ព័ត៌មានអន្ដរជាតិ
ចិនចាប់ផ្តើមបិទផ្នែកខ្លះក្នុងក្រុង Guangzhou ក្រោយកូវីដឆ្លងថ្មីកើនឡើង
នៅថ្ងៃចន្ទ ទី៣១ ខែឧសភានេះ ប្រទេសចិនបានឲ្យដឹងថា មានករណីកូវីដ-១៩ឆ្លងក្នុងស្រុកថ្មី២០នាក់កាលពីថ្ងៃទី៣០ ខែឧសភា នៅភាគខាងត្បូងប្រទេសដែលជំរុញឲ្យអាជ្ញាធរដាក់បំរាមបិទតំបន់មួយចំនួននៅខេត្ត Guangdong។
អាជ្ញាធរសុខាភិបាលបានធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃថា ក្នុងចំណោមករណីឆ្លងកូវីដ-១៩ថ្មីចំនួន២៧នាក់ មានតែ៧នាក់ប៉ុណ្ណោះដែលឆ្លងពីដំបូងនៅខេត្ត Guangdong។
កាលពីថ្ងៃសៅរ៍ អាជ្ញាធរទីក្រុង Guangzhou បានបញ្ជាក់ឲ្យពលរដ្ឋនៅតាមផ្លូវចំនួន៥នៅខណ្ឌ Liwan ស្ថិតនៅផ្ទះ និងពន្យាពេលធ្វើសកម្មភាពដែលមិនចាំបាច់ ខណៈទីតាំងកម្សាន្ត និងផ្សារត្រូវបានបិទ។

តាមសេចក្តីប្រកាសរបស់ទីក្រុងកាលពីថ្ងៃអាទិត្យថា មនុស្សដែលកំពុងទៅកាន់ទីក្រុងចេញពីព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង និងចំណតរថយន្តក្រុងត្រូវតែបង្ហាញលិខិតស្នាមធ្វើតេស្តដែលអវិជ្ជមានកូវីដ-១៩ក្នុងរយៈពេល៣ថ្ងៃ លើកលែងតែអ្នកដំណើរដែលមកដល់ទីក្រុងដើម្បីឆ្លងកាត់តែប៉ុណ្ណោះ។
យោងតាមអនុប្រធានស្នងការសុខភាពទីក្រុងលោក Chen Bin បាននិយាយក្នុងសន្និសីទកាលពីថ្ងៃអាទិត្យថា ការឆ្លងកូវីដ-១៩ថ្មីៗនេះនៅក្នុងទីក្រុងបានរាលដាលយ៉ាងឆាប់រហ័សដែលជាប្រភេទវីរុសបំប្លែងខ្លួនឥណ្ឌា។
អាជ្ញាធរសុខាភិបាលខេត្ត Guangdong បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្នុងចំណោមអ្នកឆ្លងក្នុងស្រុកថ្មី២០នាក់កាលពីថ្ងៃទី៣០ ខែឧសភា មាន១៨នាក់រកឃើញនៅទីក្រុង Guangzhou និង២នាក់រកឃើញនៅទីក្រុង Foshan។
សារព័ត៌មានរដ្ឋបានផ្សាយថា ករណីឆ្លងថ្មីៗនេះបានពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា។
ប្រទេសចិនបានរាយការណ៍ករណីឆ្លងថ្មីចំនួន១៩នាក់ដែលមិនត្រូវបានបញ្ជាក់ច្បាស់លាស់ជាករណីវីរុសកាលពីថ្ងៃទី៣០ ខែឧសភា បើប្រៀបធៀបធៀបនឹងការឆ្លង២២នាក់កាលពីថ្ងៃសៅរ៍។
គិតត្រឹមថ្ងៃទី៣០ ខែឧសភា ចិនមានករណីឆ្លងកូវីដ-១៩សរុបចំនួន ៩១ ០៩៩នាក់ និងករណីស្លាប់គ្មានការប្រែប្រួលទេគឺ ៤៦៣៦នាក់ដដែល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


