អាជីព
ហេតុអ្វីបុគ្គលជោគជ័យនិយមលើកទឹកចិត្តបុគ្គលិកខ្លួនជាងការងារផ្សេងៗ
ហេតុអ្វីការលើកទឹកចិត្តបុគ្គលិក(Employee Motivation)មានសារៈសំខាន់ សម្រាប់ក្រុមហ៊ុនដែលជោគជ័យ?
ព្រោះថា ការលើកទឹកចិត្តបុគ្គលិកគឺជាទិដ្ឋភាពសំខាន់នៅកន្លែងធ្វើការដែលនាំឱ្យមានការអនុវត្តការងារតាមនាយកដ្ឋានយ៉ាងសកម្មនិងច្បាស់លាស់។
ក្រុមហ៊ុនដែលខកខានមិនបានលើកទឹកចិត្តបុគ្គលិកទៀងទាត់ និងមានបញ្ហា។ តាមការស្រាវជ្រាវបង្ហាញថា មានក្រុមហ៊ុនជាច្រើននៅជប៉ុនដែលបានធ្វើឱ្យនិយោជិករំជើបរំជួល ជាមួយនឹងការលើកទឹកចិត្តក្នុងកម្រិតទាបហើយ មានតែ ១៣% នៃនិយោជិកប៉ុណ្ណោះដែលបានចូលរួមនៅក្នុងការងារ សម្រេចចិត្តសំខាន់ៗលើគោលដៅ ជាហេតុធ្វើឱ្យគេឱបក្រសោបបានតែបុគ្គលិកដែលចង់បានការងារដោះទ័ល។

សារៈសំខាន់នៃការលើកទឹកចិត្តបុគ្គលិក
ហេតុផលដែលការលើកទឹកចិត្តបុគ្គលិកមានសារៈសំខាន់ចំពោះជោគជ័យ ព្រោះនិយោជិកដែលមានកម្លាំងចិត្តអាចនាំឱ្យមានការបង្កើនផលិតភាពរហ័សនិងល្អជាង ក៏ដូចជាអនុញ្ញាតឱ្យអង្គភាពមួយសម្រេចបាននូវទិន្នផលខ្ពស់អ្នកដទៃ។ ស្រមៃថាមាននិយោជិកម្នាក់ដែលមិនត្រូវបានលើកទឹកចិត្តក្នុងការងារ។ ពួកគេប្រហែលជានឹងប្រើពេលវេលានៅលើតុប្រើប្រាស់អ៊ីនធឺណិតដើម្បីស្វែងរកភាពលើកទឹកចិត្តឬបំបាត់កង្វល់ផ្ទាល់ខ្លួន ឬសូម្បីតែស្វែងរកការងារថ្មីតែម្តង។ នេះជាការខ្ជះខ្ជាយពេលវេលានិងធនធានរបស់មេដឹកនាំ។

ការលើកទឹកចិត្តធ្វើឱ្យប្រសើរឡើងនូវការចូលរួមពីបុគ្គលិក
ការលើកទឹកចិត្តរបស់បុគ្គលិកអាចមានប្រសិទ្ធិភាពក្នុងការបង្កើនការប្តេជ្ញាចិត្តរបស់បុគ្គលិក
ចំពោះការងារពួកគេនិងក្រុមគេឬក្រុមហ៊ុនទាំងមូលផងដោយយើងឃើញមានការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងកិច្ចការដែលត្រូវបានប្រគល់ឱ្យដែលអាចនាំទៅរកការរីកចម្រើនវិជ្ជមានសម្រាប់ក្រុមហ៊ុនយ៉ាងរហ័សនិងទ្វេដង។
ការលើកទឹកចិត្តអាចអភិវឌ្ឍបុគ្គលិកលើសមត្ថភាពជំនាញ
ការលើកទឹកចិត្តអាចជួយសម្រួលដល់កម្មករឬបុគ្គលិកនានា ឈានដល់គោលដៅផ្ទាល់ខ្លួននិងអភិវឌ្ឍខ្លួនឯងដោយមិនខ្លាចហត់នឿយ។ គេរកឃើញថា បុគ្គលដែលទទួលបានការលើកទឹកចិត្តខ្ពស់តែងតែកក់ក្តៅនឹងអាជីពពួកគេហើយពួកគេមិនគិតថាចង់ប្តូរការងារឆាប់ពេកនោះទេ។ ពួកគេមិនចំណាយពេលរអ៊ូខឹងឬលេងហ្វេសប៊ុកតែពួកគេខំរៀនបង្កើនសមត្ថភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយបណ្តាញរយៈពេលវែង Long-term Networking ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ inside
ចុចអាន៖ ៣យ៉ាងដែលគួរធ្វើបន្ទាន់ពេលមានលុយច្រើន!
ចុចអាន៖ ភាពឱនលំទោន ៥ យ៉ាងដែលអ្នកដឹកនាំគួរតែមានសម្រាប់ក្រុម
-
សេដ្ឋកិច្ច២២ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


