Connect with us

កូវីដ-១៩

អ្នកបើកបររថយន្ត របស់អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ស្លាប់ដោយសារកូវីដ-១៩

បានផុស

នៅ

សាលាដំបង និងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើសេចក្ដីជូនដំណឹង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១​នេះថា លោក ព្រហ្ម វណ្ណា ដែលជាអ្នកបើកបររថយន្ត របស់ លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារកូវីដ-១៩ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣០នាទីរសៀល។

សាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក ព្រហ្ម វណ្ណា មានអាការៈគួរឱ្យសង្ស័យ បានទៅយកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកូវីដ-១៩ អូឡាំពិក លទ្ធផលគឺគាត់វិជ្ជមានជំងឺកូវីដ-១៩ ហើយបានសម្រាក ព្យាបាលនៅទីនោះ។

ជាមួយគ្នានេះ សាលាដំបូងខេត្តកំពង់ស្ពឺ ក៏បានបង្ហាញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន០៦រូបផងដែរ។

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម