KPT+
អត្ថប្រយោជន៍ ៧ យ៉ាង ពីសំឡីត្បាល់ត្រចៀក
មនុស្សភាគច្រើនប្រើសំឡីត្បាល់ត្រចៀក សម្រាប់សម្អាតត្រចៀក ប៉ុន្តែក៏ប្រហែលជាមិនមានអ្នកណាដឹងថា វត្ថុតូចៗនេះ មានអត្ថប្រយោជន៍ជាច្រើនផងដែរ។
ខាងក្រោមនេះជាអត្ថប្រយោជន៍៧យ៉ាង ពីសំឡីត្បាល់ត្រចៀកដែលអ្នកមិនធ្លាប់ដឹងទាល់តែសោះ៖
១ ជួយផ្ដិតយកក្រែមពីបាត ពេលប្រើជិតអស់
ជាការពិត ក្រែមលាបមាត់ថ្មីគឺស្រស់ស្អាតនៅពេលបើក។ ប៉ុន្តែនៅពេលប្រើជាបន្តបន្ទាប់ រហូតដល់ក្រែមលាបមាត់ជិតអស់ យើងមិនដែលប្រើក្រែមលាបមាត់ចុងក្រោយឡើយ។ ប៉ុន្តែជាមួយនឹងសំឡីត្បាល់ត្រចៀក អាចប្រើសម្រាប់ផ្ដិតយកក្រែមសម្រាប់ប្រើជាបន្តទៀតបាន។
២ សម្អាតក្ដារចុចកុំព្យូទ័រ
ក្ដារចុចកុំព្យូទ័រ គឺជាឧបករណ៍ប្រមូលមេរោគធូលី។ អ្នកអាចការពារមេរោគពីការប្រមូលផ្តុំ ដោយការប្រើសំឡីត្បាល់ត្រចៀកសម្អាតគ្រាប់ចុចនៅលើក្តារចុច។ ព្រោះវាតូចល្មម អាចបញ្ចូលទៅក្នុងកន្លែងដែលពិបាកទៅដល់។

៣ បំពេញគំនូរជាមួយផ្នែកដែលបាត់
ពេលខ្លះគំនូរដែលយើងផាត់ពណ៌ អាចមានចន្លោះដែលពិបាកចូលដល់ ឬជក់អាចធំពេក ហើយមានគម្លាតតូចមួយនៅលើរូបភាពដែលបាត់។ ។ ដូច្នេះ សំឡីត្បាល់ត្រចៀក អាចជួយដោះស្រាយបញ្ហានេះបាន។ ដោយការជ្រលក់លើពណ៌ដែលចង់បាន ហើយបំពេញចន្លោះ ដែលពណ៌បាត់ជាការស្រេច។
៤ សម្អាតវ៉ែនតា
ប្រើកប្បាសដើម្បីសម្អាតវ៉ែនតា នៅកន្លែងពិបាកទៅដល់ ដូចជាទ្រង់ច្រមុះ ឬតំបន់ដែលងាយរងគ្រោះខ្លាំង។
៥ សម្អាតមុខរបួសពីការចោះត្រចៀក
នៅពេលដែលយើង ចោះត្រចៀកថ្មី ការសម្អាតមុខរបួសមានសារៈសំខាន់ និងសំខាន់ដែលត្រូវចងចាំ។ ដើម្បីចៀសវាងការឆ្លងមេរោគ អ្នកអាចជ្រលក់សំឡីក្នុងទឹកអំបិលដែលប្រើសម្រាប់សម្អាតមុខរបួស និងសម្អាតមុខរបួសឲ្យបានល្អ។
៦ សម្អាតកាស
កាសត្រចៀកដែលអ្នកកំពុងស្តាប់ ប្រហែលជាមិនសូវល្អទេ។ វាអាចបណ្តាលមកពីធូលីនៅក្នុងកាស។ ការជួសជុលរហ័ស គឺការសម្អាតដោយប្រើកសំឡីត្បាល់ត្រចៀក ហើយយកភាពកខ្វក់ចេញ ជាការស្រេច។
៧ សម្អាតម៉ាស៊ីនត្រជាក់ក្នុងរថយន្ត
ធូលីនៅក្នុងរន្ធខ្យល់នៃរថយន្ត នឹងធ្វើឲ្យខ្យល់មិនត្រជាក់ ម៉ាស៊ីនត្រជាក់រថយន្តក៏បញ្ចេញខ្យល់មិនស្អាតផងដែរ និងធ្វើឲ្យអ្នកមិនស្រស់ស្រាយ ដូច្នេះនៅក្នុងរាល់ ខែគួរតែត្រូវបានសម្អាតជាទៀងទាត់ រន្ធខ្យល់ត្រូវបានខូច ដើម្បីដកធូលីដែលកកកុញនៅខាងក្នុង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


