សុខភាព
អាហារ ១០ មុខនេះ ហូបសឹងរាល់ថ្ងៃមិនធុញ ថែមទាំងជួយបំប៉នសួតឲ្យរឹងមាំ នាសម័យកូវីដ
មន្ទីរសុខាភិបាលថៃ បានណែនាំឲ្យប្រជាជនហូបអាហារងាយៗចំនួន ១០ មុខជាប្រចាំថ្ងៃ ដើម្បីចិញ្ចឹមសួតឲ្យរឹងមាំ ឈ្នះមេរោគរាតត្បាត។
លោកវេជ្ជបណ្ឌិត Suwanchai អគ្គនាយកដ្ឋានសុខាភិបាលថៃ មានប្រសាសន៍ថា ការធ្វើលំហាត់ប្រាណរួមទាំងការបរិភោគអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹម អាចជួយការពារសួតនិងកាត់បន្ថយការខូចខាតសួត ពីជំងឺឬការឆ្លងផ្សេងៗ។
អាហារ ១០ មុខដែលងាយរក ហើយអាចហូបជាប្រចាំថ្ងៃបាន និងមានឥទ្ធិពលវិជ្ជមានទៅលើមុខងារសួត៖
១ ខ្ញី ជាឱសថដែលល្អសម្រាប់ក្រពះ ពោះវៀន ជួយប្រឆាំងនឹងការរលាក។

២ ម្រេចផ្អែម គឺជាប្រភពដ៏ល្អនៃវីតាមីន C ជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងរក្សាប្រព័ន្ធភាពស៊ាំឲ្យដំណើរការធម្មតា។
៣ ប៉ោម មានផ្ទុកនូវជាតិសរសៃ និងចំណីអាហារវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។
៤ ល្ពៅ ផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលជួយលើកកម្ពស់សុខភាពសួត ជាពិសេសមានផ្ទុកសារធាតុសំខាន់ដូចជា៖ carotenoids, beta-carotene, lutein និង zesanthin ។
៥ ការសិក្សាស្រាវជ្រាវបានរកឃើញថា រមៀត មានផ្ទុកសារធាតុ Curcumin ដែលជាសមាសធាតុចម្បងរបស់វា ការទទួលទាន curcumin ត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារសួតប្រសើរឡើង។
៦ ប៉េងប៉ោះ មានផ្ទុកសារធាតុលីកូប៉ែន ដែលជាអង់ទីអុកស៊ីដង់នៅក្នុងក្រុមការ៉ូទីនស្តេរ៉ូអ៊ីត ជួយកាត់បន្ថយការរលាកផ្លូវដង្ហើម ចំពោះអ្នកដែលមានជំងឺហឺត និងជួយដល់មុខងារសួតចំពោះអ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ។

៧ គ្រាប់ធញ្ញជាតិ ដូចជាអង្ករសំរូប ស្រូវសាឡី ជាដើម គឺជាអាហារដែលមានជាតិសរសៃខ្ពស់ ដែលសំបូរទៅដោយវីតាមីន E សេលេញ៉ូម និងអាស៊ីតខ្លាញ់សំខាន់ៗដែលល្អសម្រាប់សុខភាពសួត។
៨ ប្រេងអូលីវ គឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រោះវាមានផ្ទុកប៉ូលីហ្វេណុល និងវីតាមីន Eដែលជួយការពារជំងឺផ្លូវដង្ហើម។
៩ អយស្ទ័រ សំបូរទៅដោយសារធាតុរ៉ែចាំបាច់សម្រាប់សុខភាពសួត រួមមានស័ង្កសី សេលេញ៉ូម វីតាមីន B និង ស្ពាន់។

១០ ផ្លែឈើរី និង ស្ត្របឺរី មានផ្ទុកសារជាតិ flavonoids ដែលគេហៅថា anthocyanin ដែលមានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មខ្ពស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈប់ចិតសំបក បន្លែ ផ្លែឈើ ទាំងនេះ បើមិនចង់ខាតប្រាក់កាស និងគុណប្រយោជន៍របស់វាចោលទទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


