ព័ត៌មានជាតិ
ស្ពានឆ្លងទៅកោះអន្លង់ចិនកំណាត់ផ្លូវក្រវាត់ក្រុងទី ៣ តភ្ជាប់រួចរាល់ មានឡានម៉ូតូបើកបរបានបណ្តើរៗហើយ
ស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ សង់រួចស្ទើរ១០០% មានពលរដ្ឋនៅលើកោះអាចជិះធ្វើដំណើរឆ្លងទៅឆ្លងមកបណ្តើរៗហើយ។
ពលរដ្ឋមួយរូបរស់នៅលើកោះអន្លង់ចិនបានឲ្យដឹងថា ស្ពានទន្លេបាសាក់ផ្នែកខាងលិចដែលមានប្រវែង៣៦៦ម៉ែត្រ សាងសង់ស្ទើររួចរាល់ទាំងស្រុង នៅឡើយតែសម្អាតប៉ុណ្ណោះ។ មកដល់ពេលនេះ មានប្រជាពលរដ្ឋអាចជិះធ្វើដំណើរឆ្លងកាត់បណ្តើរៗដែលហើយ។ ចំណែកស្ពានទន្លេបាសាក់ខាងកើតវិញប្រវែង ៦៣០ម៉ែត្រ បានតភ្ជាប់រួចរាល់ហើយដែរ ប៉ុន្តែបង្កាន់ដៃគឺមិនទាន់រួចរាល់នោះទេ។




បើតាមប្រជាពលរដ្ឋដដែលរូបនេះ អ្នកនៅលើកោះឥលូវអាចបើកបរយានជំនិះឆ្លងកាត់ស្ពាននេះ មិនបាច់ជិះដដូចមុនទៀតទេ។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវជាតិលេខ១នេះ មានប្រវែងជិត ៥៣គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែងជាង ៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍ និងផ្លូវខ្នែងប្រវែងជាង ៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) សាងសង់ឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិនប្រមាណ ២៧៣ លានដុល្លារអាមេរិក៕
នៅលើកំណាត់ផ្លូវនេះ មានការសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។
លើការងារស្ថាបនេះវិញ គឺបានសម្រេចប្រមាណ ៥០ភាគរយ បើមិនមានអ្វីប្រែប្រួល នឹងរួចរាល់នៅខែកញ្ញា ឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


