ជីវិតកម្សាន្ដ
តារាសម្តែងកញ្ញា ៨០គីឡូ ធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែមនិងចេញដំបៅសុះពេញខ្លួន
ភ្នំពេញ ៖ តារាសម្តែងកញ្ញា ៨០គីឡូ(ប៉ែតសិបគីឡូ) ដែលមហាជននិងគាំទ្រភាគច្រើនស្គាល់តាមរយ: ការការសម្តែងនិងកំប្លុកកំប្លែងបង្កសំណើចសើច ក្តាក់ក្អាយជាច្រើននោះឥឡូវបានធ្លាក់ខ្លួនឈឺជំងឺច្រើនមុខគួរឲ្យសង្វេគណាស់។

បើតាមការបញ្ជាក់ពីមិត្តភក្តិសិល្បៈរួមអាជីពសិល្បៈ បានបង្ហោះភ្ជាប់រូបភាពថា ពិតជាស្លុតចិត្តណាស់ដែលឃើញ៨០គីឡូ ដេកឈឺទ្រហ៊ោយំគ្មានលុយព្យាបាលជំងឺទឹកនោមផ្អែម ឡើងជាតិអាស៊ីតនិងដំបៅសុះពេញលើដងខ្លួនទាំងអស់។ សូមបងប្អូនជួយចែករំលែកដើម្បីអោយសប្បុរសធម៌ជួយនាងគ្រាន់បានលុយទិញថ្នាំផង។ ប្រភពបន្តថា នាងរកលុយមិនបានណាឈឺផងទើបមិនអាចចេញថតកើត។

ប្រាប់កម្ពុជាថ្មីតាមទូរសព្ទនារសៀលថ្ងៃនេះតារាភេទទី៣កញ្ញា ៨០គីឡូ បានឲ្យដឹងថា ខ្លួនពិតជាមានជំងឺទឹកនោមផ្អែមរយៈពេលជិត២ឆ្នាំហើយ ដែលតម្រូវទិញថ្នាំមកលេបជាប្រចាំ។ ប៉ុន្តែដោយសារមួយរយៈនេះជួបការខ្វះខាតទើបគ្មានលុយទិញថ្នាំក៏បណ្តាលឲ្យជំងឺធ្វើទុក្ខនិងចេញដំបៅពេញខ្លួនបែបនេះ។

៨០គីឡូ បានបន្តថា មូលហេតុដែលនាងជួបការខ្វះខាតនោះក៏ព្រោះតែចំណូលសិល្បៈ ត្រូវបានបាត់បង់ទាំងស្រុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ដែលធ្វើឲ្យការងារសិល្បៈមួយចំនួនត្រូវបានពន្យារនិងលុបចោលវិញ។ នាងបន្ថែមថា មកទល់ពេលនេះជំងឺ(ដំបៅ) របស់នាងទើបតែបានធូរស្រាលបន្តិចពោលគឺប្រមាណ២០ភាគរយ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


