ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ស្នើបងប្អូនពលរដ្ឋមានការយោគយល់ចំពោះការយឺតយ៉ាវគម្រោងថែទាំ និងពង្រីកផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ធានាឱ្យផ្លូវទាំងនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង កាលពីថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១ ។

គម្រោងថែទាំ និងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដោយក្នុងនោះត្រូវបែងចែកជាពីរកំណាត់គឺ៖ ពីគីឡូម៉ែត្រ១៤៧+១០០ ដល់គីឡូម៉ែត្រ១៨១+0០០ ប្រវែង៣៤គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ ហើយពីគីឡូម៉ែត្រ១៨១+000 ដល់គីឡូម៉ែត្រ២០១+៤00 ប្រវែង ២០គីឡូម៉ែត្រ ត្រូវធ្វើការជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកកម្ពស់តួថ្នល់ចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ ចំណាយថវិកាប្រមាណ ១៥,៨៥ លានដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនសម្រេចការងារសាងសង់តាមកិច្ចសន្យាបាន ប្រមាណជាង៩០% ដោយក្នុងនោះ កំណាត់ទី១ ប្រវែង៣៤គីឡូម៉ែត្រលើកំណាត់ផ្លូវសរុប ៥៤,៣ គីឡូម៉ែត្រ ត្រូវបានបញ្ចប់រួចរាល់ទាំងស្រុង។ ដោយឡែកកំណាត់ទី២ ប្រវែង ២០គីឡូម៉ែត្រ លើ៥៤,៣គីឡូម៉ែត្រ ក៏ស្ទើរតែរួចរាល់ផងដែរ និងបានឈានដល់ដំណាក់កាលចាប់ផ្តើមអ៊ុតបេតុងកៅស៊ូ (AC) បញ្ចប់។ តែដោយសារគ្រោះទឹកជំនន់កាលពីឆ្នាំ២០១៩ បានធ្វើឱ្យកំណាត់ផ្លូវនេះត្រូវបានបំផ្លាញទាំងស្រុង។ ផ្នែកនេះរងគ្រោះខ្លាំងជាងគេ ដោយហេតុថា ភូមិសាស្ត្រតំបន់នេះទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង (Soft Soil) ដែលមិនអាចទ្រទ្រង់នឹងកម្លាំងទឹកជំនន់បានទេ ។

ដោយយោងទៅលើស្ថានភាពរងការខូចខាត ក្រសួងបានអនុញ្ញាតក្រុមហ៊ុនជំនាញធ្វើការសិក្សា ឡើងវិញទៅលើកំណាត់ផ្លូវ២០គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ និងស្វែងរកកញ្ចប់ថវិកាប្រមាណ៦០លានដុល្លារដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។ តាមរយៈការសិក្សានេះ គម្រោងអាចធ្វើការបែងចែកកំណាត់ប្រវែងផ្លូវ ២០គីឡូម៉ែត្រ ជាពីរផ្នែក ៖ ផ្នែកទី១ ផ្អែកលើការសិក្សាស្រទាប់គ្រឹះផ្លូវ និងស្ថានភាពភូមិសាស្ត្រ ផ្នែក ១៥គីឡូម៉ែត្រមានស្ថានភាពគ្រឹះផ្លូវ មានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលបាននឹងកំពុងធ្វើការសាងសង់។ ដូចនេះ អាចយកវិធីសាស្ដ្រសាងសង់ផ្លូវលេខ១៤៦B ដើម្បីធ្វើការសិក្សាលម្អិតបន្ថែមទៀតទៅលើបច្ចេកទេស និងតម្លៃសម្រាប់ផ្ទៃកម្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ។ (៣០លានដុល្លារ ក្នុង១៥គីឡូម៉ែត) ។

ផ្នែកទី២) ផ្នែក ៥គីឡូម៉ែត្រមានស្ថានភាពដីស្អុយផ្នែកខាងក្រោមមានជម្រៅពី១១ម៉ែត្រ ទៅ១៧ ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្ដ្រវាយសសរគ្រឹះដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់ ២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ។ (៣០លានដុល្លារ ក្នុង៥គីឡូម៉ែត) ៕
អត្ថបទ ៖ រ៉ាវុទ្ធ





-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?