ព័ត៌មានជាតិ
ពលរដ្ឋក្នុងសហគមន៍បុរី រុងរឿង ២២៣គ្រួសារ ទទួលអំណោយពីក្រុមហ៊ុនOCIC
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះ នៅក្នុងសាលាពហុបច្ចេកវិជ្ជាកម្ពុជា-ចិនក្នុងក្រុមហ៊ុនOCICប្រជាពលរដ្ឋរស់ ក្នុង សហគមន៍ បុរី រុងរឿងចំនួន ២២៣គ្រួសារ បានទទួល អំណោយ ពី លោក ផន សុភាព តំណាង អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយក ក្រុមហ៊ុន OCIC ដែល ចែកជូន ក្នុងឱកាស ចូលឆ្នាំខ្មែរប៉ុន្តែដោយបញ្ហាកូវីដ១៩យើងពន្យារពេលមកខែមិថុនាវិញ។

អំណោយដែលអាជ្ញាធរខណ្ឌ និង ក្រុមហ៊ុន OCIC នាំយកមកផ្ដល់ជូន បងប្អូនពលរដ្ឋ ២២៣ គ្រួសារ នេះ រួមមាន ១ គ្រួសារ ទទួលបាន អង្ករ ៣០ គីឡូក្រាម , ថវិកា ៥ ម៉ឺនរៀល។

លោក ផន សុភាព បាន បញ្ជាក់ថា ជា រៀងរាល់ឆ្នាំ វប្បធម៌ ចែករំលែក ក្នុងឱកាស បុណ្យចូលឆ្នាំ ,ភ្ជុំបិណ្ឌ និង ពិធី បុណ្យជាតិ ផ្សេងទៀត តាម ប្រពៃណីជាតិ យើង ថ្នាក់ដឹកនាំរដ្ឋបាល ខណ្ឌ សង្កាត់ រួមសហការ ជាមួយ ក្រុមហ៊ុន OCIC តែងតែ គិតគូរ យកចិត្ដ ទុកដាក់ ពី សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ពិសេសជីវភាពគ្រួសារប្រចាំថ្ងៃ អាជ្ញាធរតែងតែកៀរគរ សប្បុរសជន ឲ្យជួយរំលែក ទុក្ខលំបាកជានិច្ច។

លោកបន្ដថា ការងារសប្បុរសធម៌បែបនេះ រដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ បានធ្វើជូនគាត់ចំនួន២៨លើក មកហើយដែរ បើគិតជាទឹកប្រាក់មានជាង៧រយលានរៀល។ មិនតែប៉ុណ្ណោះ រដ្ឋបាល ខណ្ឌ – សង្កាត់ ក៏បានធ្វើការងារ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង បានធ្វើ ការសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈបញ្ជាការឯកភាព គ្រប់លំដាប់ថ្នាក់ ជាពិសេស គឺ គណៈបញ្ជាការ សង្កាត់ព្រែកតាសេក គណៈបញ្ជាការ សង្កាត់ព្រែកលៀប គណៈបញ្ជាការ សង្កាត់ ជ្រោយចង្វារ និង គណៈបញ្ជាការខណ្ឌជ្រោយចង្វារ ក្នុងការចូលរួម ថែរក្សាសុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន យ៉ាងល្អប្រសើរ ផងដែរ។

នាឱកាសនោះ លោកក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខនិងណែនាំសូមឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ និង រក្សាបីកុំបីការពារដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែល មក ទទួល អំណោយ នៅពេលនេះ មាន៤០គ្រួសារតំណាងឲ្យ២២៣គ្រួសារ កាលពីមុន ពួកគាត់រស់នៅ ផ្ទះ តូចៗ ធ្វើ អំពី ឈើ ប្រក់ ស័ង្កសី ឬ ប្រក់ ស្បូវ នៅឡើយ មិនតែប៉ុណ្ណោះ ពួកគាត់ រស់នៅជួបការលំបាកយ៉ាងខ្លាំងដូចជា គ្មានទឹកស្អាត ប្រើប្រាស់ គ្មាន ភ្លើងអគ្គិសនី រស់នៅ លើទឹក កខ្វក់ បរិស្ថាន មិនល្អ ងាយ រងគ្រោះ ជាដើម ។ ក្រោយពី តំបន់ ជ្រោយចង្វារ នេះ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រគល់សិទ្ធិ ឲ្យក្រុមហ៊ុន វិនិយោគទុន អណិកជនកម្ពុជា OCIC ដើម្បីធ្វើការអភិវឌ្ឍ នៅតំបន់នេះ ឲ្យទៅជា ទីក្រុងរណបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញឃើញថា តំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ ប្រទេសជាតិ៕
ដោយ ៖ ឌីរៀ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


