ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំផ្លូវទូក ៧១០គ្រួសារ ដែលពីមុនធ្លាប់រស់នៅលើផ្ទះបណ្តែតទឹក ពេលនេះបានឡើងមករស់ នៅលើគោកអស់ហើយ
លោក ឆេងភាគ មេឃុំផ្លូវទូក បាននិយាយឲ្យដឹងថា ឃុំផ្លូវទូកមានភូមិចំណុះចំនួន ៤ គឺភូមិផ្លូវទូក ភូមិថ្នល់ឈើ ទាលភូមិពាមខ្នង និងភូមិស្លត ដែលមានប្រជាពលរដ្ឋសរុបចំនួន ៧១០ គ្រួសារ ភាគច្រើនប្រកបមុខរបរនេសាទត្រី និងមួយចំនួន មានដីចំកាងសម្រាប់បង្កបង្កើនផល។
កន្លងមកប្រជាពលរដ្ឋ បានរស់នៅលើផ្ទះបណ្ដែតទឹកក្នុងទន្លេ និងព្រែក អនុវត្តតាមផែនការបន្លាស់ទីផ្ទះទឹករបស់ខេត្ត ពេលនេះប្រជាពលរដ្ឋបានឡើងមករស់នៅផ្ទះលើគោកអស់ហើយ។ ដោយអាជ្ញាធរខេត្ត បានចែកដីធ្លីជូនប្រជាពលរដ្ឋក្នុង១គ្រួសាៗទំហំ២០ ម៉ែត្រ គុណនិង ១០០ម៉ែត្រ ដើម្បីសង់លំនៅឋាន និងបង្កបង្កើនផលបានសមរម្យផងដែរ។




ជាមួយគ្នានេះដែរ ក្រុមការងារសម្ដេចឪ តាមរយៈសម្ដេចជហ្វាវាំងគង់សំអុល ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងអាជ្ញាធរខេត្ត បានជួយធ្វើផ្លូវលំមួយខ្សែ បែកចេញពីឃុំច្រណូទៅកាន់ឃុំផ្លូវទូក ដែលមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ ក្នុងនោះផ្លូវលំប្រវែង១៤គីឡូ២០០ ម៉ែត្រ ជាព្រះរាជអំណោយរបស់សម្ដេចព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរតាម ផ្លូវគោកដោយងាយស្រួលមកកាន់ទីរួមស្រុកកំពុងលែង ឬទីក្រុងកំពង់ឆ្នាំង ដោយមិនបាច់ប្រើទូកកាណូតធ្វើដំណើរតាមផ្លូវទឹកដូចពីមុន ដែលតែងមានកំប្លោកច្រើន រាំងស្ទះការធ្វើដំណើរនិងប្រើប្រាស់ពេលវេលាយូរទៀតឡើយ។

ដោយឡែក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី មូលដ្ឋានឃុំផ្លូវទូក បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដូចជាមានមណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលរដ្ឋមានសាលាឃុំ មានសាលាបឋម សិក្សា និងសាលាមតេយ្យគ្រប់ភូមិ និងមានអនុវិទ្យាល័យមួយផងដែរ សម្រាប់ឲ្យកូនចៅប្រ ជាពលរដ្ឋបានចូលរៀនសូត្រលើកកម្ពស់ចំណេះដឹង ដើម្បីបានធ្វើការងារចិញ្ចឹមជីវិតដូចប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាននានាក្នុងខេត្តផងដែរ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



