ព័ត៌មានជាតិ
ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ ថ្មីចំនួន២៨នាក់បន្ថែម និងស្លាប់២នាក់
រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២១ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២៨នាក់បន្ថែមទៀត នៅក្នុងមូលដ្ឋានស្រុកចំនួន១០ និងមកពីខេត្តកណ្ដាល១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ។ ហើយនៅថ្ងៃទី៥ ខែកក្ដដា នេះដែរ រដ្ឋបាលខេត្តក៏បានប្រកាសមានករណីស្លាប់២នាក់ ដោយសារជំងឺកូវីដ-១៩ នេះដែរ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ស្រុកដែលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នេះរួមមាន៖ ១- ស្រុកពារាំង ចំនួន ១១នាក់។ ២- ស្រុកព្រះសេ្តច ចំនួន៤នាក់។ ៣-ស្រុកពាមជរ ចំនួន៣នាក់។ ៤-ស្រុកមេសាង ចំនួន២នាក់។៥- ស្រុកកញ្ច្រៀច ចំនួន២នាក់។ ៦- ស្រុកពាមរក៍ ចំនួន១នាក់។ ៧- ស្រុកបាភ្នំ ចំនួន១នាក់។ ៨ ស្រុកស៊ីធរកណ្តាល ចំនួន១នាក់ ៩- ស្រុកកំពង់ត្របែក ចំនួន១នាក់។ ១០-ស្រុកកំចាយមារ ចំនួន១នាក់។ ១១-មកពីខេត្តកណ្ដាល ចំនួន១នាក់។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង២៨នាក់ខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
គិតត្រឹមថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១,៧៩៤នាក់ ជាសះស្បើយ១,២១១នាក់ កំពុងសម្រាកព្យាបាល៥៥៥នាក់ និងស្លាប់២៨នាក់៕
អត្ថបទ ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ