Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហែម សុវត្ថិ និងលោកជំទាវ នេត ធីតាវិឈុណា រួមជាមួយសប្បុរសជន ឧបត្ថម្ភអំណោយជាម៉ូតូចំនួន ២០គ្រឿងបន្ថែម ដល់កងទ័ពជួរមុខ តាមរយៈកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក

បានផុស

នៅ

ភ្នំពេញ ៖ នារសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហែម សុវត្ថិ បានដឹកនាំក្រុមការងារ រួមទាំងសប្បុរសជន ជួបសំណេះសំណាលជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងបានប្រគល់ម៉ូតូ ចំនួន ២០គ្រឿងបន្ថែម ដែលបានមកពីការកៀងគរសប្បុរសជន ឧបត្ថម្ភដល់កងទ័ពជួរមុខ តាមរយៈកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក សម្រាប់បែងចែកជាមធ្យោបាយប្រើប្រាស់នៅសមរភូមិជួរមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អំណោយរបស់ ឯកឧត្តម ហែម សុវត្ថិ និងលោកជំទាវ នេត ធីតាវិឈុណា រួមជាមួយសប្បុរសជន លើកទី១ បានប្រគល់ម៉ូតូជូនដល់ កងពលតូចលេខ៧០ ចំនួន៣២គ្រឿង និងលើកទី២ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ចំនួន២០គ្រឿង សរុបទាំង ២លើក ចំនួន៥២គ្រឿង បន្ទាប់ពីបានប្រគល់ជូនរួចរាល់ ឯកឧត្តម បានសន្យាបន្តផ្ដល់ជំនួយបន្ថែមទៀតតាមតម្រូវការចាំបាច់ របស់កងពលតូចលេខ៧០ ដើម្បីចូលរួមចំណែកគាំទ្រស្មារតីជាតិ និងលើកទឹកចិត្ត​ ដល់វីរកងទ័ព​ដែលកំពុងឈរជេីងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម