ភាព​ឱន​លំទោន ​៥ យ៉ាង​ដែល​អ្នកដឹកនាំ​គួរ​តែ​មាន​សម្រាប់​ក្រុម
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ភាព​ឱន​លំទោន ​៥ យ៉ាង​ដែល​អ្នកដឹកនាំ​គួរ​តែ​មាន​សម្រាប់​ក្រុម

បានផុស

នៅ

មេដឹកនាំ​អស្ចារ្យ​ គឺ​ដូចជា​កញ្ចក់​ដែល​ឆ្លុះ​ពី​សមាជិក​ក្រុម​នីមួយៗ។ អ្វី​ដែល​ពួកគេ​ចង់​ឃើញ​ នៅ​ក្នុង​ក្រុម​​ ច្រើន​តែ​បង្ហាញ​នៅ​ក្នុង​ខ្លួន​របស់​មេដឹកនាំ ទោះបី​ជា​មេដឹកនាំ ​ត្រូវ​ប្រឈមមុខ​នឹង​រឿង​ដែល​មិន​ចូលចិត្ត ​ឬ​ចូលចិត្ត​ ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​នេះ​គឺ​ជា​កាតព្វកិច្ច​សំខាន់​មួយ ​ដែល​មេដឹកនាំ​ក្រុម​គួរ​មាន ​សម្រាប់​ក្រុម​របស់​ពួកគេ ៖

១. ការគោរព

ប្រសិន​បើ​អ្នក​ចង់​បាន​ការ​គោរព​ពី​សមាជិក​ក្រុម​ អ្នក​ត្រូវ​តែ​ផ្ដល់​ឲ្យពួកគេ​ជា​មុន​សិន។ បើ​អ្នក​គោរព​អ្នក​ដទៃ ​មិន​ថា​ម្នាក់​នោះ​មាន​ឋានៈ​ជា​អ្នកណា​ឡើយ ​គេ​នឹង​តបត​មក​អ្នក ​ដូច​ដែល​អ្នក​ធ្វើ​ចំពោះ​គេ។

២. ចក្ខុវិស័យ

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​ អ្នក​ត្រូវ​ចែក​រំលែក​ចក្ខុវិស័យ​និង​បេសកកម្ម​របស់​អ្នក​ទៅ​កាន់​ក្រុម។ ចំណុច​សំខាន់ ​គឺ​មិន​ត្រឹម​តែ​ចែក​រំលែក​វា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ឲ្យក្រុម​ការងារ​របស់​អ្នក​កាន់​តែ​រលូន​ទៅ​មុខ។

ចូរ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ដូចជា​ពួកគេ​ មាន​វត្តមាន​ក្នុង​បេសកកម្ម​នេះ។ វា​នឹង​ជួយ​បង្កើត​ឲ្យមាន​ទំនាក់ រ​រាង​អ្នក​និង​សមាជិក​ក្រុម។

៣. ការ​ទំនាក់ទំនង

មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​និយាយ ​ជុំវិញ​ការ​ប្រាស្រ័យ​ទាក់ទង​ និង​ភាព​ជា​អ្នក​ដឹកនាំ ​ដែលក្នុង​នាម​ជា​អ្នក​ដឹកនាំ​គួរ​តែ​មាន។ ក្រុមហ៊ុន​ខ្លះ​បង្កើត​គោលនយោបាយ​ទំនាក់ទំនង​ ដោយ​បាន​បាន​កំណត់​នូវ​វិធី​នៃ​ការ​ទំនាក់ទំនង ​តាម​វិធី​ដែល​មាន​វិន័យ​តឹងរ៉ឹង។
គោលនយោបាយ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ​ក៏​អាច​ជួយ​ឲ្យអ្នក​ដឹកនាំ​សម្រេច​បាន​​ជោគជ័យ​​ច្រើន​ជាង​នេះ។

៤. តម្លាភាព​និង​ស្មោះត្រង់

អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់ ​ត្រូវ​តែ​មាន​តម្លាភាព​ជានិច្ច​ មិនថា​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ ប្រសិន​បើ​អ្នក​មិន​មាន​តម្លាភាព​ក្នុង​ក្រុម​ទេ​ ធានា​ថា​នឹង​មាន​វិវាទ ​ស្មុគស្មាញ​កើតឡើង​មិនខាន។

តម្លាភាព​និង​ភាព​ស្មោះត្រង់ ​គឺ​ជា​គោលនយោបាយ​នៃ​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ ដែល​អាច​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា។

៥. លើក​ទឹក​ចិត្ត

ការ​លើក​ទឹកចិត្ត​ គឺ​អ្វី​កាតព្វកិច្ច​ដែល​អ្នកដឹកនាំ​គួរ​តែ​ធ្វើ​ចំពោះ​ក្រុម។ អ្នកដឹកនាំ​គឺ​ដូចជា​គ្រូ​បង្វឹក​ម្នាក់​ដែល​ជួយ​បង្ហាត់​បង្រៀន​ ដល់​សមាជិក​ក្រុម​នីមួយៗ​ ហើយ​ការ​លើក​ទឹក​ចិត្ត ​គឺ​ជា​ទម្រង់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​មួយ​ ដែល​អាច​ជួយ​ឲ្យមាន​ការ​សន្ទនា​ស៊ីជម្រៅ ​និង​បំបែក​ការ​ភ័យខ្លាច ​អសន្តិសុខ​ បញ្ហា​ ទំនុក​ចិត្ត​ និង​ឧបសគ្គ​ក្នុង​ការ​ផ្លាស់ប្ដូរ​ក្រុម។

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ ​ចូរ​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​ជា​មុន​សិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បញ្ឈប់បុគ្គលិកយ៉ាងណាឱ្យដើរចេញដោយសន្តិវិធី

ចុចអាន៖ជំនាញបង្កើត​តុល្យភាព ការ​សរសើរនិងរិះគន់ សម្រាប់មេដឹកនាំម្នាក់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

លោកជំទាវ ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៤៣ នាទី មុន

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ ជុំទី៦ លើកទី៣

ព័ត៌មានជាតិ៤ ម៉ោង មុន

ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណោះស្រាយ រវាងក្រុមរថយន្តដឹកផ្លែឈើ ជាមួយគយច្រកអន្តរជាតិដូង ត្រូវផ្អែកលើគោលការណ៍ ៣ចំណុច

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services