សុខភាព
បណ្ដោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម
ជំងឺខ្លាញ់រុំថ្លើមជាការច្រាល់ ឬលើសកម្រិតជាតិខ្លាញ់ក្នុងកោសិកាថ្លើមខុសធម្មតា ធ្វើឲ្យថ្លើមរីកធំ ហើយគេបែងចែកជំងឺខ្លាញ់រុំថ្លើមជាច្រើនប្រភេទ។ ជំងឺខ្លាញ់រុំថ្លើមបណ្តាលមកពីអី? អ្នកណាខ្លះប្រឈមខ្លាំងនឹងជំងឺខ្លាញ់រុំថ្លើម?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ជំងឺខ្លាញ់រុំថ្លើមបណ្តាលមកពីការញ៉ាំអាហារមានជាតិខ្លាញ់ច្រើន មកពីការញ៉ាំស្រាលើសកម្រិតរយៈពេលយូរ ហើយអ្នកជំងឺទឹកនោម អ្នកជាត់ជ្រុល លើសជាតិខ្លាញ់ ក៏ប្រឈមខ្ពស់នឹងហានិភ័យជំងឺខ្លាញ់រុំថ្លើម។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកមួយចំនួន ក៏អាចប្រឈមនឹងជំងឺខ្លាញ់រុំថ្លើមដែរ ហើយវ័យដែលកើតមានជំងឺមួយនេះ ភាគច្រើនចាប់ពី ៤០-៥០ ឆ្នាំឡើងទៅ ករណីព្យាបាលមិនទាន់ពេល អ្នកជំងឺប្រឈមនឹងជំងឺរលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម កើតទាចទឹក និងមហារីកថ្លើម។

ចំពោះរោគសញ្ញាជំងឺខ្លាញ់រុំថ្លើម ភាគច្រើនអ្នកជំងឺពុំមានរោគសញ្ញាអ្វីទេ ទាល់តែធ្វើរោគវិច្ឆ័យ តែករណីខ្លះអាចមានអាការៈអស់កម្លាំង ក្អួតចង្អោរ ឈឺចាប់នៅកណ្ដាលពោះ ឬឆ្អឹងជំនីរផ្នែកខាងស្កាំ។
លោកវេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានថា ដើម្បីចៀសវាង ឬបើយើងកំពុងតែមានត្រូវកាត់បន្ថយពីជំងឺមួយនេះ យើងគួរតែកុំញ៉ាំអាហារមានជាតិខ្លាញ់ច្រើនពេក ហាត់ប្រាណឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន កុំឲ្យមានជំងឺទឹកនោមផ្អែម កុំបណ្ដោយឲ្យធាត់ ឬឡើងគីឡូជ្រុល៕
ចុចអាន៖អាហារ ១០ មុខនេះ ហូបសឹងរាល់ថ្ងៃមិនធុញ ថែមទាំងជួយបំប៉នសួតឲ្យរឹងមាំ នាសម័យកូវីដ
ចុចអាន៖ឈប់ចិតសំបក បន្លែ ផ្លែឈើ ទាំងនេះ បើមិនចង់ខាតប្រាក់កាស និងគុណប្រយោជន៍របស់វាចោលទទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


