កីឡា
ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាចុងឆ្នាំនេះ នឹងត្រូវពន្យារពេល
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅរដ្ឋធានីហាណូយ នាចុងឆ្នាំ២០២១នេះ ត្រូវបានពន្យារពេលហើយ។ ប៉ុន្តែយ៉ាងណាព័ត៌មាននេះ នៅពុំទាន់ច្បាស់ការណ៍នៅឡើយទេ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(Nocc) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងតាមសារអេឡិចត្រូនិក(Telegram)នៅព្រឹកថ្ងៃទី០៨មិថុនានេះថា ព័ត៌មានស្តីពីការពន្យារពេល SEA Games 2021 នៅវៀតណាមមិនទាន់ផ្លូវការទេ។ Nocc បានទទួលលិខិតពី NOC វៀតណាមថា អូឡាំពិកវៀតណាមមានបំណងចង់ពន្យារពេល រហូតដល់ខែកក្កដា ២០២២ តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គប្រជុំគណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីសួរយោបល់សិន មុននឹងសម្រេច។ ហើយកិច្ចប្រជុំបន្ទាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃស្អែកទី៩ ខែមិថុនា ២០២១ ម៉ោង១រសៀល តាមប្រព័ន្ធ zoom។

សូមបញ្ជាក់ថា ថ្មីៗកន្លងមកនេះ វៀតណាមបានបង្ហាញពីការប្ដេជ្ញាចិត្តថា នឹងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នៅទីក្រុងហាណូយឲ្យទាល់តែបានតែពេលនេះអ្វីៗទំនងជាត្រូវផ្លាស់ប្ដូរហើយទោះបីកន្លងមកលោកNguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាមបានប្រកាសពីការមិនដកថយក៏ដោយ។ តាមការគ្រោងទុកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១២នេះ នឹងធ្វើពិធីសម្ពោធបើកការប្រកួតជាផ្លូវការនៅថ្ងៃទី២១វិច្ឆិកា នាពហុកីឡដ្ឋានជាតិMY DINH National Stadium និងបិទការប្រកួតនាថ្ងៃទី២ធ្នូឆ្នាំ២០២១។ ប្រទេសក្នុងតំបន់ចំនួន១១ ដែលបានត្រៀមចូលរួមក្នុងព្រឹត្តិការណ៍នេះ។ កីឡាចំនួន៤០ប្រភេទដែលមានចំនួន ៥២៦ វិញ្ញាសានឹងត្រូវដាក់ឲ្យប្រកួត។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានផ្ញើលិខិតទៅបណ្ដាប្រទេសសមាជិកអាស៊ាន ស្ដីពីការត្រៀមពន្យារពេលការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅរដ្ឋធានីហាណូយនាចុងឆ្នាំ២០២១។ ការពន្យារនេះ ធ្វើឡើងក្រោមហេតុផលនៃជំងឺកូវីដ១៩ មិនត្រឹមតែមិនទាន់ស្រុតចុះនោះទេ តែមួយថ្ងៃៗគឺកាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ កម្ពុជារបូតអស់ ៤ គ្រាប់ ជម្រុះ World Cup ជាមួយអឺរ៉ាក់ តែតដៃវិញបានមួយគ្រាប់សងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


