ឈប់ចិតសំបក​ បន្លែ ផ្លែឈើ ទាំងនេះ បើមិនចង់ខាតប្រាក់កាស និងគុណប្រយោជន៍របស់វាចោលទទេ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ឈប់ចិតសំបក​ បន្លែ ផ្លែឈើ ទាំងនេះ បើមិនចង់ខាតប្រាក់កាស និងគុណប្រយោជន៍របស់វាចោលទទេ

បានផុស

នៅ

តើអ្នកដឹងទេថា ផ្លែឈើនិងបន្លែមួយចំនួនដែលយើងតែងតែចិតសំបកចេញ មុនពេលហូប វាមានគុណតម្លៃអាហាររូបត្ថម្ភច្រើនសម្រាប់រាងកាយ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លែឈើ​និង​បន្លែ ៥ ប្រភេទ​នេះ ​ជា​ញឹកញាប់​តែង​ត្រូវ​បាន​គេ​បោះចោល​មិន​អើពើ​ ព្រោះ​មិន​ឆ្ងាញ់​ដូច​សាច់​ខាងក្នុង​ ប៉ុន្តែ​បើ​អ្នក​បាន​ដឹង​ពី​គុណ​ប្រយោជន៍​វា​ចំពោះ​សុខភាព ​ប្រាកដ​ជា​លែង​ហាន​មិន​ខាន។

១ សំបក​ឪឡឹក

ផ្នែក​ពណ៌​ស​នៃ​សំបក​ខាង​ក្នុង​របស់​ផ្លែ​ឪឡឹក ​មាន​ផ្ទុក​សារធាតុ Citruline ដែល​ជា​អាស៊ីតអាមីណូ​ ​ល្អ​សម្រាប់​សុខភាព​ សរសៃឈាម​ក្នុង​រាងកាយ​ ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​របៀប​ញ៉ាំ​វា។ តាមរបៀបនេះ​សំបក​ឪឡឹក​ទន់​នៅ​ខាង​ក្នុង​ អាច​ត្រូវ​បាន​ប្រើ​ដើម្បីធ្វើ​ឲ្យ​ម្ហូប​មាន​រសជាតិ​ឆ្ងាញ់​ ឬ​អាច​យក​មក​ធ្វើ​ជ្រក់​បាន។

២ សរសៃ​ក្រូច

សរសៃ​ក្រូច​ដែល​យើង​តែង​ទាញ​ចេញ​ ជា​ធម្មតាគឺត្រូវតែបោះបង់​ចោល​មុន​ពេល​ហូប​ តាម​ពិតទៅ ​វា​ពិតជា​មាន​អត្ថប្រយោជន៍​សម្រាប់​រាងកាយ​ ទាក់ទង​នឹង​វត្តមាន​របស់​វា​នៅ​ក្នុង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ហើយ​ក៏​ជា​ជាតិ​សរសៃ​ល្អ​ សម្រាប់​ប្រព័ន្ធ​រំអិល​របស់​រាងកាយ​ផង​ដែរ។

៣ ស្លឹក​ការ៉ុត

តើ​អ្នក​ដឹង​ទេថា ស្លឹកការ៉ុតមានផ្ទុកវីតាមីន C ច្រើន​ជាង​ផ្លែ​ដែល​យើង​ញ៉ាំ? ស្លឹកការ៉ុតក៏ផ្ទុកវីតាមីន K និង​ប៉ូតាស្យូម​ផង​ដែរ។ ស្លឹក​ការ៉ុត​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​ម្ហូប​សាមញ្ញ​ ដូចជា​លាយជាមួយ​ស៊ុត​ ដើម្បី​យក​ទៅ​ចៀនឬដាក់ស៊ុបបាន។

៤ ផ្កា​ខាត់ណា​​ខៀវ

មនុស្ស​ខ្លះ​មិន​ចូលចិត្ត​គល់ផ្កាខាត់​ណាទេ ​ព្រោះវា​រឹងឬមានរសជាតិមិនឆ្ងាញ់ ​ប៉ុន្តែ​តាម​ពិត​វា​មាន​វីតាមីន​ខ្ពស់ជាងផ្កាទៅទៀត។ ប្រសិន​បើអ្នកចង់ញ៉ាំឆ្ងាញ់ អ្នកអាចញ៉ាំវាបាន។ កាត់​គល់​ខាត់ណា​ខៀវ​ ដែល​យើង​បម្រុង​បោះចោល ជាបំណែក​តូចៗ​ ហើយ​យក​វា​ទៅ​ចំហុយ​លាយ​ជាមួយ​ស៊ុត​ក៏​បាន។ វា​ងាយ​ស្រួល​ក្នុង​ការ​ញ៉ាំ ​និង​ឆ្ងាញ់​ជាង​ ហើយ​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ផង​ដែរ។

៥ ផ្លែប៉ោម

មនុស្ស​ជាច្រើន​ តែង​ទម្លាប់​ចិត​សំបក​ផ្លែ​ប៉ោម​ចេញ​ ហើយហូប​សាច់​ប៉ោម​ខាង​ក្នុង។ សំបក​ផ្លែ​ប៉ោម​ពិត​ជា​សំបូរ​ទៅ​ដោយ​អង់ទីអុកស៊ីដង់​ និង​ប្រឆាំង​មហារីក។ ចង់​ហូប​ដោយសុខភាព​ល្អមិន​បារម្ភ​ពី​គីមី ​យកប៉ោម​ទៅលាង​សម្អាត​ជាមួយ​ទឹក​ក្រូចឆ្មារ​ លាយ​ជាមួយ​សូដា​ក៏​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រាប់ត្នោតជាឱសថទិព្វ ជួយកាត់បន្ថយកម្ដៅក្នុងរាងកាយនិងរំលាយកំហាក បំបាត់ក្អករ៉ាំរ៉ៃ

ចុចអាន៖មូលហេតុ ៤ យ៉ាង ធ្វើឲ្យយើងបាត់បង់ចំណង់អាហារពេលព្រឹកលែងសូវឃ្លានដូចមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services