KPT+
វិធីសាស្ត្រ ៨ យ៉ាង ជួយសង្គ្រោះខ្លួនឯងពីករណីអគ្គិភ័យដោយសុវត្ថិភាព
នៅពេលដែលមានករណីអគ្គិភ័យកើតឡើងភ្លាមៗ រឿងដំបូងដែលមនុស្សត្រូវធ្វើគឺជួយសង្គ្រោះខ្លួនឯង ហើយចេញពីកន្លែងគ្រោះថ្នាក់ឲ្យបានលឿន។ ជាពិសេសអ្នកដែលរស់នៅ ឬធ្វើការនៅអាគារខ្ពស់ៗ ជាការព្រមាន និងការរៀបចំសម្រាប់ការជួយខ្លួនឯង បន្ទាប់ពីមានគ្រោះអគ្គិភ័យបានលេបត្របាក់អគារកាស៊ីណូ Grand Diamond City រហូតដល់មានមនុស្សស្លាប់ និងជាច្រើននាក់ទៀតរងរបួស ។
ទោះយ៉ាងណា នៅតែមានមនុស្សមួយចំនួនប្រហែលជានៅមិនទាន់ដឹងពីវិធីសាស្ត្រត្រឹមត្រូវ ក្នុងការជួយខ្លួនឯងឲ្យផុតកន្លែងគ្រោះថ្នាក់ឡើយ។

១ រក្សាភាពស្ងប់ស្ងាត់
រឿងដំបូងដែលយើងគួរតែធ្វើមុនគេ គឺត្រូវតាំងស្មារតីជាមុនសិន។ កុំភ័យខ្លាច និងវាយតម្លៃស្ថានភាពបឋម ថាតើភ្លើងបានកើតឡើងកម្រិតណា ហើយតើអ្នកជិតភ្លើងប៉ុណ្ណា។ ការប៉ាន់ស្មានឬស្លន់ស្លោមិនបានជួយអ្វីឡើយ ដូច្នេះចូរស្ងប់ស្ងាត់ហើយគិតរកវិធីរួចជីវិត។
២ ចុចកណ្ដឹងរោទ៍អគ្គិភ័យ
នៅក្នុងការិយាល័យឬអាគារណាមួយក៏ដោយ ភាគច្រើននឹងមានកណ្ដឹងរោទ៍អគ្គិភ័យនៅជាប់ជញ្ជាំងច្រករបៀងមិនខាន។ប្រសិនបើមានផ្កាភ្លើង ឬផ្សែងដែលអាចឈានដល់អគ្គិភ័យ យើងគួរតែប្រញាប់ចុចភ្លាមហើយស្រែកប្រាប់អ្នករាល់គ្នាក្នុងតំបន់ឲ្យបានដឹង។ រួចប្រញាប់យកខ្លួនឯងចេញពីកន្លែងកើតហេតុឲ្យបានលឿនតាមដែលអាចធ្វើទៅបាន រួមជាមួយនឹងការសុំជំនួយពីអ្នកពន្លត់អគ្គិភ័យ ប្រសិនបើអ្នកអាចចេញមកបានព្យាយាមយកទឹកផឹក ដើម្បីការពារការខះជាតិទឹក។
៣ ដកគ្រឿងអលង្ការចេញពីរាងកាយ
មិនថាថា នាឡិកា ក្រវិល ខ្សែក ខ្សែដៃ ជាដើម ព្រោះគ្រឿងអលង្ការទាំងនេះមានទំនោរស្រូបកម្ដៅ។ វាអាចបណ្ដាលឲ្យស្បែកនៅជុំវិញខ្លួនទៅជាពងបែកបាន។
៤ ប្រើឧបករណ៍ពន្លត់អគ្គិភ័យ
បើភ្លើងតូចមួយ យើងអាចប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីគ្រប់គ្រងភ្លើងជាបឋម រួចទូរស័ព្ទទៅសមត្ថកិច្ចឲ្យមកគ្រប់គ្រងភ្លើងនៅផ្នែកខ្លះដែលនៅតែមាន។ ប៉ុន្តែប្រសិនបើអគ្គិភ័យមានប្រភពមកពីផ្នែកផ្សេងទៀតនៃអាគារ សូមប្រុងប្រយ័ត្ន ហើយរកមើលឧបករណ៍បំភ្លឺ ដែលអាចឲ្យអ្នកចាកចេញពីអគារនៅក្នុងទីងងឹត ដូចជា ពិល ទូរស័ព្ទដៃ។
៥ ប្រើក្រណាត់សើមខ្ទប់មាត់ និងច្រមុះពេលជួបនឹងផ្សែង ដើម្បីឱនចុះក្រោម
ជំហាននេះចាប់ផ្ដើមការជម្លៀសចេញពីតំបន់ភ្លើង ដោយគ្របច្រមុះ និងមាត់ជាមួយក្រណាត់សើម ឬប្រើថង់ប្លាស្ទិកថ្លាធំមួយដើម្បីបង្ហាប់ខ្យល់បរិសុទ្ធ ហើយដាក់ពីលើក្បាលរបស់អ្នកដើម្បីជួយទប់ស្កាត់ការស្រូបផ្សែងចូលទៅក្នុងខ្លួន ដែលអាចបណ្តាលឲ្យសន្លប់ឬស្លាប់។
៦ កុំបើកទ្វារភ្លាមៗ
ប្រសិនបើមានភ្លើងនៅខាងក្រៅហើយអ្នកជាប់នៅក្នុងបន្ទប់ មុនពេលចាកចេញពីបន្ទប់ សូមប៉ះជញ្ជាំង ឬយកកូនសោទ្វារឬកំបិតក៏បានមកដាក់លើជញ្ចាំង។ ប្រសិនបើវាមិនក្តៅទេ សូមបើកទ្វារយឺតៗ និងជម្លៀសចេញតាមផ្លូវរត់គេចដោយសុវត្ថិភាព ប៉ុន្តែបើប៉ះជញ្ជាំងឃើញថាវាក្ដៅខ្លាំង សូមកុំបើកទ្វារ ព្រោះយើងអាចនឹងធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងបាន។
៧ កុំប្រើជណ្ដើរយន្តដាច់ខាត
ជណ្ដើរជើងគឺកន្លែងដ៏ល្អសម្រាប់ឲ្យយើងរត់គេចពីភ្លើង។ ពេលបែបនេះ កុំប្រើជណ្ដើរយន្តសម្រាប់ការជម្លៀសចេញពីភ្លើង។ ព្រោះពេលនោះអគ្គិសនីត្រូវបានកាត់ផ្ដាច់ឬជាប់គាំង ហើយជណ្ដើរយន្តនឹងស្រូបផ្សែងចូល ដូច្នេះហើយ មានហានិភ័យនៃការស្រូបផ្សែង និងត្រូវភ្លើងឆេះរហូតដល់ស្លាប់ ឬកង្វះខ្យល់អាចស្លាប់ដូចគ្នា។

៨ ចៀសវាងការរត់ចូលទៅកន្លែងគ្រោះថ្នាក់
កន្លែងគ្រោះថ្នាក់ឬហប់ខ្យល់ដូចជា បន្ទប់ក្រោមដី និងបន្ទប់ទឹក ព្រោះហានិភ័យនៃការឆេះនឹងឆេះរាលរហ័សទៅកាន់កន្លែងអស់នៅះមុនគេ។
ចំណុចសំខាន់ចុងក្រោយ ប្រសិនបើអ្នកអាចចាកចេញពីអាគារឬទីតាំងកើតហេតុបានដោយសុវត្ថិភាព ប៉ុន្តែដឹងថា មានមនុស្សនៅជាប់ក្នុងអគារ។ ហាមចូលទៅវិញជាដាច់ខាត គួរតែជូនដំណឹងទៅអ្នកពន្លត់អគ្គិភ័យដើម្បីឲ្យពួកគេជួយវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារារ៉ុកថៃមួយដួង ស្ទើរតែជាជនរងគ្រោះក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនៅ ប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


