមិនអាចទៅណាបានដោយគ្មានលិខិតឆ្លងដែននៅនឹងដៃបានទេ ដូច្នេះត្រូវពិនិត្យឱ្យបានពីរដងថាអ្នកមានវានៅក្នុងកាបូបយួរតាមខ្លួនមុនពេលធ្វើដំណើរទៅព្រលានយន្តហោះ។

២ ប្រាកដថាវ៉ាលីរបស់អ្នកមិនលើសទម្ងន់កំណត់

ដើម្បីផ្ដល់ភាពងាយស្រួលនោងដឹងវ៉ាលីសយើងផ្ទុកលើសទម្ងន់ឬអត់ មុនពេលហោះហើររ សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ដែលបានទិញសំបុត្រ ដើម្បីពិនិត្យមើលទំហំឥវ៉ាន់ និងការកំណត់ទម្ងន់ក៏ដូចជាតម្លៃឥវ៉ាន់ផងដែរ។

៣ ខ្ចប់សម្ភារៈសំខាន់ៗនៅក្នុងកាបូបយួររបស់អ្នក

អ្នកគួរតែវេចខ្ចប់សម្ភារៈសំខាន់ៗដូចជា ថ្នាំនិងវ៉ែនតា ឬឯកសារសំខាន់ៗ ក៏ដូចជាកុំព្យូទ័រយួរដៃ កាសស្តាប់ត្រចៀក និងសៀវភៅ ឬទស្សនាវដ្ដីដាក់វានៅក្នុងកាបូបយួរតាមខ្លួនរបស់អ្នក។ ហើយត្រូវចាំថា ប្រសិនបើកាបូបយួរតាមខ្លួនរបស់អ្នកធំពេក មិនអាចដាក់នៅក្រោមកៅអីខាងមុខអ្នក ។

៤ មកដល់អាកាសយានដ្ឋានមុនពីរម៉ោង

ការចាប់យន្តហោះមិនដូចការចាប់ឡានក្រុងទេ ជាការពិតណែនាំឱ្យមកដល់អាកាសយានដ្ឋានយ៉ាងហោចណាស់ពីរ ម៉ោងមុនពេលហោះឡើងសម្រាប់ការធ្វើដំណើរក្នុងស្រុក និងបីម៉ោងសម្រាប់ការធ្វើដំណើរអន្តរជាតិ។

៥ រក្សាអត្តសញ្ញាណប័ណ្ណរបស់អ្នកឱ្យងាយស្រួល

ចំណេញពេលវេលាដោយ មានអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ ឬលិខិតឆ្លងដែន ងាយស្រួលដើម្បីគេពិនិត្យមើលនៅពេលអ្នកឈានជើងចូលអាកាសយានដ្ឋានអ្នកនឹងត្រូវការវានៅពេលពិនិត្យកាបូប និងនៅពេលអ្នកឆ្លងកាត់សន្តិសុខជាដើម៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ហេតុផល ៥ យ៉ាង ធ្វើឲ្យស្បែករបស់អ្នករបក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម