ព័ត៌មានជាតិ
ពលរដ្ឋនៅស្រុកមុខកំពូលមួយចំនួន ប្រកបមុខរបរ រាវរកក្រួស សម្រាប់ទ្រទ្រង់ជីវភាព
មុខរបរអ្វីក៏ដោយ ពុំសុទ្ធសឹងថោកទៀតនោះទេ ឲ្យតែជាមុខរបរ រកស៊ីដោយសុច្ចរិតទៀងត្រង់។ ពេលនេះរបរ រាវរកក្រួស របស់ប្រជាពលរដ្ឋនៅភូមិរកាកោងទី១ ស្រុកមុខកំពូល កំពុងពេញនិយមហើយក៏មានចំណូលអាចទ្រទ្រង់ជីវភាពប្រជាជននៅភូមិនេះ បានគួរសមដែរ។
នេះជាសម្ដីរបស់លោក ថា វ៉ា មានអាយុ៤៥ឆ្នាំ ដែលកំពុងអង្គុយលើទូកក្បែរច្រាំងទន្លេ ដោយលោកប្រាប់ថា ថ្ងៃនេះគាត់ពុំបានចុះទូករាវរកក្រួសទេ ព្រោះគាត់ត្រូវណាត់គេមកទិញ ហើយដោយសារថ្ងៃនេះគាត់រវល់កិច្ចការនៅផ្ទះផង។

ក្នុងទឹកមុខដែលអង្គុយសម្លឹងមើលដុំក្រួសនៅលើទូក លោក ថា វ៉ា និយាយថា គាត់រកក្រួស១ឆ្នាំហើយ មួយថ្ងៃរកបាន១គីបដែរ។ យើងលក់ឱ្យឈ្មួញគេមកទិញដល់កន្លែង ក្នុងតម្លៃ១គីប ៦០០០០ម៉ឺនរៀល។ លោកបព្ជាក់ថា ក្រួសនេះ គាត់រកនៅភូមិរកាអា នឹងភូមិស្ដៅ គេចុះមកទិញដល់កន្លែង។លោកបន្តថា កាលពីមុនយើងរើស ទឹកត្រឹមចង្កេះទេ តែឥឡូវត្រូវជ្រមុជរកក្នុងទឹកជ្រៅទៀត ទើប រកបាន ព្រោះពុំសូវមានក្រួសដូចមុនទេ។
លោកបន្ថែមថា ក្រៅពីមុខរបរនេះគាត់គ្មានមុខរបរធ្វើអ្វីបន្ថែមទៀតក្រៅពីរើសក្រួសនេះឡើយ។គាត់មានប្រពន្ធជួយលក់បន្ថែមដែរ នៅផ្សារស្ដៅ គឺត្រូវចិញ្ចឹមកូន៤នាក់ទៀតកំពុងនៅរៀន។ មិនខុសពីគ្នាឡើយមុខរបររកក្រួសនេះជាមុខរបរមួយអត់ដើម គឺយើងប្រើកម្លាំងតែប៉ុណ្ណោះ។

ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារនិងកូនដែលកំពុងរៀនសូត្រផង អ្នកស្រី និច សោភ័ណ្ឌ ដែលមានអាយុ ៣៨ឆ្នាំ និងស្វាមីឈ្មោះ វន វ័ន អាយុ៣៧ឆ្នាំ អ្នកស្រីប្រាប់ថា គាត់រករបរនេះយូរហើយ ព្រោះជាមុខ របរមួយគ្មានដើម។ ហើយពេលនេះមិនទាន់គិតថា និងរកមុខរបរអ្វីធ្វើផ្សេងទៀតឡើយ បើសិនជាអស់ក្រួសនេះរើសទៀត។ អ្នកស្រីបន្តថា គាត់ពីរនាក់ប្ដីប្រពន្ធងើបតាំងពីម៉ោង៦ព្រឹកអ៊ុំទូកទៅរាវរកក្រួស រហូតដល់ថ្ងៃត្រង់ម៉ោង១២ថ្ងៃត្រង់ទើបត្រឡប់មកវិញ គាត់យកកន្ត្រងរាវបានក្នុង១ថ្ងៃតែ១ម៉ែត្រគីបទេ។ លក់ឱ្យឈ្មួញតម្លៃ ៦០០០០ រៀលដែរ។ ហើយមុខរបរនេះ វាក៏អាចជួយដោះស្រាយជីវភាពគ្រួសារបានមួយគ្រាៗដែរ។ អ្នកស្រីបន្ថែមថា ក្រៅពីមុខរបរនេះគាត់គ្មានមុខរបរអ្វីទៀតទេ។

ដោយឡែកលោក ណុច សុណំ អាយុ៣៤ឆ្នាំ ក៏មិនខុសពីប្រជាពលរដ្ឋយើងមួយចំនួន ដែលកំពុង រកមុខរបររាវក្រួសនេះដែរ។ លោកថា វាជាមុខរបរមួយសុច្ចរិត ជាមុខរបរអត់ដើម គ្រាន់តែលំបាកបន្តិច ព្រោះពេលនេះយើងរកលែងបានហើយក្នុងទឹករាក់ៗ ព្រោះអស់ក្រួសរើសទៀតហើយ ពេលនេះយើងត្រូវរាវរកក្នុងទឹកជ្រៅម្ដងត្រឹមដើមទ្រូងឯណោះ តែគាត់គិតថា បើរកលែងបានទៀត មានតែទៅធ្វើសំណង់វិញម្ដង។

លោកនាយប៉ុស្តិ៍ វង្ស សំអ៊ែល ឃុំរកាកោងទី១ មានប្រសាសន៍ថា មុខរបររកក្រួសនេះ ជាមុខរបរមួយតាំងពីដូនតាមកម្ល៉េះ របស់ប្រជាពលរដ្ឋយើង រហូតមកដល់សព្វថ្ងៃនេះ ជាមុខរបរមួយគ្មានអ្នកណាគ្រប់គ្រងទេ ហើយក៏គ្មានអ្នកពាក់ព័ន្ធអ្វីដែរ ព្រោះប្រជាពលរដ្ឋយើងរកស៊ីដោយសុច្ចរិតរកដោយកម្លាំងញើសឈាមខ្លួនឯងតែប៉ុណ្ណោះ ដើម្បីចិញ្ចឹមជីវិត៕
អត្ថបទ ៖ រុងរឿង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


