ព័ត៌មានអន្ដរជាតិ
ឱសថបុរាណព្យាបាលកូវីដ កំពុងត្រូវប៉ាន់នៅ ថៃ
មូលនិធិមន្ទីរពេទ្យ Chaophraya Abhaibhubejhr កាលពីថ្ងៃចន្ទ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្តុកថ្នាំគ្រាប់ Fah Talai Jone ដែលធ្វើឡើងពីស្មៅប្រមាត់មនុស្ស កំពុងធ្លាក់ចុះដល់កម្រិតទាប ដោយសារតែការកើនឡើងនៃតម្រូវការ។

មូលនិធិនេះ បាននិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានចែកចាយថ្នាំស្មៅប្រមាត់មនុស្ស តាមរយៈភ្នាក់ងាររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលនិងម្ចាស់ជំនួយនានា។
តម្រូវការឱសថបុរាណនេះ បានស្ទុះឡើងខ្ពស់ បន្ទាប់ពីការសិក្សាថ្មីមួយដោយនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ បានបង្ហាញថា ថ្នាំប្រភេទនេះ អាចព្យាបាលអ្នកជំងឺកូវីដដែលមានរោគសញ្ញាស្រាលនិងអ្នកមិនបញ្ចេញរោគសញ្ញា បាន។

ថ្នាំនេះ ត្រូវបានគេប្រើជាយូរមកហើយនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសអាស៊ីជាច្រើនទៀត ដើម្បីព្យាបាលជំងឺផ្តាសាយ ឈឺបំពង់កនិងរលាក។
សេចក្តីថ្លែងការណ៍បាននិយាយថា “បច្ចុប្បន្ន មូលនិធិនេះ កំពុងពន្លឿនការផលិតថ្នាំស្មៅប្រមាត់មនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងហក់ឡើងខ្ពស់”។

មូលនិធិនេះ ក៏បានស្នើសុំឲ្យប្រជាជន កុំទិញថ្នាំនេះស្តុកទុកច្រើនពេក ឬឡើងថ្លៃថ្នាំ ដើម្បីជួយឲ្យប្រទេសថៃ អាចយកឈ្នះវិបត្តិកូវីដ-១៩បាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យបាលកូវីដ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន