Connect with us

កូវីដ-១៩

ពលរដ្ឋជ្រួលច្របល់ ខណៈអ្នកជិតខាងស្លាប់ដោយសារកូវីដ១៩ពីម្សិលមិញ នៅមិនទាន់មានឡានពេទ្យមកយក

បានផុស

នៅ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការច្រួលច្របល់ពេលមានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយក្នុងនោះពួកគាត់សុំឱ្យគ្រូពេទ្យរូតរះមកដឹកសពយកទៅបូជា ព្រោះពួកគាត់ភ័យខ្លាចឆ្លងជំងឺដ៏សាហាវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីលោក ឈឹម សាមិ  មេភូមិជ្រោយបាសាក់ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ពិតជាមានប្រជាពលរដ្ឋក្នុងភូមិជ្រោយបាសាក់ នាំគ្នាស្នើសុំលោក ជួយរាយការណ៍បន្តទៅគ្រូពេទ្យឱ្យមកដឹកសពស្ត្រីម្នាក់ឈ្មោះ ង្វៀង ធីវេថាន់ អាយុ៦២ឆ្នាំ បានស្លាប់តាំងពីវេលាម៉ោង១៤រសៀល ថ្ងៃទី៣១ ខែឧសភាមកម្ល៉េះ មិនទាន់មានគ្រូពេទ្យមកដឹកសពចេញបន្ទាប់ពីពិនិត្យសំណាកសពរកឃើញមានវិជ្ជមានកូវីដ-១៩ តាំងពីវេលាម៉ោង១៥។

លោកមេភូមិជ្រោយបាសាក់ បានបញ្ជាក់ទៀតថា បន្ទាប់ពីដឹងសពស្ត្រីខាងលើមានវិជ្ជមានកូវីដ-១៩ មកធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងជំងឺនេះដល់កូនចៅពួកគាត់។ ហើយម្យ៉ាងទៀតសពស្ត្រីខាងលើមានក្លឹនស្អុយទៅហើយព្រោះសពទុកចោលដោយពុំបានចាក់ថ្នាំការពារកុំឱ្យស្អុយ ព្រោះគ្រូពេទ្យហាមមិនឱ្យប៉ះពាល់សព។

លោក ឈឹម សាមិ មេភូមិជ្រោយបាសាក់ បានរៀបរាប់ពីអាការៈជំងឺស្ត្រីដែលបានស្លាប់នេះគឺ​ដំបូងគាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅកំណាត់ផ្លូវ៣៦៩ ក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ហើយបន្ទាប់មកកូនចៅនាំយកទៅរុំរបួសនៅគ្លីនិកឯកជនរួចដឹកយកមកផ្ទះវិញ។ លុះដល់វេលាម៉ោង១៣ និង២៥នាទីរសៀល ថ្ងៃទី៣១ ខែឧសភានេះ ស្ត្រីរងគ្រោះមានអាការៈមិនស្រួល ហើយកូនចៅបានរៀបចំដឹកយកមកមន្ទីរពេទ្យ។ ប៉ុន្តែដឹកចេញបានបន្តិចជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្បែរផ្ទះដោយពុំទាន់ចេញមកផ្លូវ៣៦៩ផង។ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍ទៅអាជ្ញាធរដើម្បីសុំលិខិតបូជាសព ពេលនោះអាជ្ញាធរបានរាយការណ៍ទៅគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះមកពិនិត្យសំណាកទើបដឹងថាសពស្ត្រីខាងលើមានវិជ្ជមានកូវីដ-១៩។

ប្រជាពលរដ្ឋសុំឱ្យគ្រូពេទ្យពន្លឿនការដឹកសពចេញផង ព្រោះតាំងពីវេលាម៉ោង១៤រសៀល ថ្ងៃទី៣១ ខែឧសភា មកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១ ខែមិថុនាទៅហើយ សពមិនទាន់ដឹកចេញរហូតដល់ធំក្លឹនស្អុយទៅហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម