KPT+
យកឈ្នះលើភាពភ័យខ្លាចក្នុងជីវិត
កាលពីពេលថ្មីៗនេះ អ្នកស្រី Oprah Winfrey ដែលជាផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីមួយរបស់សហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងការចុះផ្សាយសារព័ត៌មាន Forbes នូវរឿងសំខាន់ ៤ យ៉ាងដែលមនុស្សជោគជ័យតែងតែធ្វើដើម្បីយកឈ្នះលើភាពភ័យខ្លាចនៃការបរាជ័យរបស់ខ្លួន។
១) គ្រប់គ្រងអារម្មណ៍
រឿងមួយចំនួនដែលអាចកើតឡើង ប្រហែលមកពីចិត្តរបស់យើងមិនស្ងប់ក៏ថាបាន ព្រោះពេលណាដែលយើងចេះតែបន្លាចខ្លួន រឿងរ៉ាវនឹងកាន់តែច្របូកច្របល់ រហូតអាចធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ដូច្នេះការគ្រប់គ្រងអារម្មណ៍ជារឿងទី១ដែលត្រូវធ្វើ មុនបញ្ហារីកកាន់តែធំ ព្រោះថាមានសតិនឹងនរទើបអាចប្រឈមនឹងវិបត្តិបាន។
២) ដឹងពីអ្វីដែលធ្វើឱ្យភ័យខ្លាច
គ្រប់រឿងរ៉ាវទាំងអស់សុទ្ធតែមានដើមចមរបស់វា។ ប្រសិនបើយើងមានបញ្ហាដោះស្រាយមិនចេញ យើងត្រូវតែរកមូលហេតុដែលនាំឱ្យមានភាពតឹងតែងនោះ យើងប្រាកដជារកច្រកចេញឃើញមិនខាន។
៣) កំណត់ពីអ្វីដែលចង់បានពិតប្រាកដ
នៅពេលយើងភ័យខ្លាច វាអាចធ្វើឱ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយអាចដឹងថាអ្វីដែលខ្លួនត្រូវការពិតប្រាកដ ។ វាអាចជាពេលមួយដែលឲ្យយើងរកឃើញសមត្ថភាពខ្លួនឯង ពេលនោះហើយយើងនឹងធ្វើអ្វីដោយមិនស្ទាក់ស្ទើរនូវអ្វីដែលជាខ្លួនឯង រីឯការភ័យខ្លាចក៏មិនអាចរារាំងចិត្តមិនឱ្យធ្វើវានោះដែរ។
៤) សម្រាកសិន បើគ្រប់គ្រងស្ថានការមិនទាន់បាន
គ្រប់បញ្ហាច្បាស់ណាស់ ថាមានច្រកចេញជានិច្ច គ្រាន់តែមិនអាចដោះស្រាយបានទាំងអស់ភ្លាមៗដូចសន្ទុះចិត្តមនុស្សយើង។ ហេតុនេះបើសុញគំនិត យើងគួរតែរកវេលាសម្រាកខ្លះសិន សម្រួលអារម្មណ៍ឲ្យធូរបន្តិច ចាំមកដោះស្រាយវាជាក្រោយទើបជាការល្អ ប៉ុន្តែកុំរត់គេចពីបញ្ហាឲ្យសោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត



